សេដ្ឋកិច្ច
គម្លាតរវាងប្រទេសអ្នកមាន និងអ្នកក្រនៅអឺរ៉ុប កាន់តែឆ្ងាយគ្នាខ្លាំង
វិសមភាពទ្រព្យសម្បត្តិរវាងប្រទេសនីមួយៗនៅទូទាំងអឺរ៉ុបគឺខុសគ្នាខ្លាំង ដោយគម្លាតនៃទ្រព្យសម្បត្តិសម្រាប់មនុស្សពេញវ័យម្នាក់ក្នុងប្រទេសអ្នកមាន និងអ្នកក្រនៅសហភាពអឺរ៉ុប ឃ្លាតគ្នាកាន់តែឆ្ងាយទៅៗរហូតដល់រាប់សិបដង ដែលនេះបង្ហាញពីភាពខុសគ្នាខ្លាំងនៃសេដ្ឋកិច្ច។

របាយការណ៍ទ្រព្យសម្បត្តិសកលឆ្នាំ ២០២៣ របស់ក្រុមហ៊ុនវិនិយោគធនាគារ Credit Suisse និងUBS បានបង្ហាញថា វិសមភាពទ្រព្យសម្បត្តិ មានជាក់ស្តែងមិនត្រឹមតែនៅក្នុងប្រទេសមួយប៉ុណ្ណោះទេ ប៉ុន្តែក៏រវាងប្រជាជាតិនានានៅទូទាំងទ្វីបអឺរ៉ុបផងដែរ។
បើតាមការចុះផ្សាយរបស់ Euronews កាលពីថ្ងៃអង្គារ (៤ មិថុនា) របាយការណ៍នេះវាស់វែងទ្រព្យសម្បត្តិសម្រាប់មនុស្សពេញវ័យក្នុងបណ្តាប្រទេសអឺរ៉ុប ក្នុងទម្រង់ស្ថិតិជាមធ្យម និងមេដ្យាន ដោយគូសបញ្ជាក់ពីវិសមភាពសេដ្ឋកិច្ច។ទ្រព្យសម្បត្តិសុទ្ធ ឬ «ទ្រព្យសម្បត្តិ» ត្រូវបានកំណត់ថាជាតម្លៃនៃទ្រព្យសកម្មហិរញ្ញវត្ថុ បូកនឹងទ្រព្យសកម្មពិតប្រាកដ (សំដៅលើលំនៅដ្ឋានជាចម្បង) របស់គ្រួសារមួយ ហើយដកបំណុលរបស់ពួកគេចេញ។
ស្វីស និងលុចសំបួ នាំមុខគេក្នុងតារាង ដោយមនុស្សពេញវ័យម្នាក់មានទ្រព្យសម្បត្តិជាមធ្យមខ្ពស់បំផុត រហូតដល់ ៦៥០ ៣៧៣ អឺរ៉ូ (ស្វីស) និង ៥៥៦ ៤៥៩ អឺរ៉ូ (លុចសំបួ) ដែលធ្វើឱ្យប្រទេសទាំង២ក្លាយជាប្រទេសមានជាងគេបំផុតនៅអឺរ៉ុប។ បើតាមរបាយការណ៍ តួលេខទាំងនេះបញ្ជាក់ពីភាពរឹងមាំផ្នែកហិរញ្ញវត្ថុនៃប្រទេសទាំង២ ដែលអាចសន្មតថាមកពីវិស័យធនាគារដ៏រឹងមាំ កម្រិតប្រាក់ចំណូលខ្ពស់ និងគោលនយោបាយសេដ្ឋកិច្ចអំណោយផល។

ផ្ទុយទៅវិញ បណ្តាប្រទេសនៅអឺរ៉ុបខាងកើតមួយចំនួន មានកម្រិតទ្រព្យសម្បត្តិសម្រាប់មនុស្សពេញវ័យទាបខ្លាំងបើធៀបនឹងស្វីស។ ជាឧទាហរណ៍ លីទុយអានីមាន ៦៦ ០៤១ អឺរ៉ូសម្រាប់មនុស្សពេញវ័យម្នាក់ ស្លូវ៉ាគី ៥៨ ៩៨៨ អឺរ៉ូ និងហុងគ្រី ៥៦ ៣៦១។ កាន់តែទាបជាងនេះ ពោលគឺនៅបាតតារាង ប្រទេសបូស្នៀ និងហឺហ្សេហ្គោវីណា (៣១ ៩០២ អឺរ៉ូ) និងតួកគី (១៦ ៦៩៣ អឺរ៉ូ) មានទ្រព្យសម្បត្តិមធ្យមទាបបំផុតសម្រាប់មនុស្សពេញវ័យ។
បើតាមរបាយការណ៍ តួលេខទាបទាំងនេះបង្ហាញពីបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចដែលប្រទេសទាំងនេះជួបប្រទះ រួមទាំងប្រាក់ឈ្នួលទាប និងទីផ្សារហិរញ្ញវត្ថុមិនសូវអភិវឌ្ឍន៍ជាដើម។ គម្លាតទ្រព្យសម្បត្តិរវាងប្រទេសអឺរ៉ុបទាំងនេះ ខុសគ្នាលើសពីរាប់សិបដង ធៀបទៅនឹងប្រទេសអ្នកមានបំផុត៕
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


