សេដ្ឋកិច្ច
ឡាវជួបឱនភាពពាណិជ្ជកម្ម៤ខែជាប់ៗគ្នា ខណៈអតិផរណាបន្តខ្ពស់កប់ពពក ហើយលុយគីបធ្លាក់ចុះ
ប្រទេសឡាវបានជួបប្រទះនឹងឱនភាពពាណិជ្ជកម្មរយៈពេល៤ខែជាប់ៗគ្នាចាប់ពីខែមករា ដល់ខែមេសាឆ្នាំ ២០២៤ ខណៈស្ថានភាពនេះកាន់តែយ៉ាប់យឺនទៅៗដោយសារតែកម្រិតអតិផរណាខ្ពស់កប់ពពក ដែលនាំឱ្យតម្លៃប្រាក់គីប ធ្លាក់ចុះជាគំហុក។ នេះបើតាមការចុះផ្សាយរបស់កាសែត The Loatian Times កាលពីថ្ងៃព្រហស្បតិ៍។

នៅខែមេសា ប្រទេសឡាវបានកត់ត្រាទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ១,១២២ ប៊ីលានដុល្លារអាមេរិក ដោយការនាំចេញមានចំនួន ៤៦២ លានដុល្លារ ហើយការនាំចូល មានចំនួន ៦៦០ លានដុល្លារ។ អតុល្យភាពនេះ បង្ហាញពីឱនភាពពាណិជ្ជកម្មប្រមាណ ១៩៨ លានដុល្លារ ដែលនេះជាចំនួនខ្ពស់បំផុតក្នុងឆ្នាំនេះសម្រាប់ឡាវ និងកើតឡើង៤ខែជាប់ៗ គ្នា។
ស្ថិតិចុងក្រោយរបស់រដ្ឋាភិបាលឡាវ បង្ហាញថា អំបិលគឺជាទំនិញនាំចេញនាំមុខគេ បន្ទាប់មកមាន មាស រ៉ែទង់ដែង និងដំឡូងមី។ ការនាំចេញបន្ទាប់បន្សំគួរឱ្យកត់សម្គាល់ផ្សេងទៀតរួមមាន ស្ករ ចេក កៅស៊ូ ម្សៅដំឡូងមី និងរ៉ែដែក។
ការនាំចូលធំៗ រួមមានប្រេងម៉ាស៊ូតជាទំនិញនាំចូលច្រើនជាងគេ បន្ទាប់មករថយន្ត គ្រឿងខ្ចងខ្ចៅម៉ាស៊ីន និងផលិតផលដែកថែបផ្សេងៗ។ ការនាំចូលកំពូលផ្សេងៗទៀត រួមមានសម្ភារៈផ្ទះបាយប្លាស្ទិក ផលិតផលគីមីបញ្ចប់ ប្រេងសាំង និងគ្រឿងបន្លាស់ជាដើម។
ជាមួយគ្នានោះ វៀតណាមជាទីផ្សារនាំចូលធំជាងគេសម្រាប់ទំនិញនាំចេញរបស់ឡាវ បន្ទាប់មកគឺថៃ ចិន អូស្រ្តាលី និងស្វីស។ ចំណែកឯថៃវិញ ជាប្រភពនាំចូលធំបំផុតរបស់ឡាវ ហើយបន្ទាប់មករួមមានចិន វៀតណាម សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។

ទោះបីជាប្រឈមមុខនឹងឱនភាពពាណិជ្ជកម្មក៏ដោយ រដ្ឋឡាវបានបញ្ជាក់ថា តួលេខពាណិជ្ជកម្មដែលបានរាយការណ៍មិនរាប់បញ្ចូលតម្លៃនៃពាណិជ្ជកម្មអគ្គិសនីនោះទេ។ ការមិនរាប់បញ្ជូលបែបនេះ ធ្លាប់បានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើសេដ្ឋកិច្ចរបស់ប្រទេស ដោយរួមចំណែកយ៉ាងធំដល់អត្រាអតិផរណាខ្ពស់ជាបន្តបន្ទាប់។ នៅក្នុងខែឧសភា អតិផរណានៅឡាវបានកើនឡើងដល់ ២៥,៨ ភាគរយ កើនឡើង ១ ភាគរយ ពី ២៤,៩ ភាគរយនៅខែមេសា។
ថ្មីៗនេះ លោកស្រី Bounleua Sinxayvoravong ទេសាភិបាលធនាគារកណ្តាលឡាវ បានមានប្រសាសន៍ថា អតិផរណាខ្ពស់កប់ពពកនឹងបន្តរហូតដល់ចុងឆ្នាំ ដែលរាំងស្ទះដល់ការដាក់កម្រិតឱ្យសម្រេចបានអត្រាអតិផរណាក្រោម២ខ្ទង់។
ក្នុងពេលជាមួយគ្នានោះ ប្រាក់គីបឡាវនឹងបន្តនិន្នាការធ្លាក់ចុះ ដោយឈានដល់កម្រិតទាបថ្មីមួយធៀបនឹងរូបិយប័ណ្ណសំខាន់ៗដូចជា ប្រាក់បាតថៃ ប្រាក់ដុល្លារអាមេរិក និងប្រាក់យន់ចិនជាដើម។ គិតត្រឹមថ្ងៃទី ១៣ ខែមិថុនា អត្រារបស់ធនាគារពាណិជ្ជឡាវ បានបង្ហាញថា តម្លៃប្រាក់គីប ធ្លាក់ដល់ ២១ ៨២៥ គីប/ដុល្លារ និង ៦៩៤,៤៥ គីប/បាត៕

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?