សេដ្ឋកិច្ច
កម្ពុជាទទួលបានជើងហោះហើរជាង ១ ម៉ឺនជើង នៅឆមាសទី១ ឆ្នាំ ២០២៤
នៅក្នុងឆមាសទី១ ឆ្នាំ ២០២៤ កម្ពុជាទទួលបានជើងហោះហើរអន្តរជាតិសរុប ១២ ៣៨៦ ជើង ដែលមានមនុស្សចំនួន ១,១៥ លាននាក់ (១ ១៥១ ៨៩០) កើនឡើង ២៦ ភាគរយ ក្នុងនោះអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ៨៩៦០ ជើង អាកាសយានដ្ឋានសៀមរាបអង្គរ ៣ ២១៤ ជើង និងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ ២១២ ជើង។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។

ជើងហោះហើរអន្តរជាតិចូលឆមាសទី១ ឆ្នាំ២០២៤ សរុប ១២ ៣៨៦ ជើង(៤៨០ ទៅ ៤៩០ ជើង/សប្តាហ៍)និងមានក្រុមហ៊ុនអាកាសចរណ៍ចំនួន ៣១ក្រុមហ៊ុន កំពុងដំណើរការ ក្នុងនោះ ៖ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (PHN): ៨ ៩៦០ ជើង (៣៣០ ទៅ ៣៥០ ជើង/សប្តាហ៍); អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI): ៣ ២១៤ ជើង (១២០ ទៅ ១៣០ ជើង/សប្តាហ៍); និងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ (KOS): ២១២ ជើង (៧ ជើង/សប្តាហ៍)។
លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជា ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៤ នេះថា អ្នកដំណើរមានកំណើនតាមជើងហោះហើរភាគច្រើននៅប្រទេសជាប់ភូមិផងរបងកម្ពុជា ដូចជាប្រទេសថៃ និងប្រទេសវៀតណាម។
ប្រធានសមាគមមគ្គុទេសក៏ទេសចរអង្គរ លោក ខៀវ ធី បានឱ្យដឹងដែរថា កំណើនអ្នកធ្វើដំណើរតាមផ្លូវអាកាស ជាសញ្ញាវិជ្ជមានសម្រាប់វិស័យទេសចរនៅកម្ពុជា ដែលអាចជួយទៅដល់ប្រជាជនក្នុងស្រុក ឱ្យមានការងារធ្វើ រាប់ចាប់តាំងពីអ្នកបើកបរ មគ្គុទេសទេសចរ អ្នកលក់ដូរ សណ្ឋាគារផ្ទះសំណាក់ ហើយក៏បានផលទៅដល់អ្នកដាំដុះ ចិញ្ចឹមសត្វផងដែរ ខណៈរដ្ឋាភិបាលក៏បានពន្ធពីគ្រប់វិស័យទាំងអស់នោះដែរ។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ នៅក្នុងឆមាសទី១ ឆ្នាំ ២០២៤ នេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិសរុបចំនួនជាង ៣,១៦ លាននាក់ (៣ ១៦៦ ៤៩៧) មានការកើនឡើង ២២,៧% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣។
ក្នុងចំណោមទេសចរជាង ៣,១៦ លាននាក់ទេសចរថៃឈរនៅលំដាប់លេខរៀងទី ១ មានចំនួន ៩៥៥ ២៥០ នាក់ កើន ៩,៧% វៀតណាមចំនួន ៦៣៩ ៥៤៩ នាក់ កើន ៣៨% ចិន ៣៨៩ ៣៦០ នាក់ កើន ៤៥,២% ឡាវ ១៨៨ ៧២៦ កើន៣៤,៤% អាមេរិក ១១២ ០៤៣ កើន ១៥,៧%៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


