ព័ត៌មានអន្ដរជាតិ
DayOne គ្រោងវិនិយោគ ១ ប៊ីលានដុល្លារលើមជ្ឈមណ្ឌលទិន្នន័យនៅថៃ
ក្រុមហ៊ុនមជ្ឈមណ្ឌលទិន្នន័យសិង្ហបុរី DayOne បានប្ដេជ្ញាបណ្ដាក់ទុនប្រមាណ ១ ប៊ីលានដុល្លារសហរដ្ឋអាមេរិកក្នុងរយៈពេល ៣ ឆ្នាំ សម្រាប់ការអភិវឌ្ឍមជ្ឈមណ្ឌលទិន្នន័យនៅក្នុងប្រទេសថៃ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

ក្រុមហ៊ុនបាននិយាយថា ប្រសិនបើថៃអាចកាត់បន្ថយតម្លៃអគ្គិសនីមកត្រឹម ២,៥០ បាត/គីឡូវ៉ាត់ម៉ោង ដែលជាអត្រាទាបបំផុតនៅអាស៊ីអាគ្នេយ៍នោះ នោះទស្សនវិស័យសម្រាប់អាជីវកម្មមជ្ឈមណ្ឌលទិន្នន័យថៃ នឹងកាន់តែប្រសើរឡើង។
ការវិនិយោគរបស់ DayOne នៅ ថៃ គឺជាគម្រោងមជ្ឈមណ្ឌលទិន្នន័យធំជាងគេទី២របស់ក្រុមហ៊ុន បន្ទាប់ពីគម្រោងនៅម៉ាឡេស៊ី។ នាយកប្រតិបត្តិ Jamie Khoo បាននិយាយថា ក្រុមហ៊ុនបានជ្រើសរើសថៃ ដោយសារគោលនយោបាយគាំទ្ររបស់រដ្ឋាភិបាល កំណើនសេដ្ឋកិច្ចឌីជីថល ការតភ្ជាប់ដ៏រឹងមាំនៅក្នុងឥណ្ឌូចិន។

បើតាមបាងកកប៉ុស្តិ៍ ក្រុមហ៊ុន DayOne បានទទួលការយល់ព្រមសម្រាប់ការវិនិយោគ ១ ប៊ីលានដុល្លាររបស់ខ្លួនពីក្រុមប្រឹក្សាវិនិយោគថៃ ដោយនឹងអភិវឌ្ឍមជ្ឈមណ្ឌលទិន្នន័យមានសមត្ថភាពសរុប ១៨០ មេហ្គាវ៉ាត់។
ដំណាក់កាលដំបូងនៃការអភិវឌ្ឍ គ្រោងនឹងបញ្ចប់នៅត្រីមាសទី ២ នៃឆ្នាំ ២០២៦ ខណៈដំណាក់កាលទី ២ កំពុងស្ថិតក្រោមការត្រួតពិនិត្យ ប៉ុន្តែអាចនឹងចាប់ផ្តើមនៅដើមឆ្នាំ ២០២៧។
គួរគូសបញ្ជាក់ថា ក្រុមហ៊ុន DayOne មានមជ្ឈមណ្ឌលទិន្នន័យក្នុងទីផ្សារអាស៊ីសំខាន់ៗ រួមមានសិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ថៃ ហុងកុង និងជប៉ុន។ ការប្ដេជ្ញាបោះទុននៅថៃចុងក្រោយ ធ្វើឡើងខណៈថៃក្លាយជាទីតាំងដ៏ទាក់ទាញសម្រាប់អ្នកវិនិយោគិនលើវិស័យមជ្ឈមណ្ឌលទិន្នន័យ ដោយគេឃើញមានក្រុមហ៊ុនយក្សផ្សេងៗបានវិនិយោគដូចជា Google, Amazon Web Services, Microsoft និង TikTok ជាដើម៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


