សេដ្ឋកិច្ច
ក្រសួងហិរញ្ញវត្ថុថៃទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ខ្លនមកត្រឹម២,៤%នៅឆ្នាំនេះ
ទីក្រុងបាងកក៖ក្រសួងហិរញ្ញវត្ថុថៃកាលពីថ្ងៃចន្ទបានបន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ខ្លួនមកនៅត្រឹម ២,៤%សម្រាប់ឆ្នាំនេះ ពោលគឺធ្លាក់ចុះពីការព្យាករណ៍ពីមុនក្នុង ២,៨%នៅក្នុងខែមករា។

លោក Pornchai Thiraveja អគ្គនាយកនៃការិយាល័យគោលនយោបាយសារពើពន្ធ (FPO) នៃក្រសួងហិរញ្ញវត្ថុបាននិយាយថា សេដ្ឋកិច្ចថៃឥឡូវនេះកំពុងប្រឈមមុខនឹងបញ្ហាសំខាន់ៗចំនួនបួន រួមទាំងការនាំចេញទាបជាងការរំពឹងទុក ជាពិសេសទំនិញឧស្សាហកម្ម។
លើសពីនេះ ខាងផលិតកម្មក៏មានការធ្លាក់ផងដែរ ដូចដែលបានបង្ហាញដោយសន្ទស្សន៍ផលិតកម្ម ជាពិសេសនៅក្នុងប្រភេទផលិតកម្មដូចជា រថយន្ត និងសៀគ្វីអេឡិចត្រូនិចជាដើម។
ជាងនេះទៅទៀត វិស័យកសិកម្មត្រូវបានរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួតដែលបណ្តាលមកពីបាតុភូត El Niño ខណៈដែលថវិការបស់រដ្ឋាភិបាលមិនទាន់ត្រូវបានបញ្ចេញឱ្យពេញលេញនៅឡើយ។ ជាមួយគ្នានេះដែរច្បាប់ស្តីពីការចំណាយថវិកាសារពើពន្ធទើបតែត្រូវបានប្រកាសកាលពីថ្ងៃទី ២៦ ខែមេសាកន្លងទៅនេះ។ ការណ៍នេះនឹងបណ្តាលឱ្យមានការពន្យារពេលរយៈពេលប្រាំមួយខែនៅក្នុងថវិកាចំណាយសារពើពន្ធ ២០២៤ ។

ក្រសួងក៏បានកាត់បន្ថយការព្យាកររបស់ខ្លួនសម្រាប់កំណើនការនាំចេញរបស់ប្រទេសមកត្រឹម ២,៣%ធ្លាក់ចុះពីការប៉ាន់ប្រមាណ ៤,២%កាលពីខែមករា ខណៈដែលការព្យាករណ៍អតិផរណារបស់ខ្លួនធ្លាក់ចុះមកត្រឹម ០,៦%ពី ១% មុន។
អត្រាប្តូរប្រាក់បាតថៃក្នុងឆ្នាំ ២០២៤ ត្រូវបានគេរំពឹងថានឹងមានចំនួន ៣៦ បាតក្នុងមួយដុល្លារ ធ្លាក់ចុះ ៣,៤%ធៀបនឹងឆ្នាំមុន ដែលផ្តល់អត្ថប្រយោជន៍សម្រាប់ការនាំចេញរបស់ប្រទេសថៃ ខណៈដែលតម្លៃប្រេងឆៅឌូបៃនៅឆ្នាំនេះត្រូវបានគេរំពឹងថានឹងមានចំនួន ៨៦ ដុល្លារក្នុងមួយបារ៉ែល ដែលខ្ពស់ជាងតម្លៃ ការព្យាករណ៍ពីមុនគឺ ៨២ ដុល្លារ។
ប្រទេសថៃត្រូវបានគេរំពឹងថានឹងទទួលបានភ្ញៀវទេសចរចំនួន ៣៥,៧លាននាក់នៅឆ្នាំនេះ កើនឡើងពី ៣៣,៥%លាននាក់ក្នុងការព្យាករណ៍ពីមុន ខណៈដែលការបញ្ចេញថិវការចំណាយសាធារណៈត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៩២,៣%នៃថវិកាសរុប ជាមួយនឹងការចំណាយទៀងទាត់ ៩៩,៥%និងការចំណាយលើការវិនិយោគនៅ ៦៤%៕

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?