សេដ្ឋកិច្ច
សហគមន៍មួយ ជួយរកប្រាក់ចំណូលដល់គ្រួសារក្រក្រី តាមរយៈការលក់ផលិតផលធ្វើពីដើមឫស្សី
សហគមន៍កន្រ្តកស្នាដៃខ្មែរ ដែលមានទីតាំងស្ថិតនៅ ក្រុងសរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានកំពុងចូលរួមជួយបង្កើតប្រាក់ចំណូលដល់គ្រួសារក្រក្រី តាមរយៈផលិតផលធ្វើពីដើមឬស្សី និងដើមរុក្ខជាតិផ្សេងៗ សម្រាប់លក់នៅលើទីផ្សារ។

បុរសស្ថិតក្នុងវ័យ ៤២ឆ្នាំ លោក សំ សុភ័ក្រ ជាប្រធានសហគមន៍ កន្រ្តកស្នាដៃខ្មែរ បានប្រាប់ កម្ពុជាថ្មី ថា មូលហេតុដែលលោកបង្កើតសហគមន៍នេះឡើងមកដោយសារតែ លោកបានមើលឃើញថាប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍របស់លោកភាគច្រើន សុទ្ធសឹងតែជាគ្រួសារក្រក្រី និងមានជីវភាពខ្វះខាតួយ៉ាងខ្លាំង ហេតុនេះហើយទើបលោកសម្រេចចិត្តបង្កើតសហគមន៍នេះឡើងមកកាលពីអំឡុងឆ្នាំ ២០១៩ ពោលគឺនៅពេលដែលប្រទេសកម្ពុជាបានជួបប្រទះនឹងជំងឺកូវីដ-១៩ ។

លោក សំ សុភ័ក្រ បន្តថា រាល់ស្នាដៃដែលបានផលិតចេញពីប្រជាសហគមន៍ ភាគច្រើននោះមានដូចជា៖ កន្ដ្រកយួរដៃ និងធុងសំរាម ធ្វើឡើងពីដើមឫស្សី ផ្ដៅ រពាក់ និងកំប្លោក សុទ្ធសឹងតែធ្វើឡើងដោយដៃទាំងអស់។
លោក ប្រាប់ឱ្យដឹងទៀតថា សម្រាប់ការងាររបស់សហគមន៍ទាំងមូល ជាគោលដៅចម្បងមិនមែនគ្រាន់តែលក់ផលិតផលដើម្បីប្រាក់ចំណេញតែមួយមុខប៉ុណ្ណោះទេ តែអ្វីដែលសំខាន់គឺធ្វើយ៉ាងណាជួយឱ្យប្រជាពលរដ្ឋក្នុងសហគមន៍ អាចមានឱកាសបង្កើតការងារសម្រាប់ខ្លួនឯង រកប្រាក់ចំណូលដើម្បីផ្គត់ផ្គង់គ្រួសារបានថែមទៀតផង។

លោក សំ សុភ័ក្រ បញ្ជាក់ទៀតដែរថា សម្រាប់ទីផ្សាររយៈពេលចុងក្រោយនេះ សហគមន៍កំពុងតែមានការងារធ្វើយ៉ាងច្រើនគួរសម តាមរយៈអតិថិជន ដែលតែងតែជួយទិញផលិតកន្រ្ដក និងសម្ភារៈធ្វើពីឫស្សី សម្រាប់យកទៅធ្វើបុណ្យក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។ ជាក់ស្ដែង ក្នុងមួយថ្ងៃ សហគមន៍អាចលក់ផលិតផលពីដើមឫស្សី បានចន្លោះពី ៣០០ ទៅ ៤០០កន្រ្ដក ជារៀងរាល់ថ្ងៃ។


លោក សំ សុភ័ក្រ ក៏សូមលើកទឹកចិត្តប្រជាជនខ្មែរទាំងអស់សូមមេត្តាជួយគាំទ្រផលិតដែលជាស្នាដៃរបស់ប្រជាសហគមន៍ទាំងនេះ ដើម្បីចូលរួមចំណែកបង្កើតការងារជូនគ្រួសារក្រក្រីក្នុងសហគមន៍ កាន់តែមានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ៕

អត្ថបទ ៖ សួស សិត
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


