ព័ត៌មានអន្ដរជាតិ
ការនាំចេញរបស់វៀតណាម ប្រឈមមុខនឹងការស៊ើបអង្កេតរាប់រយករណីពីប្រទេសទីផ្សារនាំចូល
ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានឱ្យដឹងថា ផលិតផលនាំចេញរបស់ប្រទេសវៀតណាម បានប្រឈមមុខនឹងការស៊ើបអង្កើតចំនួន ២៥២ ករណី ពីប្រទេសទីផ្សារចំនួន ២៤ គិតត្រឹមខែមិថុនាកន្លងទៅ។ នេះបើតាមការចុះផ្សាយរបស់កាសែត Việt Nam News។

ការស៊ើបអង្កេតរាប់រយករណីទាំងនោះ រួមមាន ការស៊ើបអង្កេតប្រឆាំងនឹងការលក់បង្ខូចតម្លៃ ១៣៨ ករណី ការស៊ើបអង្កេតដើម្បីការពារពាណិជ្ជកម្មក្នុងស្រុក ៥០ ករណី ការស៊ើបអង្កេតប្រឆាំងការគេចវេសវិធានការពាណិជ្ជកម្មចំនួន ៣៧ ករណី និងការស៊ើបអង្កេតប្រឆាំងការឧបត្ថម្ភធនប្រមាណ ២៧ ករណី។
ក្រសួងបាននិយាយថា បញ្ជីផលិតផលដែលប្រឈមនឹងហានិភ័យនៃការស៊ើបអង្កេតពាណិជ្ជកម្មត្រូវបានអាប់ឌែត រួមជាមួយនឹងការព្រមានជាមុន ដើម្បីជួយឱ្យផលិតផលនាំចេញមួយចំនួនជៀសវាងពន្ធការពារពាណិជ្ជកម្មខ្ពស់ ក៏ដូចជាដើម្បីគ្រប់គ្រង និងពង្រីកទីផ្សារនាំចេញ។
លើសពីនេះ ក្រសួងបានគូសបញ្ជាក់ថា ផលិតផលនាំចេញសំខាន់ៗទៅកាន់ទីផ្សារធំៗ ដូចជាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប អាចនឹងប្រឈមមុខនឹងសម្ពាធពីការស៊ើបអង្កេត និងរបាំងបច្ចេកទេសផ្សេងៗ ដែលទាក់ទងនឹងបរិស្ថាន ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការផ្លាស់ប្តូរបៃតងនៅក្នុងឆមាសទី២នៃឆ្នាំនេះ។

ដូច្នេះ ការយកចិត្តទុកដាក់ដើម្បីដោះស្រាយបញ្ហានេះ នឹងផ្តោតលើការពង្រឹងសមត្ថភាពការពារពាណិជ្ជកម្ម និងការកែលម្អក្របខ័ណ្ឌច្បាប់ដើម្បីការពារសិទ្ធិស្របច្បាប់នៃឧស្សាហកម្មផលិតក្នុងស្រុក។ ការព្រមានជាមុន ក៏នឹងត្រូវបានផ្តល់ជូនដល់ក្រុមហ៊ុនដើម្បីឱ្យពួកគេរក្សាការឃ្លាំមើលយ៉ាងជិតស្និទ្ធលើការអភិវឌ្ឍន៍ទីផ្សារ និងការផ្លាស់ប្តូរគោលនយោបាយនៅក្នុងទីផ្សារនាំចេញ។
គេមើលឃើញថា ការនាំចេញរបស់វៀតណាមបានប្រឈមមុខនឹងការស៊ើបអង្កេតកាន់តែច្រើនទៅៗ ដោយមន្រ្តីវៀតណាមកន្លងមក បានលើកឡើងថា ការណ៍នេះកើតឡើងដោយសារតែការនាំចេញមានកំណើនខ្ពស់។ ការព្រមានផ្សេងៗ រួមទាំងសហភាពអឺរ៉ុប និងចិន ក៏កើតមានលើផលិតផលវៀតណាម ជាពិសេសពាក់ព័ន្ធនឹងគុណភាព និងស្ដង់ដារផលិតផល រួមទាំងបញ្ហាអនុវត្តទីផ្សារពាក់ព័ន្ធនឹងការលក់បង្ខូចតម្លៃជាដើម៕
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


