ព័ត៌មានអន្ដរជាតិ
EU គ្រោងបោះឆ្នោតសម្រេចការបន្ថែមពន្ធលើ EV ចិន នៅចុងខែនេះ
ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃសុក្រថា សហភាពអឺរ៉ុបមានបំណងរៀបចំការបោះឆ្នោត ដើម្បីសម្រេចលើវិធានការបន្ថែមពន្ធលើរថយន្តអគ្គិសនី (EV) នាំចូលពីប្រទេសចិន នាថ្ងៃទី ២៥ ចុងខែកញ្ញា នេះ ដោយបដិសេធសំណើរជាច្រើនពីភាគីក្រុងប៉េកាំង។

នេះមានន័យថា គណៈកម្មាការអឺរ៉ុបកំពុងខិតកាន់តែកៀកលើការសម្រេចសំណើរដាក់ពន្ធរហូតដល់ ៣៥,៣ ភាគរយ លើ EV ផលិតនៅចិន ដោយបន្ថែមពីលើពន្ធនាំចូលរថយន្តត្រឹមតែ ១០ ភាគរយ តាមស្ដង់ដារបច្ចុប្បន្នរបស់អឺរ៉ុប។
មុនការរាយការណ៍របស់ Bloomberg មួយថ្ងៃ សហភាពអឺរ៉ុបបានទទួលការផ្តល់ជូនពីក្រុមហ៊ុនផលិតរថយន្ត EV ក្នុងប្រទេសចិនផ្សេងៗ អំពីតម្លៃនាំចូលអប្បបរមាចូលទៅក្នុងប្លុក ដែលជាមធ្យោបាយរបស់ក្រុមហ៊ុនទាំងនោះដើម្បីជៀសវាងវិធានការពន្ធ ដែលជាបញ្ហាពាណិជ្ជកម្មដ៏តានតឹងរវាងចិន និងអឺរ៉ុប នាពេលបច្ចុប្បន្ន។ យ៉ាងណាមិញ ប្លុកអឺរ៉ុបបានច្រានចោលសំណើនោះ។

នាពេលកន្លងមក ភាគីចិនបានបន្ទន់ជំហរ ហើយសុំឱ្យមានការចរចាគ្នាលើបញ្ហានេះ ទាំងទទូចឱ្យសហភាពអឺរ៉ុប លុបចោលវិធានការ «ការពារនិយម» របស់ខ្លួន។ ប៉ុន្តែគ្មានការវិវត្តថយក្រោយជាដុំកំភួនពីប្លុកនៅឡើយទេ។
បើតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ប្រធានពាណិជ្ជកម្មសហភាពអឺរ៉ុប លោក Valdis Dombrovskis នឹងជួបជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនលោក Wang Wentao នៅថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយ។
គួរគូសបញ្ជាក់ថា សំណើពន្ធចុងក្រោយនឹងត្រូវបោះឆ្នោតដោយសមាជិកទាំង ២៧ ប្រទេសរបស់សហភាពអឺរ៉ុប។ វាអាចនឹងត្រូវបានអនុវត្តនៅចុងខែតុលា ប្រសិនបើសមាជិកភាគច្រើនបោះឆ្នោតគាំទ្រវា៕
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


