សេដ្ឋកិច្ច
ក្រសួងក្រសួងឧស្សាហកម្មវៀតណាមស្នើឲ្យបង្កើនការផ្គត់ផ្គង់អគ្គិសនីចំនួន ៤,៤ ពាន់លានគីឡូវ៉ាត់ម៉ោងនៅឆ្នាំនេះ
ការផ្គត់ផ្គង់អគ្គិសនីនៅប្រទេសវៀតណាមនឹងកើនឡើងពី ៤,៤ ពាន់លានគីឡូវ៉ាត់ម៉ោងដល់ ៣១០,៦ ពាន់លានគីឡូវ៉ាត់ម៉ោង ដោយបង្កើនការផលិតក្នុងស្រុក និងការនាំចូលក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីធានាថាមពលគ្រប់គ្រាន់សម្រាប់សេដ្ឋកិច្ច។ នេះបើយោងតាមផែនការផ្គត់ផ្គង់អគ្គិសនីថ្មីសម្រាប់ឆ្នាំ ២០២៤ ដែលក្រសួងឧស្សាហកម្ម និង ពាណិជ្ជកម្មបានប្រកាសនាពេលថ្មីៗនេះ។
ក្រសួងបាននិយាយថា សេដ្ឋកិច្ចវៀតណាមកំពុងងើបឡើងវិញយ៉ាងឆាប់រហ័សនៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ដែលបណ្តាលឱ្យតម្រូវការអគ្គិសនីកើនឡើង។ ស្ថិតិបានបង្ហាញថាទិន្នផលអគ្គិសនីពាណិជ្ជកម្មរបស់ Vietnam Electricity (EVN) ឈានដល់ ៦២,៦៦ ពាន់លាន kWh នៅក្នុងត្រីមាសនេះ កើនឡើង១១,៤២ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្រោមផែនការថ្មី ក្រសួងបានស្នើឱ្យការផ្គត់ផ្គង់អគ្គិសនីកើនឡើង ៤,៤ ពាន់លាន kWH បើធៀបនឹងផែនការមុន ដល់ ៣១០,៦ ពាន់លាន kWh ។
សម្រាប់រដូវប្រាំងចាប់ពីខែមេសា ដល់ខែកក្កដា វៀតណាមត្រូវរៀបចំសរុបចំនួន១១១,៤៦៨ ពាន់លាន kWh កើនឡើង២,៣ ពាន់លាន kWh បើធៀបនឹងផែនការមុន។
ខេត្ត និងទីក្រុងដែលមានតម្រូវការអគ្គិសនីខ្ពស់សម្រាប់ផលិតកម្មឧស្សាហកម្មរួមមាន ខេត្ត Quang Ninh (កើនឡើង៤៤,៦៥ ភាគរយ) Tây Ninh (កើនឡើង ២៧,០៩ 27.09 ភាគរយ) និង Bình Định (កើនឡើង ២៤,២៨ ភាគរយ)។
ខេត្តនិងទីក្រុងមួយចំនួនទៀតមានតម្រូវការអគ្គិសនីខ្ពស់សម្រាប់សេវាកម្មដូចជា Khánh Hoà (កើនឡើង៣៨,៨៧ ភាគរយ) Quang Nam (កើនឡើង៣៣,១១ ភាគរយ) Đà Nẵng (កើនឡើង២៨,៥ ភាគរយ) និង Kiên Giang (កើនឡើង២៣,៨៩ភាគរយ) ។
អគ្គិសនីសម្រាប់សកម្មភាពប្រចាំថ្ងៃក៏ត្រូវបានព្យាករណ៍ថានឹងកើនឡើង១៣,៧១ ភាគរយដោយសារការកើនឡើងនៃកំដៅជាប់រហូតមក៕
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


