ព័ត៌មានអន្ដរជាតិ
អតីត CEO ក្រុមហ៊ុន ASML៖ ចិន និងអាមេរិក នឹងបន្តឈ្លោះគ្នាលើវិស័យបន្ទះឈីប
អតីតនាយកប្រតិបត្តិរបស់ក្រុមហ៊ុនផលិតឧបករណ៍ផលិតបន្ទះឈីបហូឡង់ ASML បាននិយាយក្នុងបទសម្ភាសន៍ជាមួយវិទ្យុហូឡង់ BNR កាលពីចុងសប្ដាហ៍ថា ជម្លោះរវាងសហរដ្ឋអាមេរិក និងចិនលើបន្ទះឈីបគឺជាមនោគមវិជ្ជា ដែលមិនផ្អែកលើការពិតនោះទេ ដូច្នេះវានឹងបន្ត។ នេះបើតាមការស្រង់សម្ដីរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

លោក Wennink ថ្លែងយ៉ាងដូច្នេះថា៖ «ការពិភាក្សាបែបនេះ(បញ្ហាឈីប) មិនធ្វើឡើងដោយផ្អែកលើអង្គហេតុ ឬខ្លឹមសារ ឬតួលេខ ឬទិន្នន័យនោះទេ ប៉ុន្តែផ្អែកលើមនោគមវិជ្ជា»។ លោកបន្តថា៖ «អ្នកអាចគិតតាមចិត្តចង់របស់អ្នកអំពីបញ្ហានេះ ប៉ុន្តែយើងធ្វើជំនួញ ដែលផលប្រយោជន៍ម្ចាស់ភាគហ៊ុនរបស់យើងត្រូវតែគ្រប់គ្រងដោយតុល្យភាព…ប្រសិនបើមនោគមវិជ្ជាធ្វើឱ្យប៉ះពាល់នោះ ខ្ញុំក៏មានបញ្ហាជាមួយវា»។
អតីតនាយកប្រតិបត្តិ ដែលបញ្ចប់អាណត្តិកាលពីខែមេសាដដែល បានគូសថា ក្រុមហ៊ុន ASML មានអតិថិជន និងបុគ្គលិកក្នុងប្រទេសចិនអស់រយៈពេល ៣០ ឆ្នាំមកហើយ ដូច្នេះ ក្រុមហ៊ុនក៏មានកាតព្វកិច្ចដោះស្រាយបញ្ហា។

លោក Wennink បានលើកឡើងទៀតថា អាមេរិកប្រហែលជាគិតថាលោកជាមិត្តនឹងចិន ប៉ុន្តែ «វាមិនពិតទេ។ ខ្ញុំជាមិត្តនឹងអតិថិជនរបស់ខ្ញុំ អ្នកផ្គត់ផ្គង់របស់ខ្ញុំ បុគ្គលិករបស់ខ្ញុំ ម្ចាស់ភាគហ៊ុនរបស់ខ្ញុំ»។ លោកបន្ថែមថា ដោយសារតែបញ្ហាផលប្រយោជន៍ភូមិសាស្រ្តនយោបាយបច្ចុប្បន្ន សង្រ្គាមបន្ទះឈីបនឹងអូសបន្លាយទៅមុខបន្តរយៈពេលយូរទៀត។
គូសបញ្ជាក់ថា ការព្រមានរបស់លោក ធ្វើឡើងខណៈ ASML ដែលជាក្រុមហ៊ុនផលិតឧបករណ៍ផលិតបន្ទះឈីបឈានមុខគេមួយរបស់ពិភពលោក ត្រូវជាប់ខ្លួននៅក្នុងជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន។ កន្លងមក សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត បានចេញការរឹតត្បឹតលើការនាំចេញឧបករណ៍ផលិតបន្ទះឈីបទំនើបៗទៅចិន ដោយខ្លាចប្រទេសនេះប្រើវាដើម្បីធ្វើទំនើបកម្មយោធា៕

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី