Connect with us

សេដ្ឋកិច្ច

កម្ពុជាលើកទឹកចិត្តដល់វិនិយោគិនអូស្ត្រាលីពង្រីកការបោះទុនវិនិយោគបន្ថែម

បានផុស

នៅ

ប្រធានសភាពាណិជ្ជកម្មកម្ពុជាជំរុញឱ្យវិនិយោគិនអូស្ត្រាលីមកពង្រីកការវិនិយោគនៅកម្ពុជា ស្របពេលដែលប្រទេសទាំងពីរកាន់តែមានទំនាក់ទនងល្អទាំងការទូតនិងសេដ្ឋកិច្ច ជាពិសេសការទាញយកប្រយោជន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងទ្វេរភាគី និងពហុភាគីដែលកម្ពុជាកំពុងអនុវត្តន៍។

អ្នកឧកញ៉ា គិត ម៉េងប្រធានសភាពាណិជ្ជកម្មកម្ពុជាបានលើកឡើងក្នុងជំនួបជាមួយលោក ប៉ាប្លូ កាង (Pablo Kang) ភារធារីទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី៣១ខែឧសភា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានមានប្រសាសន៍លើកឡើងអំពីកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងអូស្ត្រាលី និងបានរំលេចអំពីការរៀបចំដោយជោគជ័យនូវ វេទិកាធុរកិច្ចកម្ពុជា-អូស្ត្រាលី ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ អូស្ត្រាលី-អាស៊ានកាលពីខែមីនា ឆ្នាំ២០២៤ កន្លងទៅនេះ។

អ្នកឧកញ៉ាបានគូសបញ្ជាក់​ចំពោះវឌ្ឍនភាពនៃដំណើរបង្កើតការិយាល័យពាណិជ្ជកម្មអូស្ត្រាលីនៅកម្ពុជា ដែលអ្នកឧកញ៉ាប្រធានធ្លាប់បានស្នើក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការរបស់បេសកជនពិសេសរបស់រដ្ឋាភិបាលអូស្ត្រាលីមកកាន់កម្ពុជាកាលពីឆ្នាំ២០២៣កន្លងទៅ។

«សភាពាណិជ្ជកម្មកម្ពុជា បន្តសហការជាមួយស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ក្នុងការជំរុញពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរ ដោយគ្រោងនឹងរៀបចំនូវដំណើរទស្សនកិច្ចទៅកាន់ប្រទេសអូស្ត្រាលី និង ទទួលស្វាគមន៍គណៈប្រតិភូធុរកិច្ចអូស្ត្រាលីមកកាន់កម្ពុជា»។ នេះបើយោងតាមការលើកឡើងរបស់អ្នកឧកញ៉ា គិត ម៉េង

លោកក៏បានគូសបញ្ជាក់ថា៖« សភាពាណិជ្ជកម្មកម្ពុជា មានការិយាល័យតំណាងពីរនៅប្រទេសអូស្ត្រាលី គឺទីមួយការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងមែលប៊ន និង ទីពីរការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងស៊ីដនី ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញវិនិយោគិន និងជំរុញទំនាក់ទំនងធុរកិច្ចរវាងប្រទេសទាំងពីរ»។

ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី ​ហ៊ុន ម៉ា​ណែ​ត នាទី​ក្រុង​មែ​ល​ប៊​ន ប្រទេស​អូស្ត្រាលី កាល​ថ្ងៃទី​ ៤ ខែមីនា ​លោក Paul Serra នាយក​ប្រតិបត្តិ​ក្រុមហ៊ុន SunRice Group បានបង្ហាញ​នូវ​បំណង​វិនិយោគ​លើ​ការបង្កើត​រោងចក្រ​កែច្នៃ​អង្ករ ពិសេស​អង្ករ​សរីរាង្គ នៅ​កម្ពុជា ដើម្បី​នាំចេញ​ទៅកាន់​ទីផ្សារ​ក្រៅប្រទេស​។ ​

​លោក Paul Serra បាន​លើកឡើងថា ក្រុមហ៊ុន SunRice Group ជា​ក្រុមហ៊ុន​អូស្ត្រាលីទី១ ដែល​បាន​នាំ​អង្ករ​ពី​កម្ពុជា​មកកាន់​ប្រទេស​អូស្ត្រាលី និង​ប្រទេស​នូ​វែ​ល​សេ​ឡង់​។ ព្រម​គ្នា​នេះដែរ លោក​បានកត់សម្គាល់​ឃើញ​ថា កម្ពុ​ជាមាន​សក្ដានុពល​លើ​វិស័យ​កសិកម្ម ដោយ​អង្ករ​កម្ពុជា​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​លើ​សកលលោក ហើយ​កម្ពុជា​ក៏មាន​គុណសម្បត្តិ​ប្រកួតប្រជែង​ខ្ពស់ លើ​កម្លាំង​ពលកម្ម​វ័យក្មេង ស្ថិរភាព​នៃ​តម្លៃ​អគ្គិសនី ជាមួយនឹង​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ប្រទាក់ក្រឡា និង​ឡូ​ជី​ស្ទិ​ក​ល្អប្រសើរ​ផងដែរ​។

​​​លោក Paul Serra បញ្ជាក់ថា៖ «​ក្រុមហ៊ុន​ [​លោក​]​ មាន​ចំណា​​ប់​អារម្មណ៍ ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​បន្ថែមទៀត​ជាមួយ​កម្ពុជា​លើ​វិស័យ​កសិកម្ម ដោយ​ផ្តោតលើ​ឧស្សាហកម្ម​កែច្នៃ​អង្ករ ក្នុងនោះ​ក្រុមហ៊ុន​បង្ហាញ​នូវ​បំណង​វិនិយោគ​លើ​ការបង្កើត​រោងចក្រ​កែច្នៃ​អង្ករ ពិសេស​អង្ករ​សរីរាង្គ សម្រាប់​នាំចេញ​ទៅ​ក្រៅប្រទេស​»​។​

​ជាការ​ឆ្លើយតប លោក ហ៊ុន​ ម៉ា​ណែ​ត បាន​ស្វាគមន៍ ចំពោះ​បំណង​របស់​ក្រុមហ៊ុន​ក្នុងការ​ពង្រីក​សកម្មភាព​វិនិយោគ របស់ខ្លួន​នៅ​កម្ពុជា​លើ​ឧស្សា​ហ​កម្ម​កែច្នៃ​អង្ករ សម្រាប់​បម្រើឱ្យ​ការនាំចេញ​។​

​លោក ហ៊ុន ម៉ា​ណែ​ត ក៏បាន​បញ្ជាក់ជូន​ក្រុមហ៊ុន​វិញ​ដែរ​ថា​៖ «​វិស័យ​កសិកម្ម គឺជា​វិស័យ​អាទិភាព​មួយ ដែល​រដ្ឋាភិបាល​បាន​យកចិត្តទុកដាក់ ហើយ​បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​គោលនយោបាយ​ដាក់ពង្រាយ​មន្ត្រី​ជំនាញ​កសិកម្ម​នៅតាម​មូលដ្ឋាន​ឃុំ សង្កាត់​ទូទាំងប្រទេស ដើម្បី​គាំទ្រ​ដល់​ប្រជា​កសិករ​ដល់​មូលដ្ឋាន លើ​ផ្នែក បច្ចេកទេស សំដៅ​បង្កើន​ផលិត​ភាព​ផលិតផល​កសិកម្ម នៅតាម​មូលដ្ឋាន​»​៕

​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម