សេដ្ឋកិច្ច
តម្លៃមាសអន្តរជាតិធ្លាក់ចុះ ដោយសារតម្លៃប្រាក់ដុល្លារកើនឡើង ហើយចិនផ្អាកការទិញ
តម្លៃមាសបានបន្តធ្លាក់ចុះនៅថ្ងៃចន្ទនេះ ដោយសារតែការកើនឡើងនៃតម្លៃប្រាក់ដុល្លារ ខណៈធនាគារប្រជាជនចិនបានផ្អាកការទិញសម្រាប់ទុនបំរុងផ្លូវការរបស់ខ្លួនកាលពីខែមុន។

នៅទីផ្សារអន្តរជាតិនាថ្ងៃចន្ទនេះ តម្លៃមាសសុទ្ធជួញដូរនៅប្រហែល ២ ២៩៥,៨ ដុល្លារ/អោន ដោយថយចុះ ០,១៣ ភាគរយ ចំណែកឯតម្លៃមាស COMEX ជួញដូរនៅ ២ ៣១៤,១៥ ដុល្លារ/អោន ដោយថយចុះ ០,៤៧ ភាគរយ បើធៀបនឹងការជួញដូរកាលពីលើកមុន។
តាមការចុះផ្សាយរបស់សារព័ត៌មាន Mint តម្លៃមាសបានធ្លាក់ចុះជាគំហុកតាំងពីថ្ងៃសុក្រសប្ដាហ៍មុន ក្រោយមានព័ត៌មានថា ធនាគារប្រជាជនចិនផ្អាកការទិញមាស។
ការធ្លាក់ចុះបន្តមកដល់ថ្ងៃចន្ទ ដែលជំរុញដោយការកើនឡើងនៃអត្រាប្រាក់ដុល្លារអាមេរិក។ កំណើនតម្លៃប្រាក់ដុល្លារនេះ ត្រូវបានអ្នកជំនាញគូសបញ្ជាក់ថា បណ្ដាលមកពីភាពប្រសើរឡើងជាងការរំពឹងទុកនៃទិន្នន័យអត្រាការងាររបស់សហរដ្ឋអាមេរិក ដែលការណ៍នេះជះឥទ្ធិពលដោយផ្ទាល់ទៅលើតម្លៃមាស ព្រោះថា វាបន្ថយការរំពឹងទុកពីការកាត់អត្រាការប្រាក់របស់ធនាគារកណ្ដាលអាមេរិក៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


