Connect with us

ព័ត៌មានអន្ដរជាតិ

សេដ្ឋវិទូថៃ​​​បង្ហាញ​​ទុទ្ទិដ្ឋិនិយម​លើ​កំណើន​សេដ្ឋកិច្ច​ ​ដោយ​សង្កត់​ធ្ងន់​ចំពោះ​ការ​ធ្លាក់​ចុះ​ការ​វិនិយោគ​

បានផុស

នៅ

សេដ្ឋវិទូ​ថៃ​​មក​ពី​ធនាគារ​ធំ​ៗ​​ បាន​បង្ហាញទុទ្ទិដ្ឋិនិយម​របស់​ខ្លួន​លើ​កំណើន​សេដ្ឋកិច្ច​ប្រចាំ​ឆ្នាំ​របស់​ប្រទេស​ ដោយសង្កត់​ធ្ងន់​លើ​ការ​ធ្លាក់​ចុះ​នៃ​ការ​វិនិយោគ​ ទោះបី​​​​របាយការណ៍​របស់​​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​ជាតិ​ (NESDC) ​បាន​បង្ហាញ​ពី​កំណើន​សេដ្ឋកិច្ច​វិជ្ជមាន​កាល​ពី​ត្រីមាស​ទី​២​ក៏ដោយ​។ ​នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​កាសែត​ The Nation។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍ NESDC បានបង្ហាញថា ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសថៃ បានកើនឡើង ២,៣ ភាគរយ​ នៅក្នុងត្រីមាសទី២​ ដោយ​កើន​ឡើង​ពី​ ១,៥ ភាគរយ​ ក្នុង​ត្រីមាស​ទី​១​។ ភាព​ប្រសើរ​ឡើង​នេះ​ ​គឺ​ជាសូចនាករវិជ្ជមាន​សម្រាប់សេដ្ឋកិច្ច​ ជំរុញ​ដោយ​កំណើននៃ​​ការ​ប្រើ​ប្រាស់​ឯកជន​ ការ​ចំណាយ​របស់​រដ្ឋាភិបាល​ និង​ការ​នាំ​ចេញ​ជា​ដើម​។ ​វិស័យដែល​កើន​ឡើង​រួម​មាន​ ផលិតកម្ម​ (០,២ ភាគរយ​) ​ការស្នាក់នៅ និងសេវាកម្មម្ហូបអាហារ (៧,៨ ភាគរយ​) ការ​ដឹក​ជញ្ជូន​(៨,១ ភាគរយ​) ពាណិជ្ជកម្ម​ (៣ ភាគរយ​) និង​​ហិរញ្ញវត្ថុ (១,៩ ភាគរយ​)។​

យ៉ាង​ណា​មិញ​ ការវិនិយោគនៅត្រីមាសទី២​ដដែល​ បានធ្លាក់ចុះខ្លាំង ដល់​ ៦,២ ភាគរយ​ ដោយ​សារ​តែ​ការធ្លាក់ចុះនៃការ​វិនិយោគឯកជនក្នុងការដឹកជញ្ជូន ទំនិញមូលធន និងសំណង់ ដែល​នេះ​គឺ​ជា​បញ្ហា​ស្នូល​បង្ក​ទុទ្ទិដ្ឋិនិយម​របស់​សេដ្ឋវិទូថៃ​។

​អ្នក​ជំនាញ​សេដ្ឋកិច្ច​មក​ពី​មជ្ឈមណ្ឌលស៊ើបការណ៍សេដ្ឋកិច្ចរបស់ធនាគារ Siam Commercial Bank លោក Somprawin Manprasert បាន​មើល​ឃើញ​ពី​ភាពដ៏អាប់អួរសម្រាប់ឆមាសទី២នៃឆ្នាំ ២០២៤ ដោយ​លោករំពឹងថាសេដ្ឋកិច្ចថៃ​នឹងធ្លាក់ចុះបន្ថែមទៀត ​ដោយសារ​តែ​ការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក។

លោក​បាន​ព្យាករ​ថា​ សេដ្ឋកិច្ច​ថៃ​នៅ​ឆ្នាំ​ ២០២៤ អាច​កើន​ឡើង​ត្រឹម​តែ​ ១ ភាគរយ​ ប៉ុណ្ណោះ​ ដោយសារតែការធ្លាក់ចុះយ៉ាងខ្លាំងនៃការវិនិយោគឯកជន ដែលឆ្លុះបញ្ចាំងពីការធ្លាក់ចុះនៃផលិតកម្ម។ ទោះបីជាផលិតកម្មសម្រាប់ប្រើប្រាស់ក្នុងស្រុក​បាន​កើន​ឡើង​ក៏​ដោយ​ ប៉ុន្តែ​ផលិតកម្មសម្រាប់ការនាំចេញបានធ្លាក់ចុះ ដែល​នេះ​បង្ហាញ​ថា​ ការ​ប្រកួត​ប្រជែង​របស់​ថៃ​បាន​អន់ថយ​​។ លោក​បន្ត​ថា​ ថៃ​ត្រូវ​ការ​វិធានការ​ជំរុញ​ការ​វិនិយោគ​ក្នុង​ស្រុក​ ជាជាង​វិធានការ​ជំរុញ​ការ​ប្រើ​ប្រាស់​។

ស្រដៀង​គ្នា​នេះ​ដែរ​ លោក Pipat Luengnaruemitchai ​មក​ពី​ធនាគារ​ Kiatnakin Phatra Financial Group បាន​លើក​ឡើង​ថា​ ការ​ធ្លាក់​ចុះ​​យ៉ាងខ្លាំងនៃការវិនិយោគ នឹងប៉ះពាល់ដល់ផលិតផលក្នុងស្រុកសរុបរបស់ថៃនៅឆ្នាំនេះ ជាពិសេសការវិនិយោគ​លើ​វិស័យអចលនៈទ្រព្យ។ ​

លោក​បន្ត​ថា​ ការ​អន់ថយ​នៃ​កំណើន​សេដ្ឋកិច្ច បានកើតឡើង​ខណៈឧស្សាហកម្មជាច្រើនប្រឈមមុខនឹង​បញ្ហា​លំបាកក្នុងការពង្រីកអាជីវកម្ម ជាពិសេសឧស្សាហកម្មរថយន្ត អេឡិចត្រូនិក និងគីមីឥន្ធនៈ។ សេដ្ឋវិទូ​ដដែល​ចង្អុល​បង្ហាញ​ថា​ ការធ្លាក់​ចុះ​នៃ​កំណើន​ឥណទាន​ កំពុង​ប៉ះ​ពាល់​លើ​កំណើន​សេដ្ឋកិច្ច​របស់​ថៃ។

ចំណែក​ឯ​ លោក Amonthep Chawla ​មក​ពី​ធនាគារ CIMB Thai វិញ​ បាននិយាយថា ​កំណើន​សេដ្ឋកិច្ច ២,៣ ភាគរយ​ក្នុង​ត្រីមាស​ទី​២​ គឺជាកម្រិតទាបបំផុតនៅក្នុងប្លុក​អាស៊ាន។​

ទោះបីជាការប្រើប្រាស់ឯកជន ទេសចរណ៍ និងការចំណាយរបស់​រដ្ឋាភិបាល​ នៅតែគាំទ្រដល់កំណើនសេដ្ឋកិច្ចក៏ដោយ លោក Amonthep បាននិយាយថា ការធ្លាក់ចុះ​ជា​គំហុក​នៃការវិនិយោគឯកជន អាចបណ្តាលឱ្យសេដ្ឋកិច្ចងើបឡើងវិញយឺត​ ខណៈ​លំហូរ​ចូល​នៃ​ផលិតផល​ចិន​ នឹង​ប៉ះពាល់​ដល់​ទំនុក​ចិត្ត​របស់​សហគ្រិន​ថៃ​ក្នុង​ការ​វិនិយោគ និង​ការ​ប្រកួត​ប្រជែង​ពាណិជ្ជកម្ម។ លោក​បាន​បន្ថែម​ថា រដ្ឋាភិបាលគួរតែជួយដល់សហគ្រិនខ្នាតតូច និងមធ្យមក្នុងវិស័យផលិតកម្មដែលអាចប្រឈមនឹងបញ្ហាជាច្រើនទៀត។​

គួរ​គូស​បញ្ជាក់​ថា​ ​NESDC បា​ន​ព្យាករថា​ កំណើន GDP នឹងមានចន្លោះពី ២,៣-២,៨ ភាគរយ​ និង​ជា​មធ្យម​ ២,៥ ភាគរយ​។ តួលេខ​នេះ​ ត្រូវ​បាន​កែ​ប្រែ​ពី​​កំណើន​ ២-៣ ភាគរយ​ ក្នុង​ការ​ព្យាករ​កាល​ពី​លើក​មុន​។ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

លោក នេត្រ ភក្ត្រា រៀបចំពិធីចម្រើនបុណ្យបារមីរូបបដិមា និងដំឡើងឆ័ត្ររួត ៩ជាន់ ថ្វាយ​ព្រះបរមរូប​ព្រះបាទជ័យ​វរ្ម័នទី៧ នៅសួនច្បារជ័យមង្គល​ព័ត៌មាន

ព័ត៌មានជាតិ៦ ម៉ោង មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កីឡា៧ ម៉ោង មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម៧ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

សន្តិសុខសង្គម១៥ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម