Connect with us

សេដ្ឋកិច្ច

អ្នក​​ជំនាញវៀតណាម​​​ស្នើ​​ឲ្យ​​យក​​ពន្ធ​​លើ​​ការ​​ជួញ​​ដូរ​​មាស​ ​ដើម្បី​​ទប់​​ស្កាត់​​ការ​​ប្រែ​ប្រួល​​ទីផ្សារ​

បានផុស

នៅ

អ្នក​ជំនាញ​វៀតណាម​បាន​ផ្តល់​អនុសាសន៍​ ឱ្យ​អនុវត្ត​ពន្ធ​លើ​ប្រតិបត្តិការ​ជួញដូរ​មាស ​ដើម្បី​ជួយ​ទប់​ស្កាត់​ការ​ប្រមូល​ទិញ​ពី​ក្រុម​​វិនិយោគិន​មួយ​ចំនួន​ ជា​ពិសេស​អ្នក​ដែល​ចូល​រួម​ក្នុង​សកម្មភាព​ក្រឡុក​ទីផ្សារ​ ឬ​បំផុស​បំផុល​តម្លៃ​មាស​។ ​នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់កាសែត​​​ Vietnam News។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការ​ស្នើ​នេះ​ ធ្វើ​ឡើង​ខណៈ​បច្ចុប្បន្ន​ វិស័យ​វិនិយោគ​ផ្សេង​ទៀត​​នៅ​វៀតណាម​​ដូច​ជា​ មូលបត្រ​ និង​អចលនទ្រព្យ​ ត្រូវ​បង់​ពន្ធ​លើ​ប្រាក់​ចំណូល​ផ្ទាល់​ខ្លួន​ ប៉ុន្តែ​ប្រតិបត្តិការ​ជួញដូរ​មាស​នៅ​តែ​មិន​ជាប់​ពន្ធ​។​

ក្នុង​កិច្ច​ប្រជុំ​ផ្តោត​លើ​គោល​នយោបាយ​សម្រាប់​ការ​គ្រប់​គ្រង​ទីផ្សារ​មាស​ ដែល​រៀប​ចំ​ដោយ​ធនាគារ​រដ្ឋ​វៀតណាម​ (SBV) ​កាល​ពី​ថ្ងៃ​ទី​ ៩ ​ខែ​មិថុនា​ ​លោកស្រីសាស្រ្តាចារ្យ​បណ្ឌិត​ ​ ​​ Nguyen Thi Mùi ​សមាជិក​ក្រុម​ប្រឹក្សា​ប្រឹក្សា​គោល​នយោបាយ​ហិរញ្ញ​វត្ថុ​ និង​ហិរញ្ញ​វត្ថុ​ជាតិ​ បាន​ស្នើ​ថា​ អាជ្ញាធរ​និយតកម្ម​គួរ​តែ​ ផ្តល់​អនុសាសន៍​ឱ្យ​បង្កើត​គោល​នយោបាយ​ពន្ធ​ ​ប្រហាក់​ប្រហែល​​គ្នា​ទៅ​នឹង​ពន្ធ​ក្នុង​វិស័យ​វិនិយោគ​ផ្សេង​ៗ​ទៀត​។ ​

​លោក​ស្រី​លើក​ឡើង​ថា​ ដំណោះ​ស្រាយ​ផ្អែក​លើ​ពន្ធ​ អាច​ជះឥ​ទ្ធិពល​លើ​ចិត្ត​សាស្ត្រ​អ្នក​ប្រើ​ប្រាស់​ ដែល​នាំ​ឱ្យ​ពួក​គេ​ផ្លាស់​ប្តូរ​ឆ្ពោះ​ទៅ​រក​បណ្តាញ​វិនិយោគ​ផ្សេង​ៗ​ទៀត​ ដែល​ការណ៍​​នេះ​នឹង​ជួយ​គ្រប់​គ្រង​តម្លៃ​មាស​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​ ខណៈ​​ការ​​អនុវត្ត​​ពន្ធ​​ក៏​​នឹង​​ធានា​​បាន​​នូវ​​ភាព​​យុត្តិធម៌​​បន្ថែម​​ទៀត​ ​ក្នុង​​អាជីវកម្ម​​ជួញ​ដូរ​​មាស​ផង​ដែរ​។

ចំណែក​ឯ​សាស្រ្តា​ចារ្យ​បណ្ឌិត​ម្នាក់​ទៀត​ គឺ​លោក​ Hoàng Văn Cường ដែល​ជា​អនុ​ប្រធាន​សាកល​វិទ្យា​ល័យ​សេដ្ឋកិច្ច​ជាតិ​វៀតណាម​ បាន​​យល់​ស្រប​នឹង​គំនិត​នេះ​ ដោយ​​លើក​ឡើង​ថា​ ខណៈ​​ការ​​​នាំ​​ចូល​​មាស​​ឆៅ (មិន​ទាន់​កែ​ច្នៃ​) ​និង​​មាស​​ដុំ​ ​អាច​​មាន​​វត្ថុ​​បំណង​​ខុស​​គ្នា​ ប៉ុន្តែ​​ការ​​​ប្រមូល​​ពន្ធ​ត្រូវ​តែ​ធ្វើ​លើង​​ ​ក្នុង​​ករណី​​ណា​​មួយ​​។​

បន្ថែម​ពី​លើ​គ្នា​នេះ​ អតីត​អនុ​ប្រធាន​គណៈកម្មការ​ត្រួត​ពិនិត្យ​ហិរញ្ញ​វត្ថុ​ជាតិ​វៀតណាម​ លោក​​ Lê Xuân Nghĩa ​ក៏​បាន​សង្កត់​ធ្ងន់​ថា​ ការ​យក​ពន្ធ​គឺ​ជា​ឧបករណ៍​ដ៏​មាន​ប្រសិទ្ធ​ភាព​បំផុត​ ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​នៃ​ការ​​រត់​​​ពន្ធ​​មាស​​ និង​ការ​ក្រឡុក​ទីផ្សារ​។ ​លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ ​«​ការ​ពឹង​ផ្អែក​តែ​លើ​វិធានការ​រដ្ឋបាល​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រត់​ពន្ធ​ ជួន​កាល​មាន​ប្រសិទ្ធ​ភាព​តិច​ជាង​ការ​ប្រើ​ប្រាស់វិធាន​ការ​ដាក់​​ពន្ធ​»។  

យោង​​តា​ម​​អ្នក​​ជំនាញ​​ ដំណើរ​ការ​ជួញដូរមាស​​មាន​ភាព​​​​ប្រសើរ​​ជាង​​ជម្រើស​​វិនិយោគ​​ផ្សេង​​ទៀតឆ្ងាយ​ ​​​​ចាប់​​តាំ​ង​​ពី​​ដើម​​ឆ្នាំ​​មក ប្រសិន​បើ​គេ​និយាយ​ពី​ផល​ចំណេញ​។ ​ក្នុង​រយៈ​ពេល​៥​​ខែ​កន្លង​មក​នេះ​ ដុំ​មាស​បាន​ឃើញ​អត្រា​នៃ​ប្រាក់​ចំណេញ​ប្រហែល​ ២២ ភាគរយ​ ​​ដែល​លើស​ពី​ទិន្នផល​បាន​មក​ពី​ការ​សន្សំ​ធនាគារ​ មូលបត្រ​ ឬ​សញ្ញា​ប័ណ្ណ​។​

ទន្ទឹម​នឹង​នេះ​ផង​ដែរ​ SBV ​កន្លងម​ក​ ក៏​​បាន​​ណែនាំ​​ដល់​​សាខា​​ខេត្ត​ និង​​ក្រុង​​របស់​​ខ្លួន​ ​ឱ្យ​​អនុវត្ត​​បទ​ប្បញ្ញត្តិ​​យ៉ាង​​តឹង​រ៉ឹង​​លើ​​ការ​​ប្តូរ​ប្រាក់​​បរទេស ​និង​​ការ​ជួញ​ដូរ​​មាស​។​ ​​អាជ្ញាធរ​​ត្រូវ​​បាន​​បញ្ជា​​ឱ្យ​​ពង្រឹង​​ការ​​ត្រួត​​ពិនិត្យ​ និង​​បង្ក្រាប​​លើ​​ការ​​រំលោភ​​បំពាន​ ​ដូ​ច​​ជា​​ការ​​ប្តូរ​ និង​​ផ្ទេរ​​រូបិយប័ណ្ណ​​បរទេស​​ដោយ​​គ្មាន​​កា​រ​​អនុញ្ញាត​ ព្រម​​ទាំង​​ការ​​ទិញ​ និង​​លក់​​ដុំ​​មាស​​ដោយ​​គ្មាន​​អាជ្ញាប័ណ្ណ៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម