Connect with us

សេដ្ឋកិច្ច

វៀតណាម ខ្ចីលុយបរទេស ២.៥៣ ពាន់លានដុល្លារមកអភិវឌ្ឍន៍តំបន់​ដីសណ្ដទន្លេមេគង្គ

បានផុស

នៅ

វៀតណាមបានខ្ចីលុយចំនួន​ ២.៥៣ ពាន់លានដុល្លារពីដៃគូបរទេសចំនួន ៦ ដើម្បីយកមកអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធចំនួន ១៦ នៅតំបន់ដីសណ្តទន្លេមេគង្គ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះ វៀតណាមបានខ្ចីលុយពីធនាគារអភិវឌ្ឍន៍អាស៊ី, ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង KfW, ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន, ធនាគារនាំចេញ-នាំចូលកូរ៉េ និងធនាគារពិភពលោក យក​មកអភិវឌ្ឍន៍លើគម្រោង ១៦ ដែលមានផ្លូវឆ្នេរប្រវែង ៤១៥ គីឡូម៉ែត្រ តភ្ជាប់ខេត្តចំនួន ៧ ដូចជាខេត្ត Tien Giang, ខេត្ត Ben Tre, ខេត្ត Tra Vinh, ខេត្ត Soc Trang, ខេត្ត Bac Lieu, ខេត្ត Ca Mau និងខេត្ត Kien Giang ដោយចំណាយថវិកាជិត ១.៨ ពាន់លានដុល្លារ រួមទាំងការកែលម្អផ្លូវហាយវ៉េ គម្រោងអាងស្តុកទឹក និងប្រព័ន្ធធារាសាស្រ្តផងដែរ ។

ចំពោះគម្រោង ៨ ផ្សេងទៀតដែលមានប្រវែងសរុប ៤៦៣ គីឡូម៉ែត្រ កំពុងត្រូវបានអភិវឌ្ឍ និងគ្រោងបញ្ចប់នៅឆ្នាំ ២០២៦ ។​

ពាក់ព័ន្ធនឹងកម្ចីនេះដែរ លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បញ្ជាក់ថា វៀតណាមនៅអាចមានលទ្ធភាពទទួលយកប្រាក់កម្ចីបន្ថែមទៀត ខណៈដែលបំណុលសាធារណៈ និងបំណុលបរទេសត្រូវបានគ្រប់គ្រងយ៉ាងល្អ ។

លោក Pham Minh Chinh បានលើកឡើងថា​ តំបន់ដីសណ្ដទន្លេមេគង្គមានតួនាទីជាយុទ្ធសាស្ត្រក្នុងការរីកចម្រើនរបស់ប្រទេសជាតិ ហើយការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ ក៏នឹងបង្កើតកន្លែងសម្រាប់ទីក្រុងថ្មី តំបន់ឧស្សាហកម្ម ជំរុញកំណើន និងលើកកម្ពស់គុណភាពនៃធនធានមនុស្សក្នុងតំបន់ផងដែរ ។

គួរឲ្យដឹងថា តំបន់ដីសណ្ត គឺជាកន្ត្រកអង្ករ និងជាអ្នកផ្គត់ផ្គង់ដ៏សំខាន់នៃការនាំចេញអាហារសមុទ្ររបស់វៀតណាម ខណៈបច្ចុប្បន្ន វៀតណាមមានផ្លូវល្បឿនលឿនប្រវែង ១៧១ គីឡូម៉ែត្រសម្រាប់ធ្វើការដឹកជញ្ជូន ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ VN Express

ចុចអាន ៖ សំរាមនៅទីក្រុងបាងកកកំពុងគរដូចភ្នំ ទោះមានឡានដឹកជាង ១ ពាន់គ្រឿងក៏ដោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៨ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៣ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានជាតិ២៨ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ៤៤ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម