Connect with us

ព័ត៌មានជាតិ

ចម និម្មល៖​​ការគិតគូរអំពីដំណោះស្រាយនៃខ្សែច្រវាក់ផ្គត់ផ្គង់សេវាសកលក្នុងអាស៊ាន និងអាស៊ីបូព៌ាគឺសំខាន់សម្រាប់ជំរុញការនាំចេញ

បានផុស

នៅ

រដ្ឋមន្រ្តីក្រសួងពាណិជ្ជ​កម្ម លោកស្រី ចម និម្មលបានលើកឡើងថា កិច្ចសន្ទនាគោលនយោបាយអំពីខ្សែច្រវាក់ផ្គត់ផ្គង់សេវាសកលក្នុងអាស៊ាន និងអាស៊ីបូព៌ា ផ្តល់ឱកាសដ៏ពិសេស និងមានតម្លៃមិនអាចកាត់ថ្លៃបាន ដើម្បីពិនិត្យឱ្យបានហ្មត់ចត់នូវបញ្ហាប្រឈមនានានៃវិស័យសេវាកម្មរបស់កម្ពុជា និងដើម្បីស្វែងរកយុទ្ធសាស្ត្រដែលអាចអនុវត្តបានសម្រាប់ដោះស្រាយ ដើម្បីជំរុញការនាំចេញប្រកបដោយចីរយភាព។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់លោកស្រីធ្វើឡើងនៅក្នុងសិក្ខាសាលា និងកម្មវិធី សម្ភោធសៀវភៅ និងកិច្ចសន្ទនាគោលនយោបាយ ស្ដីពី “ខ្សែច្រវាក់ផ្គត់ផ្គង់សេវាសកលក្នុងអាស៊ាន និងអាស៊ីបូព៌ា៖ ផលបច្ច័យ និងកាលានុវត្តភាពសម្រាប់សមាហរណកម្មតំបន់ និងកម្ពុជាកាលពីថ្ងៃ ២១ ខែកុម្ភៈ ដែលត្រូវបានសហការរៀបចំឡើងរវាងក្រសួងពាណិជ្ជកម្ម និងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA)។

​ថ្លែងនៅក្នុងក​ម្មវិធីនោះ លោកស្រីថា ការសិក្សាស្រាវជ្រាវ និងការសម្ពោធសៀវភៅឈ្មោះគឺនេះដែលពិតជាស្របនិងទាន់ពេលវេលា ក្នុងការផ្តល់នូវការវិនិច្ឆ័យសំខាន់ទៅលើគម្លាតក្នុងក្របខណ្ឌគោលនយោបាយ និងរចនាសម្ព័ន្ធសេដ្ឋកិច្ច ខណៈចូលរួមដោះស្រាយបញ្ហាប្រឈមនៃការអភិវឌ្ឍសេវាកម្ម ព្រមទាំងផ្តល់នូវអនុសាសន៍គោលនយោបាយដែលអាចអនុវត្តបាន សម្រាប់អ្នកតាក់តែងគោលនយោបាយជាតិ ជាពិសេសម្រាប់កម្ពុជា។

លោកស្រីថា៖​«សិក្ខាសាលានេះ ​នឹងផ្តល់នូវការវិភាគ និងអនុសាសន៍គោលនយោបាយសម្រាប់សេវាកម្មនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល ជាពិសេសទាក់ទងនឹងបញ្ហាប្រឈម និងកាលានុវត្តភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់សេវាសកលក្នុងអាស៊ាន និងអាស៊ីបូព៌ា ព្រមទាំងផ្ដល់នូវវេទិកាពិភាក្សាអំពីផលបច្ច័យនៃសេរីភាវូបនីយកម្មសេវាកម្ម ក៏ដូចជាបញ្ហាប្រឈម និងកាលានុវត្តភាពសំខាន់ៗរបស់កម្ពុជា សម្រាប់ការធ្វើសមាហរណកម្មក្នុងតំបន់ឱ្យកាន់តែស៊ីជម្រៅផងដែរ»។

«កិច្ចសន្ទនាគោលនយោបាយនេះ ផ្តល់ឱកាសដ៏ពិសេស និងមានតម្លៃមិនអាចកាត់ថ្លៃបាន ដើម្បីពិនិត្យឱ្យបានហ្មត់ចត់នូវបញ្ហាប្រឈមនានានៃវិស័យសេវាកម្មរបស់កម្ពុជា និងដើម្បីស្វែងរកយុទ្ធសាស្ត្រដែលអាចអនុវត្តបានសម្រាប់ដោះស្រាយ តាមរយៈការប្រមូលផ្តុំតំណាងមកពីទាំងវិស័យសាធារណៈ ឯកជន និងភាគីពាក់ព័ន្ធសំខាន់ៗពីវិស័យឧស្សាហកម្ម យើងកំពុងបង្កើតវេទិកាសម្រាប់កិច្ចសន្ទនា និងកិច្ចសហការប្រកបដោយការស្ថាបនា»។ នេះបើយោងតាមការលើកឡើងរបស់លោកស្រី​ ចម និម្មល។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម