ព័ត៌មានអន្ដរជាតិ
ថៃរំពឹងដំណើរការផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់ចិន នៅឆ្នាំ ២០៣០
រដ្ឋាភិបាលថៃបានឱ្យដឹងកាលពីថ្ងៃពុធថា ខ្លួនរំពឹងដាក់ដំណើរការកំណាត់ផ្លូវរថយន្តល្បឿនលឿនប្រវែង ៦០៩ គីឡូម៉ែត្រ (គិតតែក្នុងស្រុកថៃ) តភ្ជាប់ប្រទេសចិនតាមរយៈឡាវ នៅឆ្នាំ ២០៣០ ដែលនេះយឺតជាងគម្រោងដើមរហូតដល់ជិតមួយទសវត្សរ៍។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ជាង១/៣នៃការសាងសង់ ត្រូវបានបញ្ចប់នៅលើកំណាត់ផ្លូវតភ្ជាប់ទីក្រុងបាងកក ទៅខេត្ត ណាខនរ័ត្នចាសីម៉ា ដែលមានប្រវែង ២២០ គីឡូម៉ែត្រ។ យោងតាមអ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Jirayu Houngsub កំណាត់ផ្លូវរថភ្លើងដែលនៅសល់ទាំងប៉ុន្មាន ទៅកាត់ខេត្តហ្នងខាយ ជាប់ទីក្រុងរៀងចន្ទន៍ នៃប្រទេសឡាវ រំពឹងថានឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០៣០។
ផ្លូវរថភ្លើងល្បឿនលឿនថៃ នឹងតភ្ជាប់ផ្លូវរថភ្លើងល្បឿនលឿនឡាវ ដែលមានប្រវែង ១ ០០០ គីឡូម៉ែត្រ ហើយតបណ្ដាញទៅទីក្រុងគុនមីង នៃប្រទេសចិន។ លោក Jirayu បាននិយាយថា៖ «នេះគឺជាឱកាសសម្រាប់ប្រទេសថៃក្នុងការតភ្ជាប់ទៅនឹងសេដ្ឋកិច្ចពិភពលោក» ដោយវានឹងនាំថៃឱ្យកាន់តែខិតជិតទៅនឹងគោលដៅរបស់ខ្លួន ក្នុងការក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូន។
ការប្រកាសរបស់រដ្ឋាភិបាលថៃចុងក្រោយនេះ ធ្វើឡើង១ឆ្នាំបន្ទាប់ពីចិនបានជំរុញឱ្យថៃពន្លឿនការសាងសង់ផ្លូវរថភ្លើងរបស់ខ្លួន។

គួរគូសបញ្ជាក់ថា ការពិភាក្សាលើផ្លូវភ្លើងបានចាប់ផ្តើមជិត២ទសវត្សរ៍មុន ហើយថៃ និងចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើការសាងសង់របស់ខ្លួនក្នុងឆ្នាំ ២០១៧ ជាមួយនឹងផែនការដាក់ដំណើរការនៅឆ្នាំ ២០២១។
យ៉ាងណាមិញ ការសាងសង់ត្រូវបានពន្យារពេលដោយសារការខ្វែងគំនិតគ្នាលើការផ្តល់ហិរញ្ញប្បទាន និងការរចនា និងការរំខានពីវិបត្តិនៃជំងឺរាតត្បាតកូវីដ១៩។ មែនទែនទៅ គម្រោងផ្លូវរថភ្លើងល្បឿនលឿននេះ គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមពាណិជ្ជកម្មខ្សែក្រវ៉ាត់ និងផ្លូវ របស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ដែលរួមបញ្ចូលទាំងផែនការសម្រាប់ផ្លូវរថភ្លើងចំនួន៣ មានប្រភពចេញពីទីក្រុងគុនមីង និងឆ្លងកាត់ប្រទេសមីយ៉ាន់ម៉ា ថៃ និងវៀតណាម។
ទន្ទឹមនឹងថៃ វៀតណាមគ្រោងនឹងសាងសង់ខ្សែរថភ្លើងល្បឿនលឿនប្រវែង ១ ៥៤១ គីឡូម៉ែត្រ តភ្ជាប់រដ្ឋធានីហាណូយ ដែលនៅភាគខាងជើងនៃប្រទេស ទៅនឹងក្រុងហូជីមិញ នៅភាគខាងត្បូង ក្នុងតម្លៃជាង ៦៧ ប៊ីលានដុល្លារ ជាមួយនឹងគោលដៅដាក់ដំណើរការនៅឆ្នាំ ២០៣៥៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


