សេដ្ឋកិច្ច
កសិដ្ឋានចិញ្ចឹមសត្វមួយកន្លែងបានប្រែក្លាយជាកន្លែងកម្សាន្ត កំពុងទទួលបានការគាំទ្រខ្លាំង
សហគ្រិនខ្មែរម្នាក់បានប្រែក្លាយកសិដ្ឋានចិញ្ចឹមសត្វរបស់ខ្លួន ចេញជាកន្លែងកម្សាន្តបែបធម្មជាតិ កំពុងទទួលការគាំទ្រខ្លាំង ពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

លោក ប៊ុន ចាន់វីរៈ ជាម្ចាស់កសិដ្ឋានចិញ្ចឹមចៀមធម្មជាតិ ស្ថិតនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានប្រាប់ កម្ពុជាថ្មី ថា កសិដ្ឋានចិញ្ចឹមសត្វរបស់លោកនាពេលបច្ចុប្បន្នកំពុងទទួលបានការគាំទ្រយ៉ាងច្រើនកុះករ តាមរយៈការកែច្នៃកសិដ្ឋានចេញជាកន្លែងកម្សាន្តសម្រាប់មនុស្សទូទៅ ពិសេសគឺភ្ញៀវទេសចរ នាពេលចុងសប្ដាហ៍។

វីរៈ បានឱ្យដឹងទៀតថា ដំបូងឡើយកសិដ្ឋានរបស់លោកគ្រាន់តែជាកន្លែងចិញ្ចឹមសត្វតែប៉ុណ្ណោះ។ ប៉ុន្តែក្រោយមក លោកបាននឹកឃើញគំនិតមួយ ដែលនឹងប្រែក្លាយកសិដ្ឋានរបស់ខ្លួនឱ្យទៅជាកន្លែងទេសចរមួយសម្រាប់ភ្ញៀវទេសចរមកចូលលេងកម្សាន្ត ពិសេសទៀតនោះ វីរៈ ក៏អាចទាញចំណូលបន្ថែមតាមរយៈការលក់សំបុត្រក្នុងតម្លៃមនុស្សម្នាក់២ម៉ឺនរៀល។

សម្រាប់ពេលបច្ចុប្បន្ន កសិដ្ឋានរបស់វីរៈ កំពុងទទួលបានភ្ញៀវទេសចរយ៉ាងច្រើនកុះករ ដែលមកចូលរួមទស្សនាកម្សាន្តអំពីការចិញ្ចឹមសត្វចៀម ការចិញ្ចឹមជ្រូក និងការចិញ្ចឹមសត្វផ្សេងៗទៀត ដែលមាននៅក្នុងសិដ្ឋានរបស់លោក។


ចំពោះថ្ងៃចុងសប្ដាហ៍ និងថ្ងៃបុណ្យ កសិដ្ឋានរបស់វីរៈ ទទួលបានភ្ញៀវជាង៣០០នាក់ ដែលភាគច្រើនភ្ញៀវទាំងនោះអញ្ជើញមកជាលក្ខណៈគ្រួសារ និងខ្លះទៀតជាសិស្សានុសិស្សដែលអញ្ជើញមកពីបណ្ដាសាលារៀនផ្សេងៗផងដែរ។

អ្វីដែលភ្ញៀវទេសចរទាំងអស់នោះ ទទួលបានពីកសិដ្ឋានរបស់វីរៈ ពួកគាត់អាចទទួលបានភេសជ្ជៈ១កែវ និងការដើរកម្សាន្តមើលសត្វចិញ្ចឹម ការឡើងភ្នំលក្ខណៈជាក្រុម ការអង្គុយលេងមាត់ស្ទឹងគយគន់ណ៍មើលទេសភាពដ៏ស្រស់ស្អាត និងការភ្លក្សទឹកដោះពពែ ដែលមាននៅទីនោះស្រាប់តែម្ដង៕
អត្ថបទ ៖ សួស សិត
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


