សេដ្ឋកិច្ច
កម្ពុជា បង្វែរទិសនាំចេញទំនិញ ក្រោយថៃបិទព្រំដែនជាមួយកម្ពុជា
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានថ្លែងប្រាប់ «កម្ពុជាថ្មី» នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ នេះថា ពាក់ព័ន្ធនឹងទំនិញនាំចេញពីកម្ពុជាទៅទីផ្សារថៃ ក្រោយមានជម្លោះព្រំដែនមក បច្ចុប្បន្នកម្ពុជាបានបង្វែរទិសនាំចេញតាមប្រទេសវៀតណាម ដើម្បីជំរុញការនាំចេញដោយផ្ទាល់ទៅកាន់ទីផ្សារប្រទេសចិន។

ក្រោយពីមានជម្លោះព្រំដែនកម្ពុជា-ថៃ ពាក់ព័ន្ធទៅនឹងការដោះដូរទំនិញរវាងប្រទេសទាំងពីរ លោក ប៉ែន សុវិជាតិ បានមានប្រសាសន៍ថា ចំពោះទំនិញដែលនាំចេញពីកម្ពុជាទៅកាន់ទីផ្សារប្រទេសថៃក្តី ទៅប្រទេសវៀតណាមក្តី ទីផ្សារចុងក្រោយ នៅតែជាប្រទេសចិន ពីព្រោះប្រទេសទាំងពីរនេះ បានចូលទំនិញពីកម្ពុជាទៅដើម្បីធ្វើការកែច្នៃលក់ទៅកាន់ទីផ្សារចិន។
លោកបានបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះកិច្ចការរបស់កម្ពុជាយើង គឺយើងបង្វែរទិសអ្វីដែលធ្លាប់លក់ទៅឱ្យថៃនោះ បង្វែរទិសតាមផ្លូវវៀតណាម ជំរុញការលក់ត្រង់ទៅកាន់ទីផ្សារចិនតាមរយៈការរៀបចំពិធីសារថ្មីៗ។
ជាក់ស្តែង កាលពីពេលថ្មីៗនេះ យើងបានដឹងហើយថា ក្រសួងកសិកម្មទើបតែប្រកាសពីការអាចនាំចេញផ្លែទុរេនស្រស់ពីកម្ពុជា នាំចេញដោយផ្ទាល់ទៅកាន់ទីផ្សារប្រទេសចិន។
«កន្លងមក កម្ពុជាគឺមានអនុស្សរណៈជាមួយភាគីចិនជាច្រើនពិធីសារទៅលើទំនិញកសិកម្មនាំចេញទៅចិន ដូចជា ចេក ដំឡូង និងទំនិញវារីវប្បកម្ម មានត្រី ជាដើមនោះ ហើយនិងទំនិញមួយចំនួនទៀតដែលជាផលិតផលកសិផលក៏កម្ពុជាបាននាំចេញទៅចិនរួចហើយ ដូច្នេះហើយកម្ពុជាមានលទ្ធភាពនៅក្នុងការពង្រីកទីផ្សារនាំចេញទៅចិនបន្ថែមទៀត រួមទាំងអង្ករកម្ពុជាក៏នាំចេញទៅចិនដូចគ្នាដែរ»។ លោក ប៉ែន សុវិជាតិ បន្ថែមបែបនេះ។

ដោយឡែកប្រទេសវៀតណាមក៏បង្កើនការទិញរបស់ខ្លួនដើម្បីនាំចេញទៅកាន់ប្រទេសផ្សេងទៀត ដូចជានាំចូលពីកម្ពុជា ហើយនៅក្នុងករណីនេះ នៅក្នុងការនាំចេញរបស់វៀតណាមប្រហែលជាត្រូវពឹងផ្អែកវត្ថុធាតុដើមមួយចំនួនធំពីកម្ពុជាក្នុងករណីផលិតផលកសិកម្ម។
ទន្ទឹមនេះ ក្រៅតែពីការងារដើម្បីជំរុញការនាំចេញទៅក្រៅប្រទេស លោក ប៉ែន សុវិជាតិ បានឱ្យដឹងបន្តថា ក្រសួងពាណិជ្ជកម្មក៏បានធ្វើការជំរុញទីផ្សារក្នុងស្រុក ដោយក្នុងនោះនៅតាមផ្សារទំនើបមួយចំនួននៅកម្ពុជា នៅពេលដែលពិបាកនៅក្នុងការនាំបន្លែផ្លែឈើពីប្រទេសថៃមក គឺងាកមកទិញផលិតផលក្នុងស្រុកយកទៅលក់។
ជាក់ស្តែង ដូចជា ផ្សារទំនើបអ៊ីអន ផ្សារទំនើបជិបម៉ុង ផ្សារថៃហួត ផ្សារឡាកគី ផ្សារកសិកម្មរបស់អ្នកឧកញ៉ាម៉ុងរិទ្ធី បានស្រូបយកនូវបរិមាណបន្លែ ផ្លែឈើមួយចំនួនដែលធ្លាប់លក់ចេញទៅថៃយកមកលក់នៅក្នុងស្រុកវិញ។ ក្នុងករណីនេះ បើទោះបីជាមានកន្លែងមួយចំនួនតម្រូវឱ្យមានគុណភាពឆ្លើយតបក្តី ក៏កសិករខិតខំពង្រឹង រៀបចំគុណភាពទៅតាមតម្រូវការទីផ្សារទាំងអស់នេះ។

លោក ប៉ែន សុវិជាតិ ក៏បានបន្ថែមដែរថា ជាបន្តបន្ទាប់ស្របតាមការណែនាំរបស់ក្រសួងពាណិជ្ជកម្មបញ្ហានេះនឹងប្រព្រឹត្តិទៅមានភាពល្អប្រសើរឡើងវិញ គឺវិធានការនៃការបង្វែរទិស និងវិធានការដែលយើងអាចឱ្យទីផ្សារក្នុងស្រុកជួយស្រូបយកទំនិញកសិផលទាំងអស់នោះរបស់កសិករ៕
ដោយ៖ ឌិន ថារី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២១ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


