Connect with us

សេដ្ឋកិច្ច

សហគ្រិនឆ្នើមម្នាក់ ចង់ប្រែក្លាយអាជីវកម្មជ្រញ់ប្រណិត មកជារោងចក្រស្ដង់ដា អាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងកាត់បន្ថយការនាំចូល

បានផុស

នៅ

ស្ថិតក្នុងវ័យ ៤៦ឆ្នាំ លោក ឈុន វីរៈ​ ជាម្ចាស់សហគ្រាសផលិតដើមម៉ៃសាក់ មានទីតាំងស្ថិតនៅខេត្តរតនគិរី ដាក់គោលដៅចង់ពង្រីកអាជីវកម្មរបស់ខ្លួន ក្លាយជារោងចក្រដែលមានស្ដង់ដាមួយ ដែលអាចផ្តតផ្គង់ផលិតផលគ្រឿងសង្ហារឹម ក្នុងស្រុកបានច្រើនជាងមុន និងកាត់បន្ថយការនាំចូលពីប្រទេសជិតខាង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឈុន វីរៈ ស្ថាបនិកផលិតផលជ្រញ់ដើមម៉ៃសាក់ បានប្រាប់ កម្ពុជាថ្មី ថា សហគ្រាសរបស់លោកបានចាប់ផ្ដើមដំណើរការផលិតគ្រឿងសង្ហារឹម តាំងពីឆ្នាំ២០២១មកម្ល៉េះ ហើយសម្រាប់ថ្ងៃខាងមុខនេះ សហគ្រាសរបស់លោកក៏គ្រោងនឹងពង្រីកខ្លួនទៅជារោងចក្រដែលមានស្ដង់ដាត្រឹមត្រូវ ដែលមានសមត្ថភាពផលិតគ្រឿងសង្ហារឹម មានដូចជា៖ តុ ទូ ជ្រញ់ និងសម្ភារៈផ្ទះបាយផ្សេងៗទៀត ដែលមានគុណភាពល្អ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងចូលរួមចំណែកកាត់បន្ថយការនាំចេញពីក្រៅប្រទេស។

លោក​ បន្តថា មូលហេតុដែលលោកចង់ប្រែក្លាយសហគ្រាសរបស់ខ្លួន ទៅជារោងចក្រដែលមានស្ដង់ដា នេះក៏ព្រោះតែលោក មានចម្ការដើមម៉ៃសាក់ផ្ទាល់ខ្លួនដែលមានដើមឈើរាប់ពាន់ដើម នៃផ្ទៃដីរាប់សិបហិកតា ដែលសុទ្ធសឹងតែជាប្រភេទឈើដាំ ដែលមានគុណភាពល្អ និងក៏ចង់ចូលរួមចំណែកកាត់បន្ថយការកាប់ឈើព្រៃ ដើម្បីយកមកធ្វើគ្រឿងសង្ហារឹម ដូចកាលពីពេលកន្លងទៅ។

ម្ចាស់សហគ្រាសរូបនេះ ប្រាប់ឱ្យដឹងទៀតថា លោកក៏មានចក្ខុវិស័យមួយទៀត ដោយចង់ឃើញប្រទេសកម្ពុជា អាចផលិតនូវផលិតផលគ្រឿងសង្ហារឹមមានគុណភាព ខណៈពេលកន្លងទៅមានតែការនាំចូលសម្ភារៈទាំងអស់នេះ ពីប្រទេសជិតខាងយ៉ាងច្រើនផងដែរ។

លោក ឈុន វីរៈ បន្ថែមថា ក្រៅពីនេះទៀត លោកក៏ចង់ឃើញប្រជាពលរដ្ឋខ្មែរ​ នាំគ្នាដាំដើមម៉ៃសាក់នៅតាមផ្ទះ និងតាមចម្ការតាមដែលអាចធ្វើទៅបាន ស្របពេលដែលរាជរដ្ឋាភិបាលក៏បានលើកទឹកចិត្តប្រជាពលរដ្ឋខ្មែរ រួមគ្នាដាំដើមឈើផងដែរ ជៀសជាងទុកដីឱ្យនៅទំនេរចោល។ ម៉្យាងវិញទៀត សម្រាប់ប្រភេទឈើម៉ៃសាក់នេះ  ប្រសិនបើប្រជាជនខ្មែរនាំគ្នាដាំ វាក៏អាចលក់បានបង្កើនប្រាក់ចំណូលចូលក្នុងសេដ្ឋកិច្ចគ្រួសារ មិនថា១ដើម ឬ១០ដើម សុទ្ធតែអាចលក់បានទាំងអស់។ នេះបើតាមការបញ្ជាក់របស់ម្ចាស់សហគ្រាសមួយនេះ។

លោក ឈុន វីរៈ ក៏បានបញ្ជាក់ទៀត ចំពោះសហគ្រាសរបស់លោកនាពេលបច្ចុប្បន្ននេះ អាចផលិតសម្ភារៈគ្រឿងសង្ហារឹម ពិសេសនោះ គឺជ្រញ់ តុ ទូ និងសម្ភារៈផ្ទះបាយជាច្រើនមុខទៀត ដើម្បីដាក់លក់ក្នុងទីផ្សារប្រទេសកម្ពុជា នឹងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនខ្មែរ និងភ្ញៀវបរទេសជាច្រើនផងដែរ នេះក៏តម្លៃសមរម្យ និងមានគុណភាព មិនចាញ់ផលិតផលបរទេស ត្បិតបច្ចុប្បន្នសហគ្រាសរបស់លោកអាចមានលទ្ធភាពផលិតសម្ភារៈទាំងនេះដោយដៃក៏ពិតមែន៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម