ព័ត៌មានអន្ដរជាតិ
មុនសោយទិវង្គត ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីតសន្លប់ជាង២០ឆ្នាំ ជាសែរាជវង្សដ៏កំសត់បំផុត
ព្រះអង្គម្ចាស់ Al-Waleed bin Khaled bin Talal Al Saud ដែលត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថាជា ព្រះអង្គម្ចាស់ផ្ទុំលក់ (Sleeping Prince) របស់អារ៉ាប៊ីសាអូឌីត បានទទួលមរណភាពក្នុងព្រះជន្ម ៣៦ វស្សា កាលពីថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៥ បន្ទាប់ពីចំណាយពេលជិតពីរទសវត្សរ៍ក្នុងស្ថានភាពសន្លប់។ ការសោយទិវង្គតរបស់ទ្រង់គឺជាការបញ្ចប់នៃជំពូកដ៏វែងអន្លាយនៃអារម្មណ៍ក្នុងប្រវត្តិសាស្ត្ររាជវង្សរបស់ប្រទេសស្ដេចប្រេងនេះផងដែរ។

ព្រះអង្គម្ចាស់អង្គនេះ ប្រសូតនៅប្រហែលខែមេសា ឆ្នាំ ១៩៩០ នៅក្នុងសែរាជវង្សអារ៉ាប៊ីសាអូឌីតដ៏មានឥទ្ធិពល House of Saud ដែលជាកូនប្រុសរបស់ព្រះអង្គម្ចាស់ Khalid bin Talal និងក្មួយប្រុសរបស់មហាសេដ្ឋីព្រះអង្គម្ចាស់ Al-Waleed bin Talal ។
យ៉ាងណាក៏ដោយ រឿងរ៉ាវដ៏សោកសង្រេងនិងកំសត់របស់រាជបុត្រអង្គនេះ បានទាក់ទាញចំណាប់អារម្មណ៍ជាតិ និងការអាណិតអាសូរជាសាកល បន្ទាប់ពីឧបទ្ទវហេតុដ៏អាក្រក់មួយកាលពីឆ្នាំ២០០៥ បានកើតឡើងលើទ្រង់ នៅពេលកំពុងសិក្សានៅសាលាយោធាក្នុងទីក្រុងឡុងដ៍ ទ្រង់បានជួបគ្រោះថ្នាក់ចរាចរណ៍យ៉ាងធ្ងន់ធ្ងរ ដែលបណ្តាលឲ្យមានការហូរឈាមក្នុងខួរក្បាល និងរបួសផ្នែកខាងក្នុង រហូតដល់សន្លប់ផ្នែកលូតលាស់ដែលមានរយៈពេលជិត២ ទសវត្សរ៍។
អស់រយៈពេល ២០ឆ្នាំមក គ្រួសាររបស់ទ្រង់ ជាពិសេសគឺព្រះអង្គម្ចាស់ Khaled ដែលជាបិតា តែងតែនៅតែនៅក្បែរបុត្រសំណព្វដោយប្រកាន់ខ្ជាប់នូវក្តីសង្ឃឹម និងជំនឿយ៉ាងមុតមាំថាថ្ងៃណាមួយបុត្រានឹងដឹងព្រះកាយវិញជាក់ជាមិនខានឡើយ។
ដោយសារតែព្រះអង្គម្ចាស់ស្ថិតក្នុងស្ថានភាពសន្លប់ជាប់រហូត និងរស់ពឹងលើម៉ាស៊ីនជំនួយខ្យល់។ ទ្រង់ត្រូវបានគេនាំត្រឡប់ទៅទីក្រុងរីយ៉ាដ ដោយបានទទួលការថែទាំសុខភាពជាបន្តបន្ទាប់នៅទីក្រុងវេជ្ជសាស្ត្រ King Abdulaziz។ ទោះបីជាមិនមានសញ្ញានៃការជាសះស្បើយពេញលេញក៏ដោយ ចលនាម្តងម្កាលទ្រង់តែងតែបញ្ចេញសកម្មភាពដូចជា កន្ត្រាក់ម្រាមដៃ បានជំរុញឲ្យមានការសង្ឃឹមថាថ្ងៃណាមួយទ្រង់អាចនឹងភ្ញាក់ពីការផ្ទុំដ៏យូរអង្វែងនេះ។
ជាច្រើនឆ្នាំមកនេះ គ្រួសាររបស់ទ្រង់ជាពិសេសព្រះបិតា បាននិយាយអំពីចលនារាងកាយបន្តិចបន្តួចរបស់បុត្រដូចជា កន្ត្រាក់ម្រាមដៃ ឬព្រិចភ្នែក។ ទាំងនេះត្រូវបានចែករំលែកយ៉ាងទូលំទូលាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយត្រូវបានបកស្រាយដោយមនុស្សជាច្រើនថាជាសញ្ញានៃការជាសះស្បើយដែលអាចកើតមាន ទោះបីជាគ្រូពេទ្យបានចាត់ទុកពួកគេថាជាការឆ្លុះបញ្ចាំងដោយអចេតនាក៏ដោយ។

យ៉ាងណាមិញ ក្នុងរយៈពេល ២០ ឆ្នាំនៃការសន្លប់របស់បុត្រា បិតារបស់ទ្រង់បានបដិសេធមិនព្រមបញ្ចប់ជីវិតបុត្រដោយការដកបំពង់ខ្យល់ឡើយ។ ព្រះអង្គម្ចាស់ Khaled បានមានបន្ទូលជាសាធារណៈថា មានតែព្រះទេដែលមានសិទ្ធិកំណត់ជោគវាសនារបស់បុត្រាព្រះអង្គ។ ការលះបង់របស់ស្ដេចអង្គនេះ បានបន្លឺឡើងយ៉ាងខ្លាំងនៅក្នុងសង្គមអារ៉ាប៊ីសាអូឌីត ដែលជាកន្លែងដែលមានជំនឿ។ ជាពិសេសការតស៊ូរបស់សែរាជវង្ស បានក្លាយជានិមិត្តសញ្ញាដ៏មានឥទ្ធិពលនៃជំនឿ ការលះបង់ក្នុងគ្រួសារ និងការអត់ធ្មត់នៅក្នុងពិភពអារ៉ាប់៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ត្រួសៗពីត្បូងពេជ្រខៀវ សំខាន់ខ្លាំងចំពោះស្ដេចអារ៉ាប៊ីសាអូឌីត ដល់ថ្នាកខឹងថៃជាង៣០ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


