ព័ត៌មានអន្ដរជាតិ
ថៃរំពឹងកំណើនសេដ្ឋកិច្ចជាង ៣ ភាគរយ ដោយគោលនយោបាយជំរុញ និងការវិនិយោគបរទេស
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ បាននិយាយនោថ្ងៃចន្ទនេះថា សេដ្ឋកិច្ចរបស់ប្រទេសថៃរំពឹងថានឹងកើនឡើងជាង ៣ ភាគរយ នៅឆ្នាំ ២០២៥ ដែលជំរុញដោយវិធានការជំរុញសេដ្ឋកិច្ច និងការវិនិយោគពីបរទេស។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

លោករដ្ឋមន្រ្តី Pichai Chunhavajira បានប្រាប់អ្នកយកព័ត៌មានថា វិនិយោគិនបរទេសមានទំនុកចិត្តកាន់តែច្រើននៅក្នុងប្រទេសថៃ ហើយនឹងមានការវិនិយោគបរទេសធំៗបន្ថែមទៀតនៅឆ្នាំ ២០២៥ នេះ។
លោកបានបន្ថែមថា៖ «ខ្ញុំនៅតែគិតថា (កំណើន) គួរតែមានលើសពី ៣ ភាគរយ។ ប្រសិនបើប្រទេសថៃអាចបង្កើតទំនុកចិត្តក្នុងចំណោមអ្នកវិនិយោគបរទេស ពួកគេនឹងបន្តវិនិយោគនៅក្នុងប្រទេសរបស់យើងនៅឆ្នាំនេះ ដោយបង្កើតឱកាសការងារជាច្រើន»។
សុទិដ្ឋិនិយមរបស់លោក Pichai ខ្ពស់ជាងការព្យាករទុកដែលមានអត្រាទាបជាង ៣ ភាគរយរបស់បណ្ដាធនាគារផ្សេងៗក្នុងស្រុកថៃ។ ប៉ុន្តែវានៅតែបង្ហាញថា កំណើនសេដ្ឋកិច្ចថៃមានសន្ទុះខ្សោយទាបជាងប្រទេសក្នុងតំបន់ផ្សេងៗទៀត។

គួរគូសបញ្ជាក់ថា ប្រទេសថៃបានប្រឈមមុខនឹងសេដ្ឋកិច្ចដើរអូសជើង ដែលត្រដាបត្រដួសដោយបំណុលគ្រួសារ និងកម្សោយតម្រូវការ ដោយប្រទេសនេះត្រូវពឹងផ្អែកខ្លាំងលើការនាំចេញ និងវិស័យសេដ្ឋកិច្ចដើម្បីជំរុញកំណើន។
ក្នុងកិច្ចប្រឹងប្រែងដើម្បីជំរុញកំណើន រដ្ឋាភិបាលនាពេលកន្លងមក បានដាក់ចេញនូវគោលនយោបាយជំរុញផ្សេងៗ ដូចជាការចែកលុយដល់ពលរដ្ឋតាមរយៈគម្រោងកាបូបឌីជីថល ជាដើម។ ទន្ទឹមនឹងនេះ ថៃក៏បានចេញនូវគោលនយោបាយជំរុញវិស័យទេសចរណ៍ ដើម្បីជួញដល់សេដ្ឋកិច្ចផងដែរ។
ក្នុងឆ្នាំ ២០២៤ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរំពឹងកំណើនសេដ្ឋកិច្ចថៃត្រឹម ២,៦ ភាគរយ ហើយអត្រានេះរំពឹងនឹងកើនត្រឹម ២,៧ ភាគរយ ត្រូវគ្នានឹងការព្យាកររបស់ធនាគារថៃ Krungthai Bank។ សមាគមធនាគាថៃ បានព្យាករថា នៅឆ្នាំ ២០២៥ ថៃនឹងមានកំណើនចន្លោះពី ២,៤-២,៩ ភាគរយ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


