សេដ្ឋកិច្ច
ចិនឆ្លើយតបសហភាពអឺរ៉ុប ដោយបើកការស៊ើបអង្កេតប្រឆាំងការលក់បង្ខូចតម្លៃសាច់ជ្រូកនាំចូលពីប្លុក
ប្រទេសចិនបានបើកការស៊ើបអង្កេតប្រឆាំងការលក់បង្ខូចតម្លៃលើសាច់ជ្រូកដែលបាននាំចូលពីសហភាពអឺរ៉ុប ក្នុងជំហានមួយដែលគេមើលឃើញថា ជាការឆ្លើយតបនឹងប្លុកនេះចំពោះការដំឡើងពន្ធលើរថយន្តអគ្គិសនីចិន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ក្រសួងពាណិជ្ជកម្មចិន បានប្រកាសពីការស៊ើបអង្កេតកាលពីថ្ងៃចន្ទ ដោយថាវានឹងផ្ដោតលើសាច់ជ្រូកសម្រាប់មនុស្សបរិភោគ ដូចជា សាច់ស្រស់ សាច់ក្លាសេ សាច់បង្កក រួមទាំងគ្រឿងក្នុងជ្រូកជាដើម។
ការស៊ើបអង្កេត ចាប់ផ្តើមនៅថ្ងៃទី ១៧ ខែមិថុនា តទៅរយៈពេល១ឆ្នាំ ឬអាចបន្ថែម៦ខែទៀតប្រសិនបើចាំបាច់។ គេមើលឃើញថា ការណ៍នេះអាចនឹងប៉ះពាល់ដល់ប្រទេសអឺរ៉ុបនាំចេញសាច់ជ្រូកទៅចិនធំៗ ដូចជាអេស្ប៉ាញ ហូឡង់ ដាណឺម៉ាក និងបារាំងជាដើម។ បើតាមក្រសួងពាណិជ្ជកម្មចិន ចំណាត់ការរបស់ខ្លួនធ្វើឡើង តាមពាក្យបណ្តឹងពីសមាគមចិញ្ចឹមសត្វចិន តាំងនាមឱ្យឧស្សាហកម្មសាច់ជ្រូកក្នុងស្រុក។
ការស៊ើបអង្កេតដដែល ក៏កើតឡើងផងដែរ ក្រោយសហភាពអឺរ៉ុបបានប្រកាសដំឡើងពន្ធជាអតិបរមារហូតដល់ជិត ៤០ ភាគរយ លើប្រភេទរថយន្តអគ្គិសនីមួយចំនួននាំចូលពីចិន ដែលធ្វើឱ្យក្រុមហ៊ុនចំណីអាហារធំៗរបស់ប្លុក ព្រួយបារម្ភពីចំណាត់ការសងសឹករបស់ចិន។ អឺរ៉ុបសម្អាងថា វិធានការរបស់ខ្លួនគឺដើម្បីការពារក្រុមហ៊ុនក្នុងស្រុក និងរក្សាការអនុវត្តទីផ្សារស្មើរភាពគ្នា ដោយសារក្រុមហ៊ុនចិនលក់រថយន្តរបស់ខ្លួនក្នុងតម្លៃថោក ព្រោះទទួលបានឧបត្ថម្ភធនពីរដ្ឋ។

ឆ្លើយតបនឹងវិធានការរបស់ចិន អេស្ប៉ាញដែលជាប្រទេសនាំចេញសាច់ជ្រូកទៅចិនធំបំផុតប្រចាំអឺរ៉ុប បាននិយាយថា ខ្លួននឹងធ្វើការជាមួយសហភាពដើម្បីរកដំណោះស្រាយប្រកបដោយតុល្យភាព ធ្វើយ៉ាងណាកុំឱ្យវាប៉ះពាល់ដល់វិធានការដំឡើងពន្ធរបស់ប្លុកនេះ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនផលិតសាច់ជ្រូក Interporc របស់អាស្ប៉ាញ បានឱ្យដឹងថា ខ្លួននឹងសហការយ៉ាងពេញទំហឹងជាមួយនឹងការស៊ើបអង្កេតដោយអាជ្ញាធរចិន។
ចំណែកឯក្រុមប្រឹក្សាកសិកម្ម និងអាហាររបស់ដាណឺម៉ាកវិញ បានព្រមានកាលពីថ្ងៃចន្ទថា វិស័យសាច់ជ្រូករបស់ប្រទេស នឹងត្រូវរងផលប៉ះពាល់ខ្លាំងក្លា ប្រសិនបើចិនរឹតត្បឹតលើការលក់ក្នុងប្រទេសរបស់ខ្លួន។ ផ្ទុយទៅវិញ អ្នកជំនាញមើលឃើញថា អ្នកផ្គត់ផ្គង់សាច់ជ្រូកមកពីអាមេរិកខាងត្បូង សហរដ្ឋអាមេរិក និងរុស្ស៊ី អាចស្ថិតក្នុងចំណោមអ្នកដែលទទួលបានប្រយោជន៍ទីផ្សារ ប្រសិនបើចិនដាក់កម្រិតលើការនាំចូលពីសហភាពអឺរ៉ុប។
អ្នកនាំពាក្យរបស់គណៈកម្មការអឺរ៉ុប បានលើកឡើងថា ប្លុកមិនព្រួយបារម្ភអំពីការស៊ើបអង្កេតរបស់ចិនទេ ហើយបានប្រាប់អ្នកយកព័ត៌មានថា ខ្លួននឹងធ្វើអន្តរាគមន៍យ៉ាងសមស្រប ដើម្បីធានាថា ការស៊ើបអង្កេតអនុលោមតាមច្បាប់ពាក់ព័ន្ធទាំងអស់របស់អង្គការពាណិជ្ជកម្មពិភពលោក។
គួរគូសបញ្ជាក់ថា សហភាពអឺរ៉ុបរួមចំណែកជាងពាក់កណ្ដាលនៃការនាំចូលសាច់ជ្រូករបស់ចិនសរុបប្រហែល ៦ ប៊ីលានដុល្លារ ក្នុងឆ្នាំ ២០២៣។ នេះបើតាមទិន្នន័យគយចិន។ អេស្ប៉ាញនាំសាច់ជ្រូកទៅចិនច្រើនជាងគេ (១,៥ ប៊ីលានដុល្លារ) បន្ទាប់មកគឺហូឡង់ (៥៥៩ លានដុល្លារ) ដាណឺម៉ាក (៥៥៦ លានដុល្លារ) និងបារាំង (៣៥៨ លានដុល្លារ)៕

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?