Connect with us

សេដ្ឋកិច្ច

ភាគហ៊ុនអចលនទ្រព្យ Evergrande ធ្លាក់ដល់ ៨៧ ភាគរយនៅថ្ងៃជួញដូរឡើងវិញលើកដំបូង

បានផុស

នៅ

ភាគ​ហ៊ុនរបស់ក្រុមហ៊ុនចិន Evergrande Group ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យជំពាក់បំណុលច្រើនជាងគេលើពិភពលោក បានធ្លាក់ចុះដល់ទៅជាង ៨៧ ភាគរយក្នុងការជួញដូរឡើងវិញនៅថ្ងៃដំបូង​លើផ្សារហ៊ុនហុងកុង ចាប់តាំងពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ មក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភាគហ៊ុនបានធ្លាក់ចុះ​ ដោយមានតម្លៃត្រឹមតែ ២២ សេនហុងកុងប៉ុណ្ណោះ​កាលពីថ្ងៃចន្ទ ខណៈបើប្រៀបធៀបនឹងថ្ងៃបិទនៃការជួញដូរចុងក្រោយរបស់ខ្លួនមានតម្លៃ ១.៦៥ ដុល្លារហុងកុងក្នុងមួយហ៊ុននៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ។

ការបើកផ្សារភាគហ៊ុនឡើងវិញនេះ បន្ទាប់ពីក្រុមហ៊ុនបានខាត​ចំនួនជាង ៥.៣៨ ពាន់លានដុល្លារក្នុងរយៈពេល ៦ ខែគិតត្រឹមខែមិថុនាឆ្នាំនេះ ប៉ុន្តែតិចជាងឆ្នាំមុនប៉ុណ្ណោះដែលមានការខាតបង់ជាង ១២ ពាន់លានដុល្លារ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ។

នៅក្នុងឯកសារភ្ជាប់ទៅកាន់ផ្សារហ៊ុនហុងកុង ក្រុមហ៊ុន Evergrande​ បង្ហាញថា ខ្លួនមានបំណុលសរុបចំនួន ៣២៧ ពាន់លានដុល្លារ គិតត្រឹមខែមិថុនាឆ្នាំនេះ ដែលទាបជាងបន្តិចចំនួន ៣៣៤ ពាន់លានដុល្លារក្នុងរយៈពេល ៦ ខែដែលបិទបានបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ខណៈគិតត្រឹមខែមិថុនាឆ្នាំនេះ ក្រុមហ៊ុន Evergrande មានទ្រព្យសម្បត្តិសរុបចំនួន ២៣៨ ពាន់លានដុល្លារ ។

កាលពីដើមឆ្នាំនេះ ក្រុមហ៊ុនបានប្រកាសពីការខាតបង់សរុបចំនួន ៨១ ពាន់លានដុល្លារនៅក្នុងរបាយការណ៍ប្រាក់ចំណូលហួសកាលកំណត់របស់ខ្លួន។​ ដោយឡែកសម្រាប់ឆ្នាំ ២០២១ ក្រុមហ៊ុនខាតបង់ចំនួន ៦៥ ពាន់លានដុល្លារ និងជាង ១៤ ពាន់លានដុល្លារក្នុងឆ្នាំ២០២២ ៕

ប្រែសម្រួល៖​ នាង រតនៈ

ប្រភព៖ CNBC

ចុចអាន៖ ក្រុមហ៊ុនអចលនទ្រព្យចិន Evergrande Group ប្រកាសខាតប្រាក់សុទ្ធជាង ៤.៥ ពាន់លានដុល្លារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម