Connect with us

សេដ្ឋកិច្ច

ធនាគារ​កណ្ដាល​អឺរ៉ុប​ ព្រមាន​ថា​ ​ការ​បន្ថយ​អតិផរណា​​នឹង​ជួប​ការ​លំបាក​ខ្លាំង​

បានផុស

នៅ

អ្នក​បង្កើត​គោល​នយោបាយ​របស់​ធនាគារ​កណ្តាល​អឺរ៉ុប​ បាន​ព្រមាន​កាល​ពី​ថ្ងៃ​សុក្រ​ថា​ ដំណាក់កាល​ចុង​ក្រោយ​នៃ​ការ​ជំរុញ​អតិផរណា​ឱ្យ​ធ្លាក់​ចុះ​ដល់​ ២ ភាគរយ​ ​អាច​ជា​ការ​លំបាក​ខ្លាំង​ ​ប៉ុន្តែ​បាន​និយាយ​ថា​ ពួក​គេ​មាន​ទំនុក​ចិត្ត​ថា​គោល​នយោបាយ​កំពុង​ដំណើរការ​ដូច​កា​រ​គ្រោង​ទុក​។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អនុ​ប្រធាន​ ECB ​លោក​ Luis de Guindos ​បាន​និយាយ​ថា​ អតិផរណា​នៅ​តែ​អាច​កើន​ឡើង​ពី​កម្រិត​បច្ចុប្បន្ន ​មុន​ពេល​ធ្លាក់​ចុះ​មក​ត្រឹម​ ២ ភាគរយ​​នៅ​ដំណាច់​ឆ្នាំ​ក្រោយ​ ដែល​ធ្វើ​​ឱ្យ​រយៈ​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ​មាន​ការ​លំបាក​​។

ខណៈ​អ្នកបង្កើត​គោល​នយោបាយ​ភាគ​ច្រើ​ន​ បាន​បដិសេធ​មិន​ធ្វើ​ការ​ព្យាករណ៍​គោល​នយោបា​យ​ ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​ធនាគារ​លីទុយអានី​ ​លោក​ Gediminas Simkus បានផ្តល់​យោបល់​ថា​អាច​មាន​​ឱកាស​ដើម្បី​បន្ធូ​រ​បន្ថយ​អតិផរណា​បន្ថែម​ទៀត​នៅ​ឆ្នាំ​នេះ​។​

ការ​ព្រមាន​ធំ​បំផុត​គឺ​នៅ​អាល្លឺម៉ង់​ ដែ​ល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​ក្នុង​តំបន់​ចាយ​ប្រាក់​អឺរ៉ូ​  ពាក់​ព័ន្ធ​នឹង​ការ​តំឡើង​ប្រាក់​ឈ្នួល​។​ ការ​ដំឡើង​ប្រាក់​ឈ្នួល​ អាច​បង្កើន​សម្ពាធ​តម្លៃ​ ហើយ​ធ្វើ​ឱ្យ​អតិផរណា​កើន​ឡើង​។

គួរ​គូស​បញ្ជាក់​ថា​ ការ​ព្រមាន​នេះ​ធ្វើ​ឡើង​ ក្រោយ​ ECB ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ បាន​កាត់​បន្ថយ​អត្រាការ​ប្រាក់​ពី​កម្រិត​ខ្ពស់​បំផុត​ ​​ប៉ុន្តែ​បាន​បដិសេធ​​​មិន​​សន្យា​​​បន្ធូរ​បន្ថយ​គោល​នយោបាយ​បន្ថែម​ទៀត​ បន្ទាប់​ពី​ទិន្នន័​យ​អតិផរណា ​និង​កំណើន​ប្រាក់​ឈ្នួល​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មី​ៗ​នេះ​ ​ឈរ​នៅ​​លើស​ពី​ការ​រំពឹង​ទុក​របស់​ខ្លួន​ ដោយ​បង្ហាញ​ថា​វា​នឹង​ត្រូវ​ការ​យូរ​ជាង​នេះ​ដើម្បី​បំពេញ​តាម​គោលដៅ​​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ ម៉ោង មុន

បុរសម្នាក់ ត្រូវសត្វថ្លែនខាំបណ្តាលឱ្យស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើអ្នកសារព័ត៌មាន MMO  ឈប់បង្ហោះវីដេអូជនដៃដល់ស្រី ស៊ីណា បាញ់ជនរងគ្រោះ

ព័ត៌មានជាតិ១៣ ម៉ោង មុន

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រដ៏ធំនៅខេត្តបន្ទាយមានជ័យ នឹងជួយបង្កបង្កើនផលដល់កសិករ និងកាត់បន្ថយទឹកជំនន់

ព័ត៌មានជាតិ៨ ម៉ោង មុន

តំណាងអយ្យការសម្រេចចោទប្រកាន់លោក ស្រី ស៊ីណា លើសំណុំរឿង២ និងដោះលែងមនុស្ស២នាក់វិញ

សន្តិសុខសង្គម១៣ ម៉ោង មុន

ក្រុមទម្លាក់យោងម្នាក់ ក្នុងចំណោមបក្ខពួក​៣នាក់ ត្រូវនគរបាលខេត្តកំពង់ស្ពឺឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម