សេដ្ឋកិច្ច
អារ៉ាប៊ីសាអូឌីត អាចនឹងបន្ថយតម្លៃប្រេងនាំចេញទៅអាស៊ីសម្រាប់ខែទី២ក្នុងខែសីហា
អារ៉ាប៊ីសាអូឌីត ដែលជាប្រទេសនាំចេញប្រេងកាតកំពូល អាចនឹងបន្តកាត់បន្ថយតម្លៃប្រេងឆៅដែលខ្លួនលក់ទៅឱ្យបណ្ដាប្រទេសនៅអាស៊ី សម្រាប់ខែទី២ក្នុងខែសីហា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ដែលស្រង់សម្ដីប្រភពពាណិជ្ជកម្មថ្ងៃសុក្រនេះ។

លទ្ធភាពនៃការកាត់បន្ថយតម្លៃប្រេងឆៅ សម្រាប់ទ្វីបអាស៊ីដែលរួមចំណែកទីផ្សារ ៨០ ភាគរយនៃការនាំចេញប្រេងសរុបរបស់អារ៉ាប៊ីសាអូឌីត បញ្ជាក់ពីសម្ពាធដែលសមាជិកនៃអង្គការនៃប្រទេសនាំចេញប្រេងកាត OPEC ត្រូវប្រឈមមុខ ដោយសារតែការផ្គត់ផ្គង់កើនឡើងរបស់ប្រទេសក្រៅសមាជិក OPEC ស្របពេលដែលសេដ្ឋកិច្ចពិភពលោកប្រឈមមុខនឹងបញ្ហា។
តម្លៃលក់ជាផ្លូវការ (OSP) សម្រាប់ប្រេងឆៅប្រភេទ Arab Light ដែលលក់ទៅឱ្យអាស៊ីក្នុងខែសីហា អាចនឹងធ្លាក់ចុះពី ៦០ សេន ទៅ ៨០ សេនក្នុង១បារ៉ែលចាប់ពីខែកក្កដាទៅ ដែលវាអាចដល់កម្រិតទាបបំផុតរាប់ចាប់តាំងពីខែមេសាមក។ នេះបើតាមការឱ្យដឹងរបស់ប្រភព៤រូបមកពីរោងចក្រចម្រាញ់ប្រេងអាស៊ីផ្សេងៗ។

គួរគូសបញ្ជាក់ថា តម្លៃប្រេងខ្ពស់របស់អារ៉ាប៊ីសាអូឌីត បានជំរុញឱ្យក្រុមហ៊ុនចម្រាញ់ប្រេងនៅចិន ដែលជាប្រទេសនាំចូលប្រេងពីអារ៉ាប៊ីសាអូឌីតដ៏ធំបំផុតជាងគេ បន្តកាត់បន្ថយការនាំចូលពីអារ៉ាប៊ីសាអូឌីតក្នុងរយៈពេល៣ខែជាប់ៗគ្នាក្នុងខែកក្កដា។
តាមការគេហទំព័រ Oilprice.com ប្រេងឆៅប្រភេទ Arab Light ជួញដូរនៅតម្លៃ ៨៦,៩៩ ដុល្លារ/បារ៉ែលនៅក្នុងការជួញដូរថ្ងៃសុក្រនេះ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


