Connect with us

ព័ត៌មានអន្ដរជាតិ

ADB៖ ហ្វីលីពីនអាច​ខាងបង់ ១៨ ភាគរយ នៃ GDP ដោយ​ការប្រែប្រួលអាកាសធាតុ នៅ​ជិត​ពាក់កណ្ដាលសតវត្សខាងមុខ

បានផុស

នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន​និយាយ​ក្នុងរបាយការណ៍​ចុង​ក្រោយ​មួយ​របស់​​ខ្លួន​ថា​ ​ការ​ប្រែ​ប្រួល​អាកាសធាតុនៅក្រោមសេណារីយ៉ូនៃការបំភាយឧស្ម័នផ្ទះកញ្ចក់កម្រិតខ្ពស់ អាចបណ្ដាល​ឱ្យ​ហ្វីលីពីន​ខាត​បង់ផលិតផលក្នុងស្រុកសរុប (GDP) ​រហូតដល់​ ១៨ ភាគរយ​ នៅត្រឹម​ឆ្នាំ ២០៧០។ ​នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ The Philippine Star កាល​ពី​ថ្ងៃ​អាទិត្យ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​រក​ឃើញ​នេះ​ មាន​នៅ​ក្នុង​របាយការណ៍​ស្តីពីអាកាសធាតុអាស៊ីប៉ាស៊ីហ្វិក​របស់ ADB ដែលរៀបរាប់លម្អិតអំពីផលប៉ះពាល់ដែលគំរាមកំហែងដល់តំបន់។ សម្រាប់​ហ្វីលីពីន​ ​សេដ្ឋវិទូជាន់ខ្ពស់របស់ ADB លោក David Raitzer បាននិយាយថា៖ «ការខាតបង់ប្រហែលពាក់កណ្តាល បានមកពីការកើនឡើងនៃ​នីវ៉ូទឹក​សមុទ្រ»។ ​

របាយ​ការណ៍​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា ការ​ខាត​បង់​សេដ្ឋកិច្ច​​របស់​ហ្វីលីពីន​ដោយ​សារ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ អាច​នឹង​កើន​ឡើង ​និង​ឈាន​ដល់ ៤០ ភាគរយ ​ក្នុង​ឆ្នាំ ២១០០។

ចំណែក​ឯ​តំបន់អាស៊ីប៉ាស៊ីហ្វិកវិញ ADB បាននិយាយថា ការប្រែប្រួលអាកាសធាតុក្រោមសេណារីយ៉ូនៃការបំភាយឧស្ម័នកម្រិតខ្ពស់ អាចនាំឱ្យមានការថយចុះ ១៧ ភាគរយ នៃ GDP នៅឆ្នាំ ២០៧០។ សេដ្ឋវិទូ​​របស់​ ADB ម្នាក់​ទៀត​ គឺ​លោក Yi Jiang បាននិយាយថា ការបាត់បង់​ GDP នៅអាស៊ីប៉ាស៊ីហ្វិក ​អាច​ឈានដល់ ៤១​ ភាគរយ នៅ​ឆ្នាំ ២១០០។

លោក​​គូស​បញ្ជាក់ថា​​៖ «​ការ​ខាត​បង់​ចម្បង ​គឺ​ការ​កើន​ឡើង​នៃ​​នីវ៉ូ​ទឹក​សមុទ្រ បន្ទាប់​មក​គឺ​ការ​បាត់​បង់​ផលិតភាព​ការងារ និង​ទឹក​ជំនន់»។​ វិស័យ​កសិកម្ម​ ​រំពឹង​ថា​នឹង​ទទួល​រង​ផល​ប៉ះពាល់​ផ្ទាល់​ខ្លាំង​ជាង​គេ ក្នុង​ចំណោម​វិស័យ​រង​គ្រោះ​ទាំង​អស់​ ខណៈ​ប្រទេស​ដែល​មាន​ចំណូល​ទាប​បំផុត ​និង​​ប្រជាជន ​ងាយ​រងគ្រោះខ្លាំង​ជាង​គេ​​បំផុត​​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

លោកហេង សួរ ចាត់​ទុក​ប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន Minebea Mitsumi គឺ​ជា​គំរូ​អាជីវកម្ម​ដ៏​សំខាន់​នៅ​កម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្រ្តីការងារ បើកកិច្ចប្រជុំពិភាក្សា ជំរុញការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧

សន្តិសុខសង្គម៩ ម៉ោង មុន

តុលាការចោទបុរសស្រវឹងបើកបរបំពានភ្លើងស្តុប បុកមនុស្សស្លាប់ និងរបួស ពីបទបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យរបួស និងស្លាប់អ្នកដទៃ

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋបាលខេត្តបន្ទាយមានជ័យ បើកវេទិកាពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ដើម្បីដោះស្រាយបញ្ហា សន្តិសុខសណ្តាប់ធ្នាប់សង្គម

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

លោក Zelensky ថាអ្នកស្លាប់ក្នុងសង្គ្រាមអ៊ុយក្រែនឈានដល់៤៣០០០នាក់

Sokha Hotels

ព័ត៌មានពេញនិយម