ព័ត៌មានអន្ដរជាតិ
តម្លៃមាសធ្លាក់ចុះ៤ដងជាប់ៗគ្នាកាលពីថ្ងៃចន្ទ ដោយសារភាពមិនច្បាស់លាស់នៃនយោបាយអាមេរិក
តម្លៃមាសបានបន្តធ្លាក់ចុះ៤ដងជាប់ៗគ្នាកាលពីថ្ងៃចន្ទ ចំពេលមានភាពមិនច្បាស់លាស់ផ្នែកនយោបាយក្នុងស្រុករបស់សហរដ្ឋអាមេរិក ក្រោយលោកប្រធានាធិបតី ចូ បៃដិន ទម្លាក់បេក្ខភាពឈរឈ្មោះបោះឆ្នោតរបស់លោក។

តាមការចុះផ្សាយរបស់សារព័ត៌មាន Goldprice.org តម្លៃមាសជួញដូរលើកទី៤កាលពីថ្ងៃចន្ទ បានធ្លាក់ចុះក្រោម ២ ៤០០ ដុល្លារ/អោន នៅសល់ត្រឹមប្រមាណ ២ ៣៩៣ ដុល្លារ/អោន។
ការធ្លាក់ចុះនេះ កើតឡើងក្រោយតម្លៃមាសបានហក់ឡើងដល់តម្លៃកំណត់ត្រា ២ ៤៨៣ ដុល្លារ/អោន កាលពីថ្ងៃពុធ សប្ដាហ៍មុន ដោយសារតែកំណើននៃការរំពឹងទុក ដែលថាធនាគារកណ្ដាលអាមេរិកនឹងកាត់បន្ថយអត្រាប្រាក់តឹងតែងរបស់ខ្លួននៅឆ្នាំនេះ។

អ្នកជំនាញបានលើកឡើងថា ការធ្លាក់ចុះនៃតម្លៃមាសនាពេលនេះ មានទំនាក់ទំនងនឹងភាពស្រពិចស្រពិលនៃនយោបាយក្នុងស្រុកអាមេរិក ក្រោយលោក បៃដិន ទម្លាក់បេក្ខភាពឈរឈ្មោះបោះឆ្នោតប្រធានាធិបតីនាខែវិច្ឆិកាខាងមុខ ហើយគាំទ្រលោកស្រី កាម៉ាឡា ហារីស ដែលបច្ចុប្បន្នជាអនុប្រធានាធិបតីរបស់លោកវិញ។
អ្នកជំនាញបន្តថា បរិយាកាសនយោបាយដែលបណ្តោះអាសន្ននេះ អាចបន្តដាក់សម្ពាធលើតម្លៃទំនិញដូចជាមាស រហូតដល់គណបក្សប្រជាធិបតេយ្យ កំណត់ច្បាស់លាស់លើឈ្មោះបេក្ខជនតទល់នឹងអតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ របស់គណបក្សសាធារណរដ្ឋ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


