សេដ្ឋកិច្ច
កិច្ចប្រជុំប្រចាំឆ្នាំលើកទី៤៧ របស់ ADFIAP នឹងប្រារព្ធធ្វើនៅកម្ពុជាសប្តាហ៍ក្រោយ
ភ្នំពេញ៖ កម្ពុជារំពឹងថានឹងទទួលផលប្រយោជន៍ច្រើន ជាពិសេសការចាប់អារម្មណ៍ឆាកអន្តរជាតិអំពីវឌ្ឍនៈភាព និងការរីកចម្រើនរបស់ប្រទេសពីអ្នកចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំ លើកទី៤៧ របស់សមាគមគ្រឹះស្ថានហិរញ្ញវត្ថុ សម្រាប់ការអភិវឌ្ឍក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) ដែលខ្លួនធ្វើជាម្ចាស់ផ្ទះនាសប្តាហ៍ក្រោយនេះ។
កិច្ចប្រជុំប្រចាំឆ្នាំ លើកទី៤៧ របស់សមាគមគ្រឹះស្ថានហិរញ្ញវត្ថុ សម្រាប់ការអភិវឌ្ឍក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) សម្រាប់រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៧ ខែឧសភា ឆ្នាំ២០២៤ នៅសណ្ឋាគារសូហ្វីតែលភូគីត្រា ភ្នំពេញ។

កិច្ចប្រជុំប្រចាំឆ្នាំនេះ ជាកិច្ចប្រជុំថ្នាក់តំបន់មួយ ត្រូវរៀបចំឡើងក្រោមប្រធានបទ «តួនាទីរបស់គ្រឹះស្ថានហិរញ្ញវត្ថុ សម្រាប់ការអភិវឌ្ឍ ក្នុងប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុ ប្រកបដោយចីរភាព» គ្រោងនឹងមានស្ថាប័នចូលរួមប្រមាណជា ៩៣ ស្ថានប័ន មកពី ៤១ប្រទេស ដែលជាសមាជិក ADFIAP និងភាគីពាក់ព័ន្ធ។
លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារ ARDB និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃ ADFIAP បានបញ្ជាក់ឱ្យដឹងថា ការទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំប្រចាំឆ្នាំរបស់ ADFIAP នឹងផ្តល់ផលប្រយោជន៍សម្រាប់ជាតិ ដូចជាការលើកតម្កើងកិត្តិយសរបស់កម្ពុជា លើឆាកអន្តរជាតិ ឱ្យគេបានស្គាល់កាន់តែច្រើន តាមរយៈការអញ្ជើញមកដល់នៃប្រតិភូគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ ជាសមាជិកចំនួន ៩៣គ្រឹះស្ថាន មកពី៤១ប្រទេស ពួកគេនឹងបានឃើញសុខសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជា។
លោកបានថ្លែងបន្តថា៖« ការធ្វើជាម្ចាស់ផ្ទះនេះក៏អាចនឹងទាក់ទាញបាននូវលំហូរទុនវិនិយោគ ពីបណ្តាគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍នានា មកកាន់កម្ពុជាផងដែរ ទាំងលំហូរទុនលើវិស័យកសិកម្ម រួមទាំងលំហូរឥណទានបៃតង អភិវឌ្ឍន៍ប្រកបដោយចិរភាព ដែលជាការផ្តល់ឥណទាន ផ្សាភ្ជាប់នឹងលក្ខខណ្ឌនៃការប្រែប្រួលអាកាសធាតុ មិនត្រឹមតែជារបត់សម្រាប់ធនាគារអភិវឌ្ឍន៍ប៉ុណ្ណោះទេ ធនាគារពាណិជ្ជក៏ដូចគ្នា»។

លោកក៏បានថ្លែងបញ្ជាក់បន្តថា កិច្ចប្រជុំនោះក៏អាចលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងពង្រឹងភាពជាដៃគូ រវាងស្ថាប័នផ្តល់ហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍន៍ ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក, ផ្តល់ឱកាសសម្រាប់ប្រទេសកម្ពុជា ក្នុងការចែករំលែកបទពិសោធន៍ និងទស្សនទាន លើការអនុវត្តកម្មវិធីហិរញ្ញប្បទាន ពិសេសរបស់រាជរដ្ឋាភិបាល ដល់ស្ថាប័នផ្តល់ហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក និងជាវេទិកាសម្រាប់ប្រទេសកម្ពុជា ទទួលបានចំណេះដឹងថ្មីៗ ពីស្ថាប័នផ្តល់ហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍន៍ ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក។
ជាមួយគ្នានេះដែរ កិច្ចប្រជុំនេះ រៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងគ្រោងមានអ្នកចូលរួមប្រមាណជា ៥០០នាក់ ដែលជាថ្នាក់ដឹកនាំគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក, តំណាងទូតនៅប្រទេសកម្ពុជា, ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល, ដៃគូអភិវឌ្ឍន៍, គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា, គ្រឹះស្ថានវិស័យឯកជន, និងភាគីពាក់ព័ន្ធមួយចំនួនផ្សេងទៀត។

សូមជម្រាបថា សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍តំបន់អាស៊ី-ប៉ាស៊ីហ្វិក (Association of Development Financing Institutions in Asia and the Pacific-ADFIAP) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៦ ជាទម្រង់ជាអង្គការក្រៅរដ្ឋាភិបាល មានមុខងារផ្តល់ប្រឹក្សាជូនក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមនៃអង្គការសហប្រជាជាតិ (the United Nations’ Economic and Social Council) ដែលមានលេខាធិការដ្ឋានអចិន្ត្រៃយ៍ ស្ថិតនៅក្រុងម៉ាកាទី រដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន។
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចូលជាសមាជិក ADFIAP ចាប់តាំងពីឆ្នាំ ២០០៥ ។ ADFIAP មានកិច្ចប្រជុំប្រចាំឆ្នាំជាទៀងទាត់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងអគ្គនាយកនៃបណ្តាគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ ក្នុងតំបន់ដែលជាសមាជិក៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ