ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ីស្នើចូលរួមក្នុងកតិកាសញ្ញាពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក ជាផ្លូវការ
ប្រទេសឥណ្ឌូណេស៊ី បានស្នើសុំចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិកជាផ្លូវការ ដើម្បីពង្រីកទីផ្សារនាំចេញរបស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Antara ។

រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ចឥណ្ឌូណេស៊ី លោក Airlangga Hartarto បានថ្លែងថា ឥណ្ឌូណេស៊ីបានផ្ញើលិខិតស្នើសុំការចូលជាសមាជិកទៅកាន់ប្រទេសនូវែលសេឡង់ ក្នុងនាមជាគ្រប់គ្រងឯកសារសម្រាប់កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងរីកចម្រើនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។
លោក Airlangga បាននិយាយថា៖ «នេះគឺជាការសម្រេចចិត្តដែលយើងធ្វើដើម្បីកែទម្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់យើង និងបើកទ្វារទៅកាន់ទីផ្សារសម្រាប់សេដ្ឋកិច្ចឥណ្ឌូណេស៊ី»។

គួរគូសបញ្ជាក់ថា ទីក្រុងហ្សាកាតាបានប្រកាសពីចេតនារបស់ខ្លួនក្នុងការចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះកាលពីខែឧសភា ក្នុងសង្ឃឹមថានឹងទាក់ទាញការវិនិយោគដោយការពង្រីកទីផ្សារនាំចេញ។ បច្ចុប្បន្ន CPTPP មានសមាជិក ១១ ប្រទេស រួមមាន អូស្ត្រាលី ប្រ៊ុយណេ កាណាដា ឈីលី ជប៉ុន ម៉ាឡេស៊ី ម៉ិកស៊ិក នូវែលសេឡង់ ប៉េរូ សិង្ហបុរី និងវៀតណាម៕
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


