សេដ្ឋកិច្ច
តម្លៃប្រេងសកលកើនឡើង ដោយអ្នកជំនាញចង្អុលទៅបញ្ហាភូមិសាស្រ្តនយោបាយ និងតម្រូវការនៅអាមេរិក
តម្លៃប្រេងឆៅសកលបានកើនឡើងលើសពី១ភាគរយកាលពីថ្ងៃអង្គារ ដោយអ្នកសេដ្ឋកិច្ចផ្សារភ្ជាប់ការណ៍នេះ ទៅនឹងការកើនឡើងនៃភាពតានតឹងភូមិសាស្រ្តនយោបាយនៅអឺរ៉ុប និងនៅមជ្ឈិមបូព៌ា ដែលដើរទន្ទឹមគ្នាជាមួយនឹងការរំពឹងទុកនៃកំណើនតម្រូវការប្រេងឥន្ធនៈនៅអាមេរិកនារដូវក្ដៅ។

ប្រេងឆៅនាពេលអនាគតម៉ាក WTI បានជួញដូរនៅតម្លៃ ៨១,៥៧ ដុល្លារ/បារ៉ែលនាថ្ងៃអង្គារ ដោយកើនឡើង ១,២៤ ដុល្លារ ឬ ១,៥៤ ភាគរយ ធៀបនឹងការជួញដូរកាលពីថ្ងៃចន្ទ។ ចំណែកឯប្រេងឆៅម៉ាក Brent វិញ ជួញដូរនៅតម្លៃ ៨៥,៣៣ ដុល្លារ/បារ៉ែល ដោយកើនឡើង ១,០៨ ដុល្លារ ឬ ១,២៨ ភាគរយ។
តម្លៃប្រេងសកលកើនឡើង ចំពេលដែលស្ថានភាពភូមិសាស្រ្តនយោបាយនៅអឺរ៉ុប និងមជ្ឈិមបូព៌ាបន្តតានតឹង។ កាលពីថ្ងៃអង្គារនេះ អ៊ុយក្រែនបានវាយប្រហារដោយដ្រូនលើកំពង់ផែរុស្ស៊ី Azov ដែលជាទីស្ដុកប្រេងនាំចេញចំនួន ២ ដែលនាំចេញប្រេង ២២០ ០០០ តោនក្នុងអំឡុងខែមករា ដល់ខែឧសភា។ លើសពីនេះ ភាពតានតឹងក៏កើនឡើងរវាងក្រុមហេប៊ូឡារបស់លីបង់ និងអ៊ីស្រាអែល ដែលកំពុងមានជម្លោះនៅហ្គាហ្សារួចស្រាប់ទៅហើយនោះ។

អ្នកវិភាគបានគូសភ្ជាប់ហានិភ័យនៃភូមិសាស្រ្តនយោបាយទាំងនេះ ទៅនឹងការកើនឡើងនៃតម្លៃប្រេងឆៅសកល ដោយលើកឡើងថា ទោះបីវាមិនបង្កផលប៉ះពាល់ខ្លាំងលើការផ្គត់ផ្គង់ជាសកលក្ដី ប៉ុន្តែវានៅតែបណ្ដាលឱ្យមានការប្រែប្រួលលឿននៃកំណើនតម្លៃប្រេងឆៅ។
ក្រៅពីនេះ តម្លៃប្រេងឆៅសកលក៏បានកើនឡើងផងដែរ ក្រោយប្រធានធនាគារកណ្តាលទីក្រុងញូវយ៉ក លោក John Williams បាននិយាយថា ធនាគារនឹងទម្លាក់អត្រាការប្រាក់បន្តិចម្តងៗ ប៉ុន្តែមិនបានផ្តល់ពេលវេលាច្បាស់លាស់នោះទេ។ ជាមួយគ្នានេះ វាក៏ពាក់ព័ន្ធផងដែរ ទៅលើការរំពឹងទុកនៃកំណើនតម្រូវការប្រើប្រាស់ប្រេងឥន្ធនៈនៅសហរដ្ឋអាមេរិក ក្នុងអំឡុងរដូវក្ដៅ ពោលគឺជារដូវដែលពលរដ្ឋអាមេរិក ធ្វើដំណើរច្រើន៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


