សេដ្ឋកិច្ច
រោងចក្រដំឡើងរថយន្តអគ្គិសនីប្រភេទដឹកទំនិញ បើកការដ្ឋានសាងសង់នៅសប្ដាហ៍នេះ
រោងចក្រផ្គុំ និងដំឡើងរថយន្តអគ្គិសនីប្រភេទដឹកទំនិញដែលជាការវិនិយោគរបស់ក្រុមហ៊ុន ZO MOTORS (CAMBODIA) CO.,LTD នឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៤ នៅលើផ្ទៃដីអភិវឌ្ឍន៍ ១០ហិកតា ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសក្រគរ ភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល រំពឹងថា ក្រោយមានរោងចក្រដំឡើងរថយន្តដើរដោយថាមពលអគ្គិសនី ប្រភេទដឹកទំនិញ រំពឹងថា នឹងកាត់បន្ថយការចំណាយលើការដឹកជញ្ជូននិងការពារបរិស្ថាន នៅពេលអនាគត។
លោក កែវ រតនៈ មានប្រសាសន៍ថា៖ «ថ្ងៃក្រោយយើងចង់បន្ថយចំណាយថ្លៃដឹកជញ្ជូន បើយើងសាំង និងម៉ាស៊ូតវាថ្លៃ រថយន្តដែលដំឡើងនៅខេត្តពោធិ៍សាត់ គឺជារថយន្តដឹក អញ្ចឹងអាចដឹកទំនិញចេញចូលប្រទេសជិតខាង ប្រើដោយអគ្គិសនី ដោយបន្ថយថ្លៃដឹកជញ្ជូន អញ្ចឹងយើងអាចដឹកជញ្ជូនទំនិញយើងបានច្រើនជាងមុន ប្រកួតប្រជែងបានល្អ និងលក់ទំនិញបានច្រើនជាងមុន និងការពារបរិស្ថាន»។

សូមជំរាបថា ក្រុមហ៊ុន ZO MOTORS (CAMBODIA) CO.,LTD គឺជាក្រុមហ៊ុនផលិតរថយន្តពាណិជ្ជកម្មថាមពលជំនាន់ក្រោយរបស់ជប៉ុន-ចិន ដែលមិនបញ្ចេញឧស្ម័ន នឹងត្រូវបានរចនា និងផលិតនៅអាស៊ី ជាមួយនឹងខ្សែសង្វាក់ផ្គត់ផ្គង់ជាសកល។
គិតរហូតមកដល់ពេលនេះ កម្ពុជាមានយានយន្តអគ្គិសនីប្រមាណ ៣ ពាន់គ្រឿង បានចុះបញ្ជីជាផ្លូវការនៅក្រសួងសាធារណរដ្ឋការ និងដឹកជញ្ជូន។ ក្នុងចំណោមយានយន្ត ៣ ពាន់គ្រឿង មានទោចក្រយានយន្តចំនួន ៩១៤គ្រឿង, ត្រីចក្រយានយន្តចំនួន ៤៤០គ្រឿង និងរថយន្តចំនួន ១.៦១៤គ្រឿង។
យោងតាមតួលេខ នៃការចុះបញ្ជីយានយន្តអគ្គិសនី គិតត្រឹមរយៈពេល៦ខែ ឆ្នាំ២០២៤ ចំនួនយានយន្តរបស់ក្រុមហ៊ុនBYDឈរលើកំពូលតារាដែលមានចំនួន ៦៥៨គ្រឿង ដេញតាមពីក្រោយដោយយានយន្តម៉ាក TOYOTA ចំនួន ២៦១គ្រឿង និងម៉ាកTESLAចំនួន ១៨៦គ្រឿង ព្រមទាំងម៉ាកផ្សេងៗទៀត៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ


