សេដ្ឋកិច្ច
កម្ពុជា-ចិន ពង្រឹងការប្រើប្រាស់លុយរៀល និងយ័នសម្រាប់ការធ្វើពាណិជ្ជកម្ម និងវិនិយោគ
ប្រទេសកម្ពុជា និងចិន ឯកភាពក្នុងការពង្រឹងការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកសម្រាប់ការធ្វើពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី។ ការភាពនេះធ្វើឡើងក្នុងពេលប្រធានាធិបតីចិនធ្វើទស្សនកិច្ចនៅកម្ពុជាកាលពីថ្ងៃទី១៧ និង១៨ ខែមេសា កន្លងទៅ។

ក្នុងសេចក្ដីថ្លែងការណ៍រួមរវាងចេញថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ កម្ពុជា-ចិនបានសម្រេចនូវការឯកភាពគ្នាជាច្រើនទាក់ទងនឹងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ការអនុវត្តគំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍សកល សន្ដិសុខសកល និងអរិយធម៌សកលក្នុងនោះត្រង់ចំណុចការអនុវត្តគំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍សកលមានចំណុចមួយបានសរសេរថា៖ «ភាគីទាំងពីរបានឯកភាពពង្រឹងការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកសម្រាប់ការធ្វើពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ព្រមទាំងគាំទ្រការចូលរួមរវាងធនាគារពាណិជ្ជនានារបស់កម្ពុជាជាមួយនឹងប្រព័ន្ធទូទាត់ប្រាក់យ័នអន្តរធនាគារឆ្លងដែន និងឯកភាពគ្នាជំរុញកិច្ចសហការក្នុងការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែន តាមរយៈQR កូដ»។
ការពង្រឹងការធ្វើពាណិជ្ជកម្មដោយប្រើប្រាស់លុយក្នុងស្រុករវាងប្រទេសទាំងពីរនេះហាក់បីដូចជាឆ្លើយតបនឹងដុល្លារូបនីយកម្មដែលបានប្រើប្រាស់ជាច្រើនឆ្នាំហើយ។

អគ្គទេសាភិបាលធនាគារជាតិកម្ពុជា លោកស្រី ជា សិរី បានថ្លែងក្នុងក្នុងសិក្ខាសាលាស្ដីពីប្រាក់រៀល និងអបអរខួប៤៥ឆ្នាំនៃការដាក់ចរាចរប្រាក់រៀលឡើងវិញនៅសភាជាតិកម្ពុជាកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥កន្លងទៅថាលុយដុល្លារអាមេរិកគឺជាសម្បត្តិរបស់រតនាគារអាមេរិកដូច្នេះប្រសិនជាថ្ងៃណាមួយអាមេរិកមិនសប្បាយចិត្តជាមួយនឹងគោលនយោបាយប្រទេសណាមួយ អាមេរិកមានសិទ្ធិគ្រប់ពេលក្នុងការបង្កកលុយមិនទទួលយកពីប្រទេសនោះដែលនេះហើយជាក្ដីបារម្ភដែលមិនត្រឹមតែធនាគារជាតិនោះទេ ពលរដ្ឋក្នុងប្រទេសនោះក៏ប៉ះពាល់ផងដែរ។
ការបារម្ភពីការប្រើប្រាស់លុយដុល្លារនោះគឺកើតមានកាន់តែខ្លាំងបន្ទាប់ពីធនាគារកណ្ដាលអាមេរិកបានបង្កកទ្រព្យសម្បត្តិរបស់រុស្ស៊ីរាប់ពាន់លានដុល្លារបន្ទាប់ពីមានការផ្ទុះឡើងនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


