Connect with us

សេដ្ឋកិច្ច

វៀតណាម​ចង់​ឱ្យ​​ចិន​ក្លាយ​ជា​ដៃគូ​ក្នុង​គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​សំខាន់​ៗ​

បានផុស

នៅ

នាយករដ្ឋ​មន្ត្រី​វៀតណាម​ លោក​ ផាម មិញ ឈិញ​ ​កាល​ពី​ថ្ងៃ​ពុធ​ បានប្រាប់ប្រធានាធិបតីចិន លោក​ ស៊ី​ ជិនពីង ​ប្រទេសទាំង២​គួរតែក្លាយ​ជាដៃគូក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសំខាន់ៗ​ប្រក​ប​ដោយ​និរន្តរភាព​។​ នេះ​បើ​តាម​ការចុះផ្សាយរបស់​កាសែត​ VnExpress។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ឈិញ បង្ហាញ​ឆន្ទៈ​វៀតណាមយ៉ាង​ដូច្នេះ ​ក្នុងជំនួប​នៅវិមានសាលប្រជុំប្រជាជន​ក្រុងប៉េកាំង ជាមួយ​លោក ស៊ី ដោយ​លោក​និយាយ​​ថា​​ ​ ភាគី​ទាំង​​២​គួរតែសហការលើការកសាងគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ និងបែប​និមិត្តរូប ដែលមាន​ប្រយោជន៍​ជាក់ស្តែង។

នាយករដ្ឋ​មន្រ្តី​ដដែល​ បន្ត​ថា​ ​ប្រទេស​ទាំង​​២​គួរតែបង្កើនការតភ្ជាប់ការដឹកជញ្ជូនតាមរយៈផ្លូវដែក ផ្លូវថ្នល់ និងច្រកព្រំដែន ​ក្រោម​ក្របខ័ណ្ឌ «​ច្រករបៀង២​ ខ្សែក្រវ៉ាត់១​»​ ដែលជាផ្នែកមួយ​ នៃ​គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ របស់​រដ្ឋាភិបាល​ចិន​។

លើស​ពី​នេះ​ លោក​ Chinh ​ក៏​បាន​ស្នើផង​ដែរ​ ​ឱ្យ​ចិន​ជួយ​សម្រួល​ដល់​ការ​នាំ​ចេញ​ផលិត​ផល​សំខាន់​ៗ​រប​ស់​វៀតណាម​​ ដូច​ជា​ ទុរេន​កក​ ដូង​ស្រស់​ និង​អង្ករ​ ហើយ​បង្កើត​លក្ខខណ្ឌ​អំណោយ​ផល​ សម្រាប់​ទំនិញ​វៀតណាម​ក្នុង​ការ​ដឹក​ជញ្ជូន​ឆ្លង​កាត់​ចិន​​ទៅ​កាន់​អាស៊ី​កណ្តាល ​និង​អឺរ៉ុប​។​

ចំណែក​ឯ​លោក​ ស៊ី​ វិញ ​​បាន​ថ្លែង​ថា​ ​​ចិនវាយតម្លៃខ្ពស់ និងផ្តល់អាទិភាពដល់ទំនាក់ទំនងរបស់ខ្លួនជាមួយវៀតណាម​ ដែល​ជា​ផ្នែក​មួយ​នៃគោលនយោបាយការទូតជាមួយ​​ប្រទេស​ជិត​ខាង​។ លោកបានសង្កត់ធ្ងន់ថា ភាគីទាំង២​ត្រូវបង្កើនការជឿទុកចិត្តផ្នែកនយោបាយ ​អនុវត្ត​ការផ្លាស់ប្តូរគ្នា​កម្រិតខ្ពស់ជាប្រចាំ ​និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងសំខាន់ៗដូចជា កិច្ចការបរទេស ការពារជាតិ និងសន្តិសុខសាធារណៈជាដើម​។​

លោក ស៊ី​ បាន​បញ្ជាក់ថា ប្រទេសចិនគាំទ្រវៀតណាមក្នុងការពន្លឿនឧស្សាហូបនីយកម្ម និងទំនើបកម្ម និងក្នុងការកសាងខ្សែសង្វាក់ផ្គត់ផ្គង់ និងផលិតកម្ម ប្រកបដោយនិរន្តរភាពក្នុងតំបន់ និងសកលលោក។លោក​បន្ថែមថា កំណែទម្រង់​គ្រប់​ជ្រុង​ជ្រោយ​​កំពុងបន្តរបស់​ចិន និងការអភិវឌ្ឍ​ថាមពល​ផលិតកម្មប្រកបដោយគុណភាពថ្មី នឹងផ្តល់ឱកាសសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យពាណិជ្ជកម្ម ការតភ្ជាប់ការដឹកជញ្ជូន និងសេដ្ឋកិច្ចឌីជីថល។​

គួរ​គូស​បញ្ជាក់​ថា រដ្ឋាភិបាលចិនជួយដល់អាជីវកម្មចិនក្នុងការបង្កើនការវិនិយោគនៅវៀតណាម ជាពិសេសក្នុងឧស្សាហកម្មបច្ចេកវិទ្យា​ទំនើប​ៗ​។ ប្រទេស​ដែ​លមាន​វិវាទ​ដែន​ទឹក​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ទាំង​២​ ​​ក៏​បាន​ព្រម​ព្រៀង​រួម​គ្នាផង​ដែរ​ ក្នុង​ការ​​គ្រប់​គ្រង​ និងដោះស្រាយការខ្វែងគំនិតគ្នាដែន​សមុទ្រ ដោយផ្តោតលើការរក្សាសន្តិភាព និងស្ថិរភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៤ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម