ព័ត៌មានអន្ដរជាតិ
ការនាំចេញថៃប្រចាំខែកក្កដា កើនឡើងជាង ១៥ ភាគរយ ខ្ពស់បំផុតក្នុងរយៈពេល ២៨ ខែ
ក្រសួងពាណិជ្ជកម្មថៃ បានឱ្យដឹងកាលពីថ្ងៃអង្គារថា ការនាំចេញរបស់ប្រទេសថៃប្រចាំខែកក្កដា បានកើនឡើង ១៥,២ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយសារតែកំណើននៃតម្រូវការក្នុងបណ្ដាទីផ្សារនាំចូលពេលអតិផរណាពិភពលោកធ្លាក់ចុះ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation ។

ប្រធានការិយាល័យគោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្មរបស់ក្រសួង លោក Poonpong Naiyanapakorn បាននិយាយថា តម្លៃនៃការនាំចេញគិតតែក្នុងខែកក្កដា បានឈានដល់ ២៥,៧២ ប៊ីលានដុល្លារ ដែលនេះជាកម្រិតខ្ពស់បំផុតរាប់តាំងពីខែមីនា ឆ្នាំ ២០២២។ ទោះបីជាមិនរាប់បញ្ជូលនូវប្រេង មាស និងអាវុធ ក៏ការនាំចេញរបស់ថៃនៅតែកើនឡើង ៩,៣ ភាគរយ ក្នុងអត្រាប្រចាំឆ្នាំផងដែរ។
លោក Poonpong បាននិយាយថា កំណើនការងារ និងប្រាក់ឈ្នួលក្នុងប្រទេសនាំចូល បានរួមចំណែកដល់ការស្ទុះងើបឡើងវិញនៃអំណាចទិញរបស់អ្នកប្រើប្រាស់ ដែលនាំឱ្យការនាំចេញរបស់ថៃមានកំណើនជាវិជ្ជមាន។

ការនាំចេញផលិតផលកសិកម្ម និងឧស្សាហកម្ម រួមមានកៅស៊ូ អង្ករ សាច់មាន់ស្រស់ និងទឹកកក អាហារសមុទ្រកំប៉ុង និងកែច្នៃ ប្រេងឥន្ធនៈ កុំព្យូទ័រ និងម៉ាស៊ីនត្រជាក់ បានកើនឡើង។ ប៉ុន្តែការនាំចេញផ្លែឈើស្រស់ និងក្លាសេ ដំឡូងមី ស្ករ ភេសជ្ជៈ រថយន្ត សៀគ្វីអគ្គិសនី និងឧបករណ៍អេឡិចត្រូនិក បានធ្លាក់ចុះ។
បើគិតក្នុងរយៈពេល៧ខែដំបូងដើមឆ្នាំនេះ ការនាំចេញរបស់ថៃមានប្រមាណ ១៧១,០១ ប៊ីលានដុល្លារ កើនឡើង ៣,៨ ភាគរយ ក្នុងអត្រាប្រចាំឆ្នាំ។ យ៉ាងណាមិញ ថៃនៅតែប្រឈមមុខនឹងឱនភាពពាណិជ្ជកម្មប្រមាណ ៦,៦១ ប៊ីលានដុល្លារ ដោយការនាំចូលក្នុងរយៈពេល៧ខែដដែល មានប្រមាណរហូតដល់ ១៧៧,៦២ ប៊ីលានដុល្លារ។
លោក Poonpong រំពឹងថា នឹងមានការងើបឡើងវិញបន្តិចម្តងៗនៅក្នុងការនាំចេញរបស់ថៃ ស្របតាមការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច និងពាណិជ្ជកម្មពិភពលោក ក៏ដូចជាសញ្ញានៃការងើបឡើងវិញនៃផលិតកម្មសកល។ ប៉ុន្តែហានិភ័យដែលអាចដាក់សម្ពាធលើការនាំចេញនៅតែមាន ដូចជាជម្លោះភូមិសាស្ត្រនយោបាយ និងភាពមិនច្បាស់លាស់នៅក្នុងគោលនយោបាយសេដ្ឋកិច្ច និងពាណិជ្ជកម្ម បន្ទាប់ពីការបោះឆ្នោតតាមបណ្ដាប្រទេសសំខាន់ៗមួយចំនួន៕
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


