សេដ្ឋកិច្ច
អ្នកជំនាញសេដ្ឋកិច្ច៖ ឥណ្ឌូណេស៊ីគួរត្រៀមសម្រាប់ភាពកាន់តែតានតឹងនៃសង្រ្គាមពាណិជ្ជកម្មអាមេរិក-ចិន
ខណៈការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកកាន់តែខិតជិតមកដល់នៅដើមខែវិច្ឆិកាខាងមុខ សង្រ្គាមពាណិជ្ជកម្មដែលកំពុងបន្តរវាងមហាអំណាចសេដ្ឋកិច្ចពិភពលោកចិន និងសហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថានឹងកើនឡើងនូវភាពតានតឹងកាន់តែខ្លាំងថែមទៀត។

ការណ៍នេះ អ្នកជំនាញផ្នែកសេដ្ឋកិច្ចបានលើកឡើងថា ឥណ្ឌូណេស៊ីគួរតែត្រៀមខ្លួន ព្រោះថាជម្លោះពាណិជ្ជកម្មនេះ អាចជះឥទ្ធិពលអាក្រក់ដល់ឥណ្ឌូនេស៊ី ដែលពឹងផ្អែកខ្លាំងលើប្រទេសសេដ្ឋកិច្ចដ៏ធំៗបំផុតរបស់ពិភពលោកទាំង២។
គិតតែក្នុងខែមេសា ឆ្នាំ ២០២៤ ប្រទេសធំៗបំផុត ដែលឥណ្ឌូណេស៊ីនាំចេញទៅនូវទំនិញមិនរាប់បញ្ជូលប្រេង រួមមានចិន (៤,២៨ ប៊ីលានដុល្លារ) ឥណ្ឌា (១,៨១ ប៊ីលានដុល្លារ) និងសហរដ្ឋអាមេរិក (១,៧៥ ប៊ីលានដុល្លារ)។
អ្នកវិភាគជាន់ខ្ពស់នៅក្រុមហ៊ុនមូលបត្រ MNC Sekuritas លោក Rudy Setiawan បានព្រមានពីផលប៉ះពាល់នៃសង្គ្រាមពាណិជ្ជកម្មលើតម្លៃនីកែល ដែលជាទំនិញដ៏សំខាន់មួយរបស់ឥណ្ឌូណេស៊ី។
លោកថា ផលិតផលដ៏ល្បីរបស់ចិន គឺរថយន្តអគ្គិសនី (EVs) ដែលវាត្រូវការរ៉ែនីកែលពីប្រទេសឥណ្ឌូណេស៊ី។ ការដំឡើងពន្ធនាំចូលលើរថយន្ត EVs របស់ចិន ពីសំណាក់សហរដ្ឋអាមេរិក បង្កការភ័យខ្លាចថា នឹងធ្វើឱ្យតម្លៃនីកែលធ្លាក់ចុះ។
លោក Rudy បានពន្យល់ថា៖ «នាពេលបច្ចុប្បន្ននេះ តម្លៃនីកែលកំពុងចាប់ផ្តើមស្ទុះងើបឡើងវិញដោយសារការផលិតនៅចិន បន្ទាប់ពីធ្លាក់ចុះយ៉ាងខ្លាំងកាលពីឆ្នាំមុន។ ទោះជាយ៉ាងណាក៏ដោយ បើប្រៀបធៀបទៅនឹងទំនិញផ្សេងទៀតដូចជាធ្យូងថ្ម និងប្រេង តម្លៃនីកែលគឺថោកជាងគេ»។
គួរគូសបញ្ជាក់ថា សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនបានអូសបន្លាយតាំងពីឆ្នាំ ២០១៨ ក្នុងអាណត្តិរបស់អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។ បច្ចុប្បន្នមានការព្រួយបារម្ភថា សង្រ្គាមនេះនឹងកាន់តែតានតឹង ក្រោយលោកប្រធានាធិបតី ចូ បៃដិន ប្រកាសវិធានការដំឡើងពន្ធលើទំនិញនាំចូលពីចិន រួមទាំងការយកពន្ធ ១០០ ភាគរយលើរថយន្តអគ្គិសនីនាំចូលពីចិន។

ប្រធានផ្នែកស្រាវជ្រាវនៅក្រុមហ៊ុន NH Korindo Sekuritas Indonesia លោកស្រី Liza C. Suryanata បានថ្លែងថា សង្គ្រាមពាណិជ្ជកម្មដែលអូសបន្លាយនេះ អាចជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូណេស៊ី ដែលពឹងផ្អែកលើទំនិញ។ លោកស្រីបកស្រាយយ៉ាងដូច្នេះថា៖ «នៅពីក្រោយសង្រ្គាមពាណិជ្ជកម្ម វាមានផលប្រយោជន៍នយោបាយ។ រហូតមកដល់ពេលនេះ វាបានជះឥទ្ធិពលដល់ការកើនឡើងតម្លៃទង់ដែងរួចហើយ។ វានឹងធ្វើឱ្យសេដ្ឋកិច្ចពិភពលោកថយចុះ និងកាត់បន្ថយតម្រូវការថាមពល»។
ចំណែកឯប្រធានផ្នែកវិនិយោគនៅក្រុមហ៊ុន Infovesta Utama វិញ គឺលោក Wawan Hendrayana បាននិយាយថា កំណើននៃភាពតានតឹងនៃសង្រ្គាមពាណិជ្ជកម្ម អាចនាំឱ្យមានការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក។ លោកបន្តថា៖ «សេដ្ឋកិច្ច និងខ្សែសង្វាក់ផ្គត់ផ្គង់របស់ប្រទេសចិន បានចាប់ផ្តើមធ្លាក់ចុះរួចហើយ។ រោងចក្រផលិតជាច្រើន បានផ្លាស់ប្តូរចេញពីប្រទេសចិនទៅកាន់ប្រទេសមួយចំនួននៅអាស៊ី និងម៉ិកស៊ិក»។
អ្នកជំនាញរូបនេះ បានបន្ថែមថា៖ «ពិតណាស់ ឆ្នាំនេះនៅតែមានបញ្ហាប្រឈមខ្លាំងសម្រាប់សេដ្ឋកិច្ចពិភពលោក ប៉ុន្តែយើងសង្ឃឹមថា វានឹងមានភាពប្រសើរឡើងនាពេលអនាគត»៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


