សេដ្ឋកិច្ច
ម្ចាស់ចម្ការដូងនៅខេត្តកំពង់ស្ពឺ ត្រៀមនាំចេញដូងទៅទីផ្សារចិន
លោក តៃ ចាន់តារា ម្ចាស់ចម្ការដូងនៅឃុំជម្ពូព្រឹក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ទីផ្សារដូងដែលលោកលក់ផ្គត់ផ្គង់ក្នុងស្រុកមានស្ថានភាពល្អប្រសើរ ខណៈលោករកដូងលក់មិនគ្រប់តម្រូវការបញ្ជាទិញ។

លោក តៃ ចាន់តារា មានផ្ទៃដីដាំដូង ២០ ហិកតា បានឱ្យដឹងថា បច្ចុប្បន្នចម្ការរបស់ខ្លួន ផ្គត់ផ្គង់តែទីផ្សារក្នុងស្រុក ខណៈចម្ការរបស់លោកសហការជាមួយក្រុមហ៊ុន Rich Farm ដែលជាក្រុមហ៊ុនជាប់ឈ្មោះនាំចេញផ្លែដូងទៅប្រទេសចិន។ ចម្ការរបស់លោក បានត្រៀមខ្លួនរួចរាល់ ក្នុងការផ្គត់ផ្គង់ផ្លែដូងទៅប្រទេសចិន។
លោក តៃ ចាន់តារា បញ្ជាក់ថា ក្នុងចំណោម ២០ ហិកតា បច្ចុប្បន្នឱ្យផលតែ ៦ ហិកតា ខណៈនៅសល់នឹងឱ្យផលបណ្ដើរៗ នៅពេលខាងមុខ ហើយលោកលក់តែនៅក្នុងស្រុក ដោយក្រសួងកសិកម្មក៏បានចុះវាយតម្លៃចម្ការដូងរបស់លោកក្នុងការទទួលនាំចេញទៅទីផ្សារចិនផងដែរ។

កាលពីរដូវប្រមូលផលកន្លងទៅ លោកបេះលក់ផ្គត់ទីផ្សារក្នុងស្រុកបានប្រមាណ ៦០០ ទៅ ១ ពាន់ផ្លែ ក្នុងតម្លៃ ២០០០ រៀល ក្នុងមួយផ្លែ។
គិតត្រឹមឆ្នាំ២០២៣ នៅប្រទេសកម្ពុជា មានផ្ទៃដីដាំដុះដំណាំដូងចំនួនជិត ២ ម៉ឺនហិកតា (១៩.៩៩៨) ក្នុងនោះផ្ទៃដីប្រមូលផលមានចំនួន ១ ម៉ឺន ៤ ពាន់ហិកតា ស្មើនឹង ៧១%។ ទិន្នផលសរុបនៅឆ្នាំ ២០២៣ ទទួលបាន ២៥ ម៉ឺន ៨ ពាន់តោន កើនឡើង ២.៤%៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


