ព័ត៌មានអន្ដរជាតិ
មេដឹកនាំឥណ្ឌូណេស៊ីថ្មី បញ្ជាឱ្យពន្លឿនការអភិវឌ្ឍដីស្រែ ៣ លានហិចតា បន្ថែម
ប្រធានាធិបតីឥណ្ឌូណេស៊ីថ្មី លោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ បានបញ្ជាឱ្យក្រសួងកសិកម្មឥណ្ឌូណេស៊ីពន្លឿនកម្មវិធីអភិវឌ្ឍន៍ផ្ទៃដីស្រែថ្មីចំនួន ៣ លានហិកតា ដើម្បីពង្រឹងសន្តិសុខស្បៀង ខណៈប្រទេសនេះនាំចូលអង្កររាប់លានតោនក្នុងមួយ ឆ្នាំៗ។ នេះបើតាមការចុះផ្សាយរបស់កាសែត Antara កាលពីថ្ងៃចន្ទ។

រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក Andi Amran Sulaiman បានលើកឡើងក្រោយកិច្ចប្រជុំជាមួយលោកប្រធានាធិបតី ប្រាបូវូ នៅទីក្រុងហ្សាកាតា កាលពីថ្ងៃចន្ទថា៖ «យើងបានទទួលភារកិច្ចពីប្រធានាធិបតី ឱ្យពន្លឿនការអភិវឌ្ឍដីស្រែដែលយើងបានរៀបចំឡើងនៅខេត្តប៉ាពួខាងត្បូង និងកាលីម៉ាន់តាន់កណ្តាល។
លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ផងដែរថា នាពេលអនាគត កម្មវិធីបង្កើតវាលស្រែក៏នឹងមាននៅខេត្តកាលីម៉ាន់តាន់ខាងត្បូង ខេត្តកាលីម៉ាន់តាន់ខាងលិច ខេត្តស៊ូម៉ាត្រាខាងត្បូង និងខេត្តផ្សេងៗទៀតផងដែរ។ លោកបន្ថែមថា រដ្ឋាភិបាលឥណ្ឌូណេស៊ីនឹងរក្សាការយកចិត្តទុកដាក់លើការជួយដល់តម្រូវការសំខាន់ៗរបស់កសិករ ជាពិសេសទាក់ទងនឹងកន្លែងផលិត រួមទាំងជីកសិកម្ម។

អនុរដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌូណេស៊ី លោក Sudaryono បានគូសបញ្ជាក់ពីគោលដៅមហិច្ឆិតារបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ផ្ទៃដីស្រែចំនួន ៣ លានហិកតា ក្នុងរយៈពេលពី ៣ ទៅ ៤ ឆ្នាំ ខណៈការពង្រីកដីស្រែបែបនេះ ធ្វើឡើងដើម្បីបំពេញតម្រូវការស្បៀងក្នុងស្រុក នៅពេលប្រជាជនកើនឡើង ប៉ុន្តែដីស្រែផលិតស្រូវមិនកើនឡើង។
គួរបញ្ជាក់ថា ការពង្រឹងស្បៀងក្នុងស្រុក គឺជាផែនការមួយនៃរដ្ឋាភិបាលថ្មីរបស់លោក ប្រាបូវូ។ គិតត្រឹមតែរយៈពេល ៨ ខែដើមឆ្នាំនេះ ឥណ្ឌូណេស៊ីបាននាំចូលអង្ករប្រមាណ ៣,០៥ លានតោន ក្នុងតម្លៃ ១,៩១ ប៊ីលានដុល្លារ។ ការិយាល័យស្ថិតិបាននិយាយកាលពីដើមខែតុលានេះផងដែរថា ទិន្នផលស្រូវរបស់ឥណ្ឌូណេស៊ីរំពឹងថានឹងធ្លាក់ចុះ ២,៤៣ ភាគរយ នៅឆ្នាំ ២០២៤ មកនៅត្រឹម ៣០,៣៤ លានតោន ដោយសារតែការពន្យារពេលដាំដុះ និងប្រមូលផល ដោយសារគ្រោះរាំងស្ងួតអូសបន្លាយយូរខុសពីធម្មតានៅឆ្នាំមុន៕
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


