សេដ្ឋកិច្ច
តម្លៃប្រេងធ្លាក់ចុះ ក្រោយកើនឡើង៤ភាគរយពេញមួយសប្ដាហ៍
តម្លៃប្រេងឆៅសកល បានធ្លាក់ចុះកាលពីថ្ងៃសុក្រ ដែលជាថ្ងៃជួញដូរចុងក្រោយប្រចាំសប្ដាហ៍ ដោយសារការរំពឹងទុករបស់អ្នកប្រើប្រាស់លើស្ថានភាពសេដ្ឋកិច្ចខ្សោយ បន្ទាប់កើនឡើង៤ភាគរយពេញមួយសប្ដាហ៍ ក្រោយអ្នកវិនិយោគផ្សេងៗបានព្យាករពីតម្រូវការប្រេងរឹងមាំសម្រាប់ឆ្នាំ ២០២៤។

តម្លៃប្រេងឆៅម៉ាក Brent បានធ្លាក់ចុះ ១៣ សេន នៅត្រឹមតម្លៃ ៨២,៦២ ដុល្លារ/បារ៉ែល ខណៈប្រេងឆៅអាមេរិកម៉ាក West Texas Intermediate (WTI) បានធ្លាក់ចុះ ១៧ សេន នៅត្រឹម ៧៨,៥៤ ដុល្លារ/បារ៉ែល។
ការធ្លាក់ចុះទៅវិញនេះ កើតឡើងក្រោយតម្លៃប្រេងឆៅទាំង២បានកើនឡើងប្រមាណ ៤ ភាគរយពេញមួយសប្ដាហ៍ ដែលនេះជាការកើនឡើងជាអត្រាខ្ពស់បំផុត រាប់តាំងពីខែមេសា ដោយសារតែស្ថាប័នពាក់ព័ន្ធនានារួមមានអង្គការនៃប្រទេសនាំចេញប្រេងកាត (OPEC) និងរដ្ឋបាលព័ត៌មានថាមពលរបស់សហរដ្ឋអាមេរិក (EIA) បានព្យាករពីកំណើនតម្រូវការក្នុងកម្រិតតិចតួចសម្រាប់ឆ្នាំ ២០២៤។

បើតាមរ៉យទ័រ ការធ្លាក់ចុះនេះទៀតសោត កើតមានក្រោយការស្ទង់មតិមួយបានបង្ហាញថា អារម្មណ៍អ្នកប្រើប្រាស់របស់សហរដ្ឋអាមេរិក បានធ្លាក់ចុះនៅក្នុងខែមិថុនា ដល់កម្រិតទាបមិនធ្លាប់មានក្នុងរយៈពេល ៧ ខែមកនេះ ដែលជាការណ៍បង្ហាញថា អ្នកប្រើប្រាស់មិនសូវមានទំនុកចិត្តថាស្ថានភាពសេដ្ឋកិច្ចអាមេរិកនឹងប្រសើរឡើងទេ៕
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


