សេដ្ឋកិច្ច
តម្លៃនាំចេញកៅស៊ូវៀតណាម កើនឡើងជាង ១០ ភាគរយ ក្នុងរយៈពេល ៤ ខែដើមឆ្នាំ
សមាគមកៅស៊ូវៀតណាម បានឱ្យដឹងថា ប្រទេសវៀតណាមបាននាំចេញកៅស៊ូចំនួន ៤៩៩ ០០០ តោន ក្នុងតម្លៃ ៧៤៣ លានដុល្លារ ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២៤ ដែលវាជាការកើនឡើង ៦,៤ ភាគរយលើបរិមាណ និង ១៤ ភាគរយលើតម្លៃ។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress កាលពីថ្ងៃពុធ។

សមាគមបាននិយាយថា ដោយសារការងើបឡើងវិញនៃឧស្សាហកម្មរថយន្ត និងសំបកកង់សកល ជាពិសេសក្នុងប្រទេសចិន ការនាំចេញកៅស៊ូរបស់វៀតណាម ទំនងនឹងបន្តទទួលបាននូវលក្ខខណ្ឌអំណោយផល ហើយរំពឹងថានឹងកើនឡើងបន្តទៀតនៅក្នុងត្រីមាសទី២ ឆ្នាំនេះ។
ប្រទេសចិន បន្តជាអ្នកនាំចូលកៅស៊ូវៀតណាមច្រើនជាងគេ ដោយរួមចំណែក ៨០ ភាគរយនៃបរិមាណនាំចេញរបស់វៀតណាម ហើយនៅលេខរៀងបន្ទាប់គឺឥណ្ឌា។
អគ្គលេខាធិការសមាគមលោក Vo Hoang An បានថ្លែងថា វានៅតែមានឱកាសសម្រាប់វៀតណាម ក្នុងការបង្កើនការនាំចេញវត្ថុធាតុដើមកៅស៊ូរបស់ខ្លួន ដោយសារប្រទេសនេះអាចផលិតជ័រកៅស៊ូបាន ១,៣ លានតោនក្នុងមួយឆ្នាំ ប៉ុន្តែវិស័យកែច្នៃកៅស៊ូក្នុងស្រុក ត្រូវការតែជាង ៣០០ ០០០ តោនប៉ុណ្ណោះ។

បើតាម VnExpress ក្រោមយុទ្ធសាស្ត្រអភិវឌ្ឍន៍ការដាំដុះដំណាំរហូតដល់ឆ្នាំ ២០៣០ ទិន្នផលកៅស៊ូនឹងកើនឡើងដល់ ១,៨ ទៅ ២ តោនក្នុងផ្ទៃដី១ហិកតា។
តួលេខពីអគ្គនាយកដ្ឋានគយរបស់ប្រទេស វៀតណាមបាននាំចេញកៅស៊ូចំនួន ២,១៤ លានតោនកាលពីឆ្នាំមុន ដោយរកចំណូលបាន ២,៨៩ ប៊ីលានដុល្លារ។ តួលេខនេះ បង្ហាញពីការកើនឡើង ០,០៤ ភាគរយលើបរិមាណ និងការធ្លាក់ចុះ ១២,៧ ភាគរយលើតម្លៃ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។
យ៉ាងណាមិញ សមាគមកៅស៊ូវៀតណាមបាននិយាយថា ការនាំចេញកៅស៊ូរំពឹងថានឹងឈានដល់ចន្លោះពី ៣,៣ ទៅ ៣,៥ ប៊ីលានដុល្លារនៅឆ្នាំនេះ៕
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


