សេដ្ឋកិច្ច
ប្រធានាធិបតីឥណ្ឌូណេស៊ី ប្រកាសបំពេញការងារពីរដ្ឋធានីថ្មីចាប់ពីខែកក្កដាទៅ
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បានប្រកាសកាលពីថ្ងៃពុធថា លោកគ្រោងនឹងចាប់ផ្ដើមធ្វើការងារពីរដ្ឋធានីថ្មីចាប់ពីខែក្រោយទៅ ចំពេលមានការព្រួយបារម្ភពីអនាគតរបស់ទីក្រុងដែលមិនទាន់ប្រសិទ្ធិនាមជាផ្លូវការនេះ ក្រោយប្រធានស្ថាប័នត្រួតពិនិត្យការអភិវឌ្ឍន៍ក្រុងបានលាលែងចេញពីតំណែង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

លោក ចូកូ បាននិយាយក្នុងសារបង្ហោះលើបណ្ដាញសង្គម Instagram ថា វឌ្ឍនភាពនៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ក្រោមដំណាក់កាលទី១ នៃរដ្ឋធានីថ្មីឈ្មោះ នូសានតារ៉ា (Nusantara) បានសម្រេចបាន ៨០ ភាគរយហើយ។
ប្រធានាធិបតីជិតផុតអាណត្តិរូបនេះ បានសរសេរយ៉ាងដូច្នេះថា៖ «តាមបំណងហឫទ័យព្រះ នៅខែកក្កដាខ្ញុំនឹងចាប់ផ្តើមធ្វើការពីរដ្ឋធានីថ្មី»។ លោកបន្ថែមថា ការត្រៀមរៀបចំដើម្បីអបអរសាទរទិវាបុណ្យឯករាជ្យជាតិលើកទី ៧៩ របស់ប្រទេសនៅក្នុងរដ្ឋធានីថ្មីនាខែសីហា កំពុងដំណើរការទៅយ៉ាងល្អ។
ការប្រកាសរបស់លោក ចូកូ ធ្វើឡើងក្រោយមន្ត្រីឥណ្ឌូណេស៊ីម្នាក់បានឱ្យដឹងកាលពីថ្ងៃចន្ទថា ប្រមុខស្ថាប័នដែលមើលការខុសត្រូវលើការអភិវឌ្ឍរដ្ឋធានីថ្មី បានលាលែងចេញពីតំណែងដោយមិននឹកស្មានដល់ ដោយបង្កើនក្តីបារម្ភថា វានឹងធ្វើឱ្យរង្គោះរង្គើអារម្មណ៍វិនិយោគិន។

យ៉ាងណាមិញ លោក ចូកូ បានច្រានចោលការព្រួយបារម្ភនេះកាលពីព្រឹកថ្ងៃពុធ នៅពេលរងការចោទសួរថាតើការណ៍នេះធ្វើឱ្យលោកភ័យព្រួយដែរឬយ៉ាងណា ខណៈលោកធ្វើដំណើរទស្សនកិច្ចទៅក្រុង នូសានតារ៉ា ផ្ទាល់ ដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការអភិវឌ្ឍ និងចាប់ផ្តើមការសាងសង់អគារបន្ថែមទៀត។
គួរគូសបញ្ជាក់ថា ឥណ្ឌូណេស៊ី មានគម្រោងផ្លាស់ប្តូររដ្ឋធានីរបស់ខ្លួនចេញពីក្រុងហ្សាការតា ដែលមានមនុស្សរស់នៅយ៉ាងច្រើនកកកុញ និងកំពុងប្រឈមហានិភ័យនៃការលិចទឹកសមុទ្រ ទៅកាន់ទីក្រុងនូសានតារ៉ា ដែលត្រូវចំណាយលុយសាងសង់ ៣២ ប៊ីលានដុល្លារក្នុងព្រៃនៃខេត្ត គីលីម៉ាន់តាន់ខាងកើត លើកោះ បរនេអូ។
យ៉ាងណាមិញ ក្រោមច្បាប់បច្ចុប្បន្ន ទីក្រុងហ្សាការតានឹងនៅតែជារដ្ឋធានីរបស់ប្រទេសឥណ្ឌូណេស៊ី រហូតទាល់តែប្រធានាធិបតីចេញក្រឹត្យមួយ ដាក់ឈ្មោះក្រុងនូសានតារ៉ា ទៅជារដ្ឋធានីថ្មីជាផ្លូវការ ដែលរំពឹងថានឹងកើតឡើងនៅឆ្នាំនេះ៕
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


