ព័ត៌មានជាតិ
ស្ថាប័នឯកជនពីរសហការគ្នាពង្រីកការផ្តល់សេវាទទួលប្រអប់ប្រៃសណីយ៍នៅទូទាំងប្រទេស

ធនាគារប្រៃសណីយ៍កម្ពុជា (CPBank) និងប្រៃសណីយ៍កម្ពុជា បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា (MoU) លើការផ្តល់សេវាកម្មទទួលប្រអប់ប្រៃសណីយ៍ (Post Pack) នៅតាមបណ្តាសាខាធនាគារប្រៃសណីយ៍កម្ពុជានៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តក្រុងនៅទូទាំងប្រទេស។
យោងតាម CPBank ការសម្រេចបាននៃ MoU នេះធ្វើឡើងនៅព្រឹកថ្ងៃទី៥ខែមីនា ដែលចុះហត្ថលេខារវាងលោកតូច ចៅចេក ប្រធាននាយកប្រតិបត្តិ ធនាគារ ប្រៃសណីយ៍កម្ពុជា និង លោក ថេន សំវិសុទ្ធ អគ្គនាយកប្រៃសណីយ៍កម្ពុជានៅស្នាក់ការកណ្តាលរបស់ CPBank។
«តាមរយៈអនុស្សរណៈយោគយល់គ្នានេះ អតិថិជនដែលប្រើប្រាស់ប្រអប់ប្រៃសណីយ៍ (Post Pack) របស់ប្រៃសណីយ៍កម្ពុជា អាចដាក់ផ្ញើប្រអប់ប្រៃសណីយ៍ នៅតាមបណ្តាសាខា របស់ធនាគារប្រៃសណីយ៍កម្ពុជា បាន ដែលនេះនឹងបង្កភាពងាយស្រួលដល់អតិថិជនប្រៃសណីយ៍កម្ពុជា បានមួយកម្រិតទៀតផងដែរ»។ នេះបើយោងតាម CPBank។

លោកតូច ចៅចេក បានថ្លែងមកកាន់កម្ពុជាថ្មី នៅថ្ងៃទី៥ ខែមីនានេះថា តាមរយៈ MoU ជាមួយប្រៃសណីយ៍កម្ពុជា គឺដើម្បីសហការក្នុងការផ្តល់សេវាទំនិញ ដល់អតិថិជន របស់ប្រៃសណីយ៍កម្ពុជាអាចដាក់ឥវ៉ាន់របស់ពួកគេនៅប្រអប់ទំនិញនៅបណ្តា សាខាធនាគាររបស់លោក ដូច្នេះបុគ្កលិករបស់ប្រៃសណីយ៍កម្ពុជាគាត់អាចមកយកឥវ៉ាន់ទាំងនោះដោយងាយស្រួល នឹងធ្វើការដឹកជញ្ជូនទៅតាមគោលដៅរបស់អតិថិជនខ្លួនដែលបានកំណត់។
លោកបានថ្លែងបញ្ចាក់ថា៖«ការណ៍នេះមានន័យថា រាល់អតិថិជនរបស់ប្រៃសណីយ៍អាចផ្ញើរ ឬទទួលឥវ៉ាន់របស់ខ្លួននៅគ្រប់សាខារាជធានីខេត្តក្រុងរបស់ធនាគារយើងបានដោយពុំចាំបាច់ទៅដល់ប្រៃសណីយ៍ដូចមុនឡើយ»៕
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


