សេដ្ឋកិច្ច
ចិនថាសហភាពអឺរ៉ុបដើរលើផ្លូវខុស ក្រោយប្លុកនេះប្រកាសដាក់ពន្ធលើរថយន្ត EV របស់ខ្លួន
ប្រទេសចិននៅថ្ងៃព្រហស្បតិ៍នេះ បានហៅចំណាត់ការរបស់សហភាពអឺរ៉ុបថាស្ថិតនៅលើ «ទិសដៅខុស» ហើយជំរុញឱ្យពិចារណាផ្លាស់ប្ដូរវាឡើងវិញ ក្រោយប្លុកនេះប្រកាសដាក់ពន្ធរថយន្តអគ្គិសនី (EV) នាំចូលពីចិនរហូតដល់ជិត ៤០ ភាគរយ។ នេះបើតាមការចុះផ្សាយបទវិចារណកថារបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីនហួ ដែលផ្សាយបន្តដោយរ៉យទ័រ។

បទវិចារណកថារបស់ស៊ីនហួ បានបន្តលើកឡើងយ៉ាងដូច្នេះថា៖ «ដោយគិតពីរចនាសម្ព័ន្ធសេដ្ឋកិច្ច និងទំហំដ៏រឹងមាំរបស់ភាគីទាំង២ ប្រទេសចិន និងសហភាពអឺរ៉ុបមានផលប្រយោជន៍ដ៏សំខាន់បំផុត បើសហការគ្នាលើបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មសំខាន់ៗ»។
សំណេរបន្តថា៖ «វាអាចមានតម្លៃជាង ប្រសិនបើសហភាពអឺរ៉ុបរាប់ចូលនូវអត្ថប្រយោជន៍របស់ចិន ដើម្បីអភិវឌ្ឍឧស្សាហកម្ម EV ផ្ទាល់ខ្លួន»។
ចិនបាននិយាយថា ខ្លួននឹងចាត់វិធានការដើម្បីការពារផលប្រយោជន៍របស់ខ្លួន ក្រោយគណៈកម្មការអឺរ៉ុបបានប្រកាសកាលពីថ្ងៃពុធថា ខ្លួននឹងដាក់ពន្ធបន្ថែមរហូតដល់ ៣៨,១ ភាគរយលើរថយន្តអគ្គិសនីដែលនាំចូលពីប្រទេសចិនចាប់ពីខែកក្កដាទៅ។ ការគណនារបស់រ៉យទ័រផ្អែកលើទិន្នន័យពាណិជ្ជកម្ម EU ឆ្នាំ ២០២៣ បានបង្ហាញថា អត្រានោះស្មើនឹងទឹកប្រាក់រាប់ប៊ីលានអឺរ៉ូ ដែលក្រុមហ៊ុនចិនត្រូវការចំណាយបន្ថែម។

គួរគូសបញ្ជាក់ថា ចំណាត់ការរបស់សហភាពអឺរ៉ុប កើតឡើងតិចជាងមួយខែ ក្រោយសហរដ្ឋអាមេរិកបានប្រកាសផែនការដំឡើងពន្ធរថយន្ត EV របស់ចិន រហូតដល់ ១០០ ភាគរយ ខណៈចិនប្រឈមនឹងសម្ពាធបែបនេះជុំវិញពិភពលោក រួមទាំងនៅតួកគី។ ប្លុកបាននិយាយថា ខ្លួនប្រយុទ្ធប្រឆាំងនឹងការឧបត្ថម្ភធនរបស់រដ្ឋចិន ជាមួយនឹងពន្ធបន្ថែមចាប់ពី ១៧,៤ ភាគរយលើរថយន្តរបស់ក្រុមហ៊ុន BYD ដល់ ៣៨,១ ភាគរយសម្រាប់ក្រុមហ៊ុន SAIC ។ ពន្ធនេះ គឺបន្ថែមពីលើពន្ធស្ដង់ដារ ១០ ភាគរយដែលមានស្រាប់។
ឧស្សាហកម្មរថយន្តរបស់ប្រទេសចិន ដែលរួមបញ្ចូលគ្នារវាងក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋ និងឯកជន បានមានប្រៀបលើការប្រកួតប្រជែងក្នុងទីផ្សារជាងដៃគូប្រកួតប្រជែងបរទេស។ អាមេរិក និងអឺរ៉ុប ចោទប្រកាន់ថា ការណ៍នោះកើតឡើងដោយសារតែការឧបត្ថម្ភធនរបស់រដ្ឋាភិបាលចិន ដែលធ្វើឱ្យក្រុមហ៊ុនចិនអាចលក់រថយន្តខ្លួនក្នុងតម្លៃថោកជាងគូរ ប្រជែង។
កន្លងមក មន្រ្តីសហភាពអឺរ៉ុបលើកអំណះអំណាងថា វិធានការតំឡើងពន្ធ ត្រូវតែធ្វើឡើងដើម្បីកុំឱ្យរថយន្តចិនហូរចូលជន់លិចទីផ្សាររបស់ប្លុក។ យ៉ាងណាមិញ បទវិចារណកថារបស់ស៊ីនហួ បានប្រកែកថា ទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងសហភាពអឺរ៉ុប និងចិនគឺស្ថិតនៅផ្លូវបំបែក ហើយវាពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្លុកក្នុងការបង្ហាញពីចក្ខុវិស័យជាយុទ្ធសាស្ត្រ និងរយៈពេលវែង៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


