សេដ្ឋកិច្ច
ថៃរំពឹងការសន្យាវិនិយោគជាង ២០ ប៊ីលានក្នុងឆ្នាំ ២០២៤ នេះ
រដ្ឋាភិបាលថៃបានឱ្យដឹងនាថ្ងៃសុក្រនេះថា ប្រទេសថៃរំពឹងថានឹងទទួលបានការសន្យាសម្រាប់ការវិនិយោគសរុបជាទឹកប្រាក់យ៉ាងហោចណាស់ ៨០០ ប៊ីលានបាត (២១,៧៨ ប៊ីលានដុល្លារ) ក្នុងឆ្នាំ ២០២៤ ខណៈប្រទេសនៅតែបន្តស្វែងរកការទាក់ទាញវិនិយោគិនបន្ថែមទៀត ដើម្បីជួយស្តារសេដ្ឋកិច្ចឡើងវិញ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

បើតាមរដ្ឋាភិបាល តម្លៃវិនិយោគដែលមាននៅក្នុងពាក្យស្នើសុំក្នុងត្រីមាសទី១នៃឆ្នាំ ២០២៤ បានកើនឡើងដល់ ២២៨ ប៊ីលានបាត ស្មើនឹង ៣១ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ ក្នុងឆ្នាំ ២០២៣ កន្លងទៅ ការសន្យាវិនិយោគសរុប មានចំនួន ៨៤៨ ប៊ីលានបាត ដោយកើនឡើង ៤៣ ភាគរយ ធៀបនឹងឆ្នាំ ២០២២ និងមានចិនជាប្រទេសនាំមុខលើការវិនិយោគ។
រដ្ឋាភិបាលថៃ បាននិយាយថា ខ្លួនបានត្រៀមខ្លួនជាស្រេចដើម្បីសម្រួលដល់អ្នកវិនិយោគ។
ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានថ្លែងនៅលើបណ្ដាញសង្គម X នាថ្ងៃសុក្រនេះថា របៀបវារៈមួយរបស់រដ្ឋាភិបាលខ្ញុំ គឺការជំរុញការវិនិយោគផ្ទាល់ពីបរទេស ជាពិសេសតាមរយៈការធ្វើឱ្យប្រសើរឡើងនូវភាពងាយស្រួលនៃការធ្វើអាជីវកម្មនៅក្នុងប្រទេស»។

ក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែក រដ្ឋាភិបាលថៃបាននិយាយថា ក្រុមហ៊ុន AstraZeneca (នៅថៃ) គ្រោងនឹងវិនិយោគចំនួន ៦,២ ប៊ីលានបាតក្នុងប្រទេសក្នុងរយៈពេល ៣ ឆ្នាំ ដោយចាប់ផ្តើមនៅឆ្នាំ ២០២៤ ហើយខ្លួនបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅក្នុងវិស័យវិទ្យាសាស្ត្រ និងការច្នៃប្រឌិត។
ជាមួយគ្នានេះផងដែរ ក្រុមប្រឹក្សាវិនិយោគថៃ (BOI) បាននិយាយនៅថ្ងៃសុក្រដដែលថា ខ្លួនបានអនុម័តគម្រោងចំនួន៨ ដែលមានតម្លៃសរុប ៥៧ ប៊ីលានបាត រួមទាំងគម្រោងរោងចក្រជីវអេទីឡែន។ BOI បាននិយាយបន្តក្នុងសេចក្តីថ្លែងការណ៍ថា ការលើកទឹកចិត្តថ្មី ក៏ត្រូវបានអនុម័តផងដែរសម្រាប់អ្នកផលិតគ្រឿងបន្លាស់រថយន្ត ដែលវិនិយោគដើម្បីបង្កើនបច្ចេកវិទ្យា និងផលិតភាពរបស់ពួកគេ ឬដើម្បីផ្លាស់ប្តូរប្រតិបត្តិការរបស់ពួកគេ ដើម្បីបម្រើឧស្សាហកម្មថ្មីៗ ដូចជាបរិក្ខារពេទ្យ ឬវិស័យអាកាសចរណ៍ជាដើម៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


