សេដ្ឋកិច្ច
ភូមិសាស្ត្រនយោបាយ វិបត្តិសេដ្ឋកិច្ច ធ្វើឱ្យកំណើនអាជីវកម្មថៃធ្លាក់ចុះនៅដើមឆ្នាំ ២០២៤
នាយកដ្ឋានអភិវឌ្ឍន៍អាជីវកម្មនៃក្រសួងពាណិជ្ជកម្មថៃ បានឱ្យដឹងថា កំណើនអាជីវកម្មបើកថ្មីនៅក្នុងប្រទេសថៃដើមឆ្នាំ ២០២៤ បានធ្លាក់ចុះ ដោយសារតែបញ្ហាភូមិសាស្រ្តនយោបាយ និងវិបត្តិសេដ្ឋកិច្ច។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod English។

តួលេខរបស់នាយកដ្ឋានបង្ហាញថា អាជីវកម្មបើកថ្មីនៅថៃដែលបានចុះបញ្ជីពាណិជ្ជកម្មក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៤ មានចំនួន ៣៩ ០៣២ ដែលស្នើនឹងការថយចុះ ១,៥៨ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ប្រធាននាយកដ្ឋានដដែលនេះ លោក Auramon Supthaveethum បានបន្ថែមថា តម្លៃដើមទុនចុះបញ្ជីសរុបនៃអាជីវកម្មថ្មីមានចំនួន ១១៧ ០៩៩,៥៣ លានបាត ដែលបង្ហាញពីការធ្លាក់ចុះជាខ្លាំង រហូតដល់ ៦៩,៨៩ ភាគរយ។
យ៉ាងណាមិញ ការលុបចោលអាជីវកម្មបានថយចុះ ១៤,៩៩ ភាករយ មកនៅត្រឹម ៤ ៦២៣។

នាយកដ្ឋានបានគូសបញ្ជាក់ថា ប្រជាជននៅតែមានការព្រួយបារម្ភអំពីការស្ទុះងើបឡើងវិញយឺតនៃកំណើនសេដ្ឋកិច្ច ស្ថិរភាពនយោបាយ និងជម្លោះភូមិសាស្ត្រនយោបាយដែលកំពុងបន្ត។
ការណ៍ទាំងអស់នេះហើយ ធ្វើឱ្យការចុះបញ្ជីពាណិជ្ជកម្មលើអាជីវកម្មថ្វីថយចុះ ដែលនាំឱ្យមានការព្យាករណ៍សម្រាប់ការចុះបញ្ជីអាជីវកម្មនៅឆមាសទី១នៃឆ្នាំ ២០២៤ មានចន្លោះពី ៤៤ ០០០ ទៅ ៤៧ ០០០។
ទោះជាយ៉ាងណា នាយកដ្ឋានរំពឹងថា ឆ្នាំ ២០២៤ ទាំងមូល នឹងមានការចុះឈ្មោះអាជីវកម្មពី ៩០ ០០០ ដល់ ៩៨ ០០០ ពោលគឺកើនឡើងពី ៥ ទៅ ១៥ ភាគរយ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


