សេដ្ឋកិច្ច
ចិននាំចូលឧបករណ៍ផលិតបន្ទះឈីបពាក់កណ្ដាលពីជប៉ុន ដោយសារអាមេរិករឹតត្បឹត
ឧបករណ៍ផលិតបន្ទះឈីបរបស់ជប៉ុនរួមចំណែកប្រហែល ៥០ ភាគរយនៃការនាំចូលរបស់ប្រទេសចិនសរុបនៅត្រីមាសទី១ឆ្នាំនេះ ខណៈតម្រូវការឧបករណ៍មិនសូវទំនើបកើនឡើង ដោយសារតែការរឹតត្បឹតពាណិជ្ជកម្មបន្ទះឈីបទំនើបរបស់សហរដ្ឋអាមេរិកលើចិន។ នេះបើតាមការចុះផ្សាយរបស់កាសែត Nikkei Asia។

ទិន្នន័យពាណិជ្ជកម្មរបស់ជប៉ុន បានបង្ហាញថា ចិនរួមចំណែកលើពាក់កណ្តាលនៃការនាំចេញរបស់ជប៉ុន នូវឧបករណ៍ផលិតបន្ទះឈីប គ្រឿងបន្លាស់សម្រាប់ឧបករណ៍នេះ ក៏ដូចជាឧបករណ៍សម្រាប់ផលិតអេក្រង់រាបស្មើ។
តម្លៃនៃការនាំចេញទាំងនេះទៅកាន់ប្រទេសចិន បានកើនឡើង ៨២ ភាគរយក្នុងត្រីមាសទី១ឆ្នាំនេះ ដល់ ៣,៣២ ប៊ីលានដុល្លារ ដែលនេះជាតួលេខខ្ពស់បំផុតនៅក្នុងទិន្នន័យរាប់តាំងពីឆ្នាំ ២០០៧ មក។
កាលពីខែកក្កដាឆ្នាំមុន ជប៉ុនបានចាប់ផ្តើមទាមទារការយល់ព្រមពីក្រសួងពាណិជ្ជកម្ម ដើម្បីបញ្ជូនឧបករណ៍ផលិតសម្រាប់ឧបករណ៍អេឡិចត្រូនិកទំនើបៗ ទៅកាន់គោលដៅផ្សេងៗក្រៅពីប្រទេសជាមិត្ត។
ការកើនឡើងនៃការនាំចេញទៅកាន់ប្រទេសចិន កើតឡើងដោយសារការសម្រុកទិញរបស់ចិនក្រោមការរឹតត្បឹតដឹកនាំដោយអាមេរិក។ ប្រទេសនេះបាននាំចូលឧបករណ៍ផលិតបន្ទះឈីបចំនួន ៥,២ ប៊ីលានដុល្លារកាលពីខែកញ្ញា ឆ្នាំមុន ដោយកើនឡើងប្រហែលពាក់កណ្តាល ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២។ នេះបើតាមទិន្នន័យគយចិន ដែលបង្ហាញថា ការទិញពីប្រទេសជប៉ុន និងហូឡង់កើនឡើង។

ទិន្នន័យរដ្ឋាភិបាលចិន បង្ហាញពីការនាំចូលប្រចាំខែសម្រាប់ប្រភេទមុខទំនិញដដែល បន្តកើនឡើងដល់ខែមេសា ទៀត ក្នុងទំហំប្រហែល ៤ ប៊ីលានដុល្លារ។
លោក Kazuma Kishikawa អ្នកជំនាញមកពីវិទ្យាស្ថានស្រាវជ្រាវ Daiwa បានថ្លែងថា៖ «ក្រុមហ៊ុនផលិតរបស់ចិន ដែលមិនអាចប្រើឧបករណ៍ផលិតបន្ទះឈីបទំនើប កំពុងប្តូរទៅផលិតបន្ទះឈីបដែលប្រើជាទូទៅ»។
គួរគូសបញ្ជាក់ថា ពាណិជ្ជកម្មបន្ទះឈីបជាធម្មតាមានវដ្តឡើងចុះ ដែលមានរយៈពេលពី ៣-៤ ឆ្នាំ។ ទីផ្សារពិភពលោក បានធ្លាក់ចុះនៅក្នុងពាក់កណ្តាលចុងក្រោយឆ្នាំ ២០២២ ដោយសារតែភាពចលាចលក្រោយវិបត្តិកូវីដ ប៉ុន្តែឥឡូវនេះបង្ហាញសញ្ញាពន្លកចេញពីចំណុចបាតមកវិញ។ ក្នុងរយៈពេល៣ ខែដើមឆ្នាំនេះ ការនាំចេញបន្ទះឈីបជប៉ុន បានកើនឡើង ១៣ ភាគរយ ធៀបនឹងត្រីមាសមុន ដែលជាការកើនឡើងលើកដំបូងក្នុងរយៈពេល៥ត្រីមាស៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


