សេដ្ឋកិច្ច
ហេតុអ្វីបានជាប្រាក់យ័ន ចិន មិនទាន់អាចក្លាយជារូបិយប័ណ្ណបម្រុងរបស់អន្តរជាតិជំនួស ដុល្លារ អាមេរិក?
ការដំឡើងអត្រាការប្រាក់អាមេរិក ដើម្បីទាញទម្លាក់អតិផរណាក្នុងប្រទេស រួមជាមួយបញ្ហាបំណុល នាំឲ្យស្ថានភាពសេដ្ឋកិច្ចមហាអំណាចមួយនេះមានភាពធីងធោងមួយរយៈ ហើយបង្កក្តីបារម្ភដល់ពិភពលោកទាំងមូល ។

ពាក់ព័ន្ធនឹងក្តីបារម្ភនេះដែរ នាំឲ្យប្រាក់យ័នចិនត្រូវបានគេយកមកពិភាក្សា ហើយរំពឹងថា រូបិយប័ណ្ណរបស់យក្សសេដ្ឋកិច្ចលំដាប់លេខ ២ របស់ពិភពលោកមួយនេះអាចជំនួសដុល្លារអាមេរិកបាន ប៉ុន្តែទោះជាយ៉ាងណា អ្នកជំនាញសេដ្ឋកិច្ចជាច្រើនយល់ឃើញថា ប្រាក់យ័ននៅតែមិនទាន់អាចក្លាយជារូបិយប័ណ្ណបម្រុងដ៏សំខាន់របស់អន្តរជាតិនៅឡើយទេ ។

បច្ចុប្បន្ន រូបិយប័ណ្ណចិន នៅតែមិនទាន់អាចប្រើប្រាស់យ៉ាងទូលំទូលាយដូចជាប្រាក់ដុល្លារអាមេរិកនៅឡើយទេ ដោយសារតែប្រាក់ដុល្លារអាមេរិកនៅតែមានភាពលេចធ្លោនៅក្នុងទីផ្សារពិភពលោក ដែលមានដល់ទៅ ៨៨ ភាគរយឯណោះនៃការជួញដូរសកល គិតត្រឹមខែមេសា ឆ្នាំ២០២២ ខណៈរូបិយប័ណ្ណយ័នរបស់ចិនមានត្រឹមតែ ៧ ភាគរយប៉ុណ្ណោះនៃប្រតិបត្តិការទាំងអស់ ។
ចំណែកក្នុងទុនបម្រុងរូបិយប័ណ្ណបរទេសពិភពលោកវិញ, ប្រាក់យ័នមានតិចជាង ៣ ភាគរយនៅចុងឆ្នាំ ២០២២ ខណៈពេលដែលប្រាក់ដុល្លារមានចំនួន ៥៨ ភាគរយ ហើយប្រាក់អឺរ៉ូមាន ២០ ភាគរយ ។

ទន្ទឹមនោះ ភាគហ៊ុនសកលនៃរួបិយប័ណ្ណរបស់ចិនក្នុងប្រព័ន្ធ SWIFT គឺមាន ២.៥ ភាគរយនៅក្នុងខែឧសភា ដែលវាជាចំនួនឆ្ងាយមែនទែន បើប្រៀបធៀបនឹង ៤៣ ភាគរយពីប្រាក់ដុល្លារ ឬ ៣២ ភាគរយសម្រាប់ប្រាក់អឺរ៉ូ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកជំនាញលោកខាងលិចអះអាងថា បញ្ហាមួយទៀតដែលប្រាក់យ័នមិនទាន់អាចក្លាយជារូបិយប័ណ្ណសកលដ៏សំខាន់ គឺដោយសារតែការគ្រប់គ្រងមូលធន និងតម្លាភាពនៃទីផ្សារហិរញ្ញវត្ថុរបស់ចិន នៅមានកម្រិតនៅឡើយ ៕
ប្រែសម្រួល ៖ នាង រតនៈ
ប្រភព ៖ Sputnik
ចុចអាន ៖ Meta បញ្ចេញ App ថ្មីជាផ្លូវការ ដើម្បីប្រជែងជាមួយ Twitter

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?