ព័ត៌មានជាតិ
កម្ពុជា ADB និង CDRI ចាប់ផ្តើមបើកកិច្ចពិភ្សាក្នុងការសិក្សាស្រាវជ្រាវលើគម្រោងអភិវឌ្ឍន៍នានាដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និង វិទ្យាស្ថានបណ្តុះបណ្តាល និង ស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា(CDRI) ដែលជាស្ថាប័នសិក្សាស្រាវជ្រាវនាំមុខមួយ សហការគ្នាចាប់ផ្តើមដំណើរការកិច្ចពិភាក្សាជាលើកដំបូងនៃលើគម្រោងនានាដែលគាំទ្រដោយ ADB ដើម្បីជារបៀបវារៈក្នុងការចូលរួមអភិវឌ្ឍន៍កម្ពុជា។
ADB គឺជាប្រភពជំនួយអភិវឌ្ឍន៍ផ្លូវការដ៏ធំបំផុតមួយរបស់កម្ពុជា ដោយផ្តល់ប្រាក់កម្ចីប្រចាំឆ្នាំជាមធ្យមប្រមាណ ៣៦០ លានដុល្លារពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៣។ ការគាំទ្រចម្បងរបស់ ADB ដែលស្របទៅនឹងយុទ្ធសាស្ត្រជាតិ ផ្តោតលើវិស័យ កសិកម្ម ធនធានធម្មជាតិនិងការអភិវឌ្ឍជនបទ អប់រំ ថាមពល ហិរញ្ញវត្ថុ សុខាភិបាល ឧស្សាហកម្មនិងពាណិជ្ជកម្ម គ្រប់គ្រងសាធារណៈ ដឹកជញ្ជូន ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងសេវាកម្មផ្សេងៗទៀត។

លោកស្រី Jyotsana Varma នាយិកា ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា បានមានប្រសាសន៍ថា យុទ្ធសាស្ត្ររយៈពេលប្រាំឆ្នាំរបស់ ADB ដែលទើបដាក់ដំណើរការនាពេលថ្មីៗនេះ សំដៅពង្រឹងភាពជាដៃគូជាមួយកម្ពុជា ដើម្បីវិបុលភាព និងពលរដ្ឋកម្ពុជា ព្រមទាំងភពផែនដី។
លោកស្រីថា ADB បានដាក់ចេញនូវផែនការសកម្មភាពជាក់លាក់ ដើម្បីពន្លឿនការអភិវឌ្ឍវិស័យឯកជន និង ពង្រឹងភាពធន់នឹងអាកាសធាតុ។
«កិច្ចពិភាក្សាដែលធ្វើឡើងទាំងនេះ គឺជាវេទិកាដ៏សំខាន់មួយដើម្បីប្រមូលផ្តុំទស្សនៈស៊ីជម្រៅ ជំរុញកិច្ចសហការ និងទទួលបានការគាំទ្រពីភាគីពាក់ព័ន្ធនានារួមមាន ស្ថាប័នអប់រំនិងសិក្សាស្រាវជ្រាវ ជើងឯកពីវិស័យ ឯកជន អ្នកដឹកនាំថ្នាក់ក្រោមជាតិ ព្រមទាំងដៃគូអភិវឌ្ឍន៍ផ្សេងទៀត។ យើងសង្ឃឹមថានឹងអាចអនុវត្តផែនការរបស់យើងរួមគ្នាដើម្បីសម្រេចបានលទ្ធផលជាក់ស្តែងសម្រាប់ប្រទេសនិងប្រជាជនកម្ពុជា»។ នេះបើយោងតាមលោកស្រី Jyotsana Varma។

បើតាម ADB បរិយាប័ន្នការឆ្លើយតបជាយុទ្ធសាស្ត្ររបស់ខ្លួនទៅនឹងបញ្ហាប្រឈមដែលកំពុងកើតមាន និងទស្សនៈ ស៊ីជម្រៅរបស់វិស័យឯកជនអំពីការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដើម្បីពន្លឿនសន្ទុះនៃកំណើន ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។
ADB ក៏បានរក្សាការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់កម្ពុជា នៅកម្រិត ៥,៨% សម្រាប់ឆ្នាំ ២០២៤ ឆ្លុះបញ្ចាំងពីការកើនឡើងតិចតួចនៃថ្លៃម្ហូបអាហារ និង ការធ្លាក់ចុះនៃថ្លៃប្រេងឥន្ធនៈនៅក្នុងឆមាសទី១ ឆ្នាំ ២០២៤។
យោងតាមនេះបើយោងតាមទស្សនវិស័យសអភិវឌ្ឍន៍អាស៊ី(ADO) បានចេញផ្សាយនៅថ្ងៃទី២៥នេះ ក៏បានកាត់បន្ថយការព្យាករ អតិផរណាពីមុនរបស់ខ្លួនពី ២,0% មក ០,៥% សម្រាប់ឆ្នាំ ២០២៤។ ជាមួយគ្នានេះដែរ ADB ក៏បានព្យាករណ៍ថា សម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជានឹងសម្រេចបាន ៦,0% សម្រាប់ឆ្នាំ ២០២៥៕
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


