ព័ត៌មានជាតិ
កម្ពុជា-កាណាដា បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ សន្តិសុខសង្គម និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ
កាលពីរសៀលថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៦ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអនុញ្ញាតឲ្យ លោក គ្រីស្ទៀន ដេរ៉ូហ្ស (Christian DesRoches) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសកាណាដាប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ សន្តិសុខសង្គម និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

ក្នុងឱកាស នៃជំនួបនោះ លោករដ្ឋមន្ត្រី បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ លោកឯកអគ្គរដ្ឋទូត និងសហការី ព្រមទាំងបានអបអរសាទរយ៉ាងជ្រាលជ្រៅចំពោះការបើកដំណើរការស្ថានទូតកាណាដានៅកម្ពុជាឡើងវិញ។ លោកបានគូសបញ្ជាក់ថា នេះគឺជាសក្ខីភាពឆ្លុះបញ្ចាំងពីវឌ្ឍនភាព នៃទំនាក់ទំនងការទូតដ៏រឹងមាំ និងជិតស្និទ្ធរវាងប្រទេសទាំងពីរ។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍមូលធនមនុស្ស តាមរយៈការផ្តល់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈប្រកបដោយគុណភាព និងបរិយាបន្ន ជូនដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងសម័យកាលបច្ចេកវិទ្យាទំនើប និងការផ្លាស់ប្ដូរ នៃសេដ្ឋកិច្ចសកល។

ជាការឆ្លើយតប លោក គ្រីស្ទៀន ដេរ៉ូហ្ស បានថ្លែងអំណរគុណចំពោះការស្វាគមន៍ និងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានាដែលក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈសម្រេចបាន នាពេលកន្លងមក។ លោកឯកអគ្គរដ្ឋទូត ក៏បានបង្ហាញពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់រដ្ឋាភិបាលកាណាដា ក្នុងការពង្រីកការគាំទ្រ និងជំរុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅជាមួយកម្ពុជាលើវិស័យអាទិភាព រួមមាន ៖ ការពង្រឹងប្រព័ន្ធសន្តិសុខសង្គម និងការលើកកម្ពស់ស្តង់ដារ នៃការបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)។

ជំនួបពិភាក្សានេះ បានបញ្ចប់ទៅក្នុងបរិយាកាសស្និទ្ធស្នាល និងយោគយល់គ្នាខ្ពស់ ដោយភាគីទាំងពីរបានឯកភាពបន្តកិច្ចសន្ទនា និងកិច្ចសហការយ៉ាងជិតស្និទ្ធ ដើម្បីឧត្ដមប្រយោជន៍សម្រាប់ប្រជាជន នៃប្រទេសទាំងពីរ កម្ពុជា-កាណាដា៕

-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


