សេដ្ឋកិច្ច
ពាណិជ្ជកម្មកម្ពុជា-អន្តរជាតិ សម្រេចបានទឹកប្រាក់ជាង ៣៦ ពាន់លានដុល្លារ
នៅក្នុងរយៈពេល ៨ ខែ ឆ្នាំ ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិ សម្រេចបានទឹកប្រាក់ជាង ៣៦ ពាន់លានដុល្លារ កើនឡើងជាង ១៦,៥ ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០២៤។

ទិន្នន័យដដែលបង្ហាញថា ទំហំនៃការនាំចេញមានទំហំទឹកប្រាក់ ១៧,៥៨ ពាន់លានដុល្លារ កើនឡើង ១៦,៧ ភាគរយ ចំណែកឯទំនិញនាំចូលពីក្រៅប្រទេសមានទំហំទឹកប្រាក់ចំនួន ១៨,៩០ ពាន់លានដុល្លារ កើន ១៦,២ ភាគរយ។
លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៤ នេះថា ក្រសួងពាណិជ្ជកម្មកំពុងខិតខំប្រឹងប្រែងបន្តធ្វើពិពិធកម្មទីផ្សារ តាមរយៈការចរចារបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងការធ្វើពិពិធកម្មមុខទំនិញនាំចេញឱ្យរក្សាអាទិភាពចំពោះទំនិញនាំចេញក្រៅពីកសិផលយើងមានដូចជា សម្លៀកបំពាក់ ស្បែកជើង កាបូប ទោចក្រយានយន្ត គ្រឿងបន្លាស់ គ្រឿងបង្គុំ និងទំនិញកសិផលកែច្នៃជាច្រើនទៀត ដើម្បីបង្កើននូវផលិតភាពនៃផលិតកម្ម។

លោកបណ្ឌិត ឆេង គឹមឡុង ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ប្រាប់កម្ពុជាថ្មីថា តម្រូវការនៅអឺរ៉ុប និងអាមេរិក បានធ្វើឱ្យការនាំចេញរបស់កម្ពុជា មានកំណើន។
ម្យ៉ាងទៀត ដោយសារតែ រោងចក្រសហគ្រាសនៅក្នុងផ្នែកកមន្តសាលមួយចំនួន គាត់ផ្ទេរពីការផលិតតែសម្លៀកបំពាក់ទៅលើទំនិញផ្សេងៗទៀត ដែលនាំឱ្យកម្ពុជានៅតែមានឧត្តមភាពនៅក្នុងការនាំចេញ ខណៈទំនិញកម្ពុជានៅតែមានភាពប្រកួតប្រជែង។
ទំនិញដែលកម្ពុជា នាំចេញទៅទីផ្សារអន្តរជាតិ រួមមាន សម្លៀកបំពាក់ ស្បែកជើង ម៉ាស៊ីន និងឧបករណ៍អគ្គិសនី វត្ថុធាតុធ្វើអំពីស្បែក បរិក្ខារធ្វើពីរោមសត្វ ធញ្ញជាតិ កៅស៊ូ និងផលិតផលធ្វើអំពីកៅស៊ូ និងគ្រឿងសង្ហារឹមជាដើម៕


អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


